ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រួម​នឹង​ប្រជា​ការពារ​ក្នុង​សង្កាត់​បារាយណ៍​សរុប​ចំនួន ៤៥០​នាក់​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ហូ វិចិត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ ខេត្តតាកែវ ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ និង​លោក កង អាណាន់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ដូន​កែវ អមដំណើរ​ដោយ​លោក លោកស្រី​ជា​អនុប្រធាន​បក្ស​ក្រុង …

ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រួម​នឹង​ប្រជា​ការពារ​ក្នុង​សង្កាត់​បារាយណ៍​សរុប​ចំនួន ៤៥០​នាក់​ Read More

ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ និង ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​អបអរសាទរ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​” នា​រសៀល​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ​ក្នុង​ទិវា​ដ៏​មាន​អត្ថន័យ​នេះ បាន​ការអញ្ជើញ​ចូល​ពី លោកជំទាវ​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ដូន​កែវ លោកស្រី​អភិបាលរង​ក្រុង ក្រុមប្រឹក្សា​ក្រុង លោកស្រី​ជា​ជំទប់​សង្កាត់ …

ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ និង ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!! Read More

លោក ហ៊ុន សុខា ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​ដល់​ប្រជាកសិករ​សង្កាត់​បារាយណ៍ ខណៈ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ជា​ប្រធាន​ក្រុមការងារ​កិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ ​ពិធី​សំណេះសំណាល​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលក្រុង​ដូន​កែវ លោក លោកស្រី​ប្រធាន​មន្ទីរ មន្ត្រី​សាលាក្រុង ជាច្រើនរូប​។ ​លោក ម៉ែន ចឹម ចៅសង្កាត់​បារាយណ៍​បាន​ឡើង​អាន​របាយការណ៍​អំពី​ការរីកចម្រើន និង​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ​ដែល​កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ពុំ​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ឡើយ​។ ​ប៉ុន្តែ …

លោក ហ៊ុន សុខា ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ៥០០​លីត្រ​ដល់​ប្រជាកសិករ​សង្កាត់​បារាយណ៍ ខណៈ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ Read More

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី ជា​ផ្លូវកា​រហើយ​!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ជា​ផ្លូវការ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ចាស់​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។​ ​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តូច យ៉ុន ផ្ទេរចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន នៃ​ក្រសួង​មហាផ្ទៃ​។ ​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា …

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី ជា​ផ្លូវកា​រហើយ​! Read More

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដុត​បំផ្លាញ​ចោល​កញ្ឆា​ជាង ២​ម៉ឺន​ដើម​

​ខេត្តតាកែវ​-​ដោយ​:​សុភ័ក្ត្រ​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់ រួម​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ (​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន​) និង​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ដឹកនាំ​ដោយ លោក ស៊ុត ខុន អភិបាលស្រុក ចុះ​ធ្វើ​ការបង្ក្រាប និង​ដុត​បំផ្លាញចោល​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ចំនួន ២២.៤១៨​ដើម​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញចោល​ដើម​កញ្ឆា​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំគ្នា​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ព្រៃធំ និង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​ ​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​សប្តាហ៍​នេះ​ដែល​អាជ្ញាធរ​ស្រុក​គិរីវង់​ចុះបង្ក្រាប និង​ដុត​បំផ្លាញចោល​នៅ​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ដោយ​ខុសច្បាប់​រាប់សែន​ដើម​៕  

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដុត​បំផ្លាញ​ចោល​កញ្ឆា​ជាង ២​ម៉ឺន​ដើម​ Read More

​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​៦​ខេត្ត​

​ខេត្តតាកែវ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​គេហទំព័រ​វិទ្យុ​អាស៊ីសេរី បានអោយដឹងថា ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១ កុម្ភៈ អំពាវនាវ​ឲ្យ​មនុស្សមា​ន​វ័យ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ រស់​នៅក្នុង​ខេត្ត​ចំនួន​៦ មក​ទទួល​សេវា​វះកាត់​បាយ​ភ្នែក ឬ​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មន្ទីរពេទ្យ​ថែមទាំង​ចេញ​ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​បាយ​ទឹក​ក្នុងពេល​ស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទៀតផង​។​ ​លោកគ្រូ​ពេទ្យ តែ សេរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បញ្ជាក់ថា អ្នកជំងឺ​បាយ​ភ្នែក​រស់នៅ​ខេត្ត​ទាំង​៦ ដែល​អាច​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​វះកាត់​ដោយ​ឥតគិតថ្លៃ​នោះ គឺ​អ្នក​រស់នៅ​ខេត្ត​កែប កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ធំ​។​ ​លោក​ឲ្យដឹងថា អ្នកជំងឺ​ត្រូវ​យក​ឯកសារ​បញ្ជាក់​អំ​ពី​អាយុ និង​លំនៅឋាន​ជាប់​មក​ជាមួយ …

​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​៦​ខេត្ត​ Read More