ទីតាំង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F ថ្មី គ្រោង​នឹង​សាង​សង់​នៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១.៥០០លាន​ដុល្លារ​អាមេរិក

រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់​4F​ថ្មី​ក្នុង​ប្រទេស​កម្ពុជា ដែល​មហាជន​កំពុង​ទន្ទឹងរង់ចាំ​ចង់ដឹង​ព័ត៌មាន​លម្អិត​នោះ ពេល​នេះ​ឯកសារ​បាន​ទម្លាយ​មកហើយ​។ អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់​4F​ថ្មី​នេះ គ្រោង​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២.៦០០​ហិកតា ដែល​ជា​ដី​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​ ​យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ១៣១៩ ស​ជណ​.​ផ​ក ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ ផ្ញើជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម អូន …

ទីតាំង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F ថ្មី គ្រោង​នឹង​សាង​សង់​នៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១.៥០០លាន​ដុល្លារ​អាមេរិក Read More

លោក​វរសេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ និង​ឈ្មោះ ដុស ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​កំពុង​ដឹកជញ្ជូន​និង​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​រលូន​សមត្ថកិច្ច​ជំនាញ​មិន​ហាន​បង្ក្រាប​

ខេត្ត​ឧត្តរមានជ័យ​-​ដោយៈ សុភ័ក្ត្រ​ ​នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ល្បី​ឈ្មោះ​នៅ​តំបន់​ទិស​ទី​៣ សមរភូមិ​មុខ​ខេត្ត​ឧត្តរមានជ័យ ឈ្មោះ ដុស និង​លោក​វរ​សេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ កំពុង​ដំណើរការ​យ៉ាង​រលូន​។ ដោយ​ធ្វើ​សកម្មភាព​គៀងគរ​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុងប្រទេស​ថៃ និង​ប្រមូល​ទិញ​ឈើ​គ្រញូង​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​ ​យោងតាម​សេចក្ដីរាយការណ៍​ជា​បន្ដបន្ទាប់​មក​ថា ឈ្មោះ ដុស បាន​បោះ​ទីតាំង​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ​១៣​។ ជាមួយគ្នានេះ លោក​វរសេនីយ៍ រស់ ជុ​ក បាន​ដឹក​ជញ្ជូន​បន្ត​មក​ស្តុក​ទុក​នៅ​ឃ្លាំង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បុស្ស សង្កាត់​កូន​គ្រៀល …

លោក​វរសេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ និង​ឈ្មោះ ដុស ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​កំពុង​ដឹកជញ្ជូន​និង​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​រលូន​សមត្ថកិច្ច​ជំនាញ​មិន​ហាន​បង្ក្រាប​ Read More

នៅ​រាត្រី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នឹង​មាន​ការ​ចល័ត​យុទ្ធោបករណ៍​យោធា​មួយ​ចំនួន​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដើម្បី​តាំងពិព័រណ៍​

​រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ លេខៈ​០០១/១៨ ស​ជណ​.​ច ចុះ​ថ្ងៃ​ចន្ទ ៧​រោច ខែ​បុស្ស នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៨ បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ​នឹង​មាន​ការ​ចល័ត​យុទ្ធោបករណ៍​ពី​កងពលតូច​ថ្មើរជើង​លេខ​៧០ និង​បញ្ជាការដ្ឋាន​អង្គរក្ស នៃ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​ដាក់​តាំងពិព័រណ៍​បង្ហាញ​ដល់​សាធារណជន​។ ​ក្នុងនាម សាលា​រាជធានី​ភ្នំពេញ ចាត់ទុកជា​ការ​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន កុំ​មាន​ការយល់ច្រឡំ និង​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍​សម្រាប់​រៀប​ចំ​កម្មវិធី​តាំងពិព័រណ៍​សម្ភារ​យោធា​ទាំងអស់នេះ​។​ ​ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍​ទាំងអស់នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​យក​ទៅ​តាំងពិព័រណ៍​ក្នុងឱកាស​ដែល​កងយោធពល​ខេមរភូមិន្ទ​រៀបចំ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃ​ទី​១០ ខែ​មករា …

នៅ​រាត្រី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នឹង​មាន​ការ​ចល័ត​យុទ្ធោបករណ៍​យោធា​មួយ​ចំនួន​ទៅ​កាន់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដើម្បី​តាំងពិព័រណ៍​ Read More

ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​សមាជិក សមាជិកា​ប្រមាណ ៥៤៤​នាក់​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ អញ្ជេី​ញ​ចួ​ប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​សមាជិក សមាជិកា​ប្រមាណ​ជាង ៥៤៤​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើង​គោ ស្ថិតក្នុង​ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ​បាន​មានប្រសាសន៍​ផ្តាំផ្ញេ​ី និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​ទាំងអស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចំការកៅស៊ូ​ទាំងអស់​។​ ​ឯកឧត្តម ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ​ …

ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​សមាជិក សមាជិកា​ប្រមាណ ៥៤៤​នាក់​ Read More

ឯកឧត្តម ឯម សុខ​ពៅ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើង​គោ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើង​គោ ស្ថិតក្នុង​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឯកឧត្តម ឯម សុខ​ពៅ អនុប្រធាន​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ឃុំ​ជើង​គោ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ត្រពាំង​មូល តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ យុត្តិ​បុត្រ ព្រមទាំង​លោក​ជំទាវ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើងគោ ចំនួន ៤៧០​នាក់​។​ ​ឯកឧត្តម ឯម សុខ​ពៅ មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក …

ឯកឧត្តម ឯម សុខ​ពៅ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើង​គោ​ Read More

លោក ហ៊ុន សុខា ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​ដល់​ប្រជាកសិករ​សង្កាត់​បារាយណ៍ ខណៈ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ជា​ប្រធាន​ក្រុមការងារ​កិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ ​ពិធី​សំណេះសំណាល​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលក្រុង​ដូន​កែវ លោក លោកស្រី​ប្រធាន​មន្ទីរ មន្ត្រី​សាលាក្រុង ជាច្រើនរូប​។ ​លោក ម៉ែន ចឹម ចៅសង្កាត់​បារាយណ៍​បាន​ឡើង​អាន​របាយការណ៍​អំពី​ការរីកចម្រើន និង​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ​ដែល​កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ពុំ​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ឡើយ​។ ​ប៉ុន្តែ …

លោក ហ៊ុន សុខា ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​ដល់​ប្រជាកសិករ​សង្កាត់​បារាយណ៍ ខណៈ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ Read More

យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ដើម្បី​ចូលរួម​ចំណែក​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ អគ្គ​បេឡា​ធនាគារជាតិ នៃ​កម្ពុជា នឹង​រៀបចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង របស់​ធនាគារជាតិ នៃ កម្ពុជា លេខ​.​ធ​៣.០១៧.៧៥៨ ស​ជណ ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។​ ​យុទ្ធនាការ​នេះ នឹង​ផ្តល់​ឱកាស​ដល់​សាធារណជន ដែលមាន​ក្រដាសប្រាក់​រៀល​ចាស់ ទ​ក់ ឬ រហែក មក​ប្តូរ​យក​ក្រដាសប្រាក់​រៀល​ថ្មី​ពី​បញ្ជរ​បេឡា​ធនាគារជាតិ នៃ​កម្ពុជា​។​ ​ការប្តូរ​ក្រដាសប្រាក់​នេះ …

យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល​ Read More

ឯកឧត្តម ឧត្តមសេនីយ៍​  នាយករដ្ឋមន្ត្រី​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​០៧ ខែ​កញ្ញា​ខាង​មុខ​នេះ​!!

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ នៃ​ប្រទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ បានឱ្យដឹងថា ឯកឧត្តម …

ឯកឧត្តម ឧត្តមសេនីយ៍​  នាយករដ្ឋមន្ត្រី​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​០៧ ខែ​កញ្ញា​ខាង​មុខ​នេះ​!! Read More

ករណី​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ ទទួលបាន​ដំណោះស្រាយ​ហើយ​!!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី ” ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ ” ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តំណាង​ក្រសួង ស្ថាប័ន …

ករណី​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ ទទួលបាន​ដំណោះស្រាយ​ហើយ​!! Read More

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​

សាធារណរដ្ឋ​កូរ៉េ​-​ដោយ​: សុភ័ក្ត្រ​ ​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព ឆ្លើយតប​នឹង​សំណូមពរ ក៏​ដូចជា​ការការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​។​ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​នៅ​ទីក្រុង​ឆាំង​វ៉ុន ឱ្យបាន​ជ្រាបថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ ( KOFIH ) និង​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​ឆាំង​វ៉ុន នឹង​បញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូលនិធិ​ចុះ​ពិនិត្យ​ព្យាបាល​សុខភាព​ទូទៅ ពិនិត្យ​បេះដូង និង​ថត X-Ray ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​។​ ​កាលបរិច្ឆេទ​នៅ​ថៃ្ងអាទិត្យ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧  នៅ​ទីក្រុង​ឆាំង​វ៉ុន ដែល​មាន​អាសយដ្ឋានៈ …

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​ Read More