លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ជំនួស​លោក សូរ ប្លាតុ​ង ទៅកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​លោក នួន …

លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី Read More

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត …

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​ Read More

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!)

ខេត្ត​ព្រៃវែង​-​ដោយ​: សុភ័ក្ត្រ​ ​គណៈកម្មការ​វាយតម្លៃ Guinness World Records លោក Pravin Patel បានប្រកាសថា “​អបអរសាទរ​កម្ពុជា អ្នក​មាន​ឯតទគ្គ​កម្ម ទូក​-​ង វែង​ជាង​គេ​លើ​ពិភពលោក​ហើយ​”​។ នេះ​គឺ “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ឈ្មោះ​ដែល​ត្រ​វ​បាន​ប្រសិទ្ធ​នាម​ជា​ទូក​-​ង ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក កសាងឡើង​ដោយ​កូន​ខ្មែរ​ជាង ១​ម៉ឺន​៤​ពាន់​នាក់ ដែល​បាន​ប្រើប្រាស់​រយៈពេល ១៩២​ថ្ងៃ​ដើម្បី​សាងសង់​។ ទូក​-​ង ខ្មែរ​នេះ​មាន​ប្រវែង ៨៧,៣ ម៉ែត្រ ធ្វើ​ឡើង​ពី​ដើម​គគីរ​ចំនួន ៦​ដើម មាន​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ …

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!) Read More

ពលរដ្ឋ​រងគ្រោះ​ពីរ​គ្រួសារ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ក្រោយពី​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​រំលោភ​យក​ដី​ពួកគាត់​ទំហំ ៤​ហិកតា​

ខេត្តសៀមរាប​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចេញ​មុខ​ជា​ថ្មី​ទៀត​គោលបំណង​ទាមទារ​រក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ​ចំពោះ​ពួកគាត់​ទាំង​ពីរ​គ្រួសារ​ជា​ជន​រងគ្រោះ​ក្រោយ​ពី​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​រំលោភ​យក​ដី​ពួកគាត់​ទំហំ ៤​ហិកតា តាំងពី​ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​នៅឡើយ​។​ ​លោក ម៉ែន សារឿ​ន និង​លោក ម៉ែន សា​រ៉ា ជា​ជនរងគ្រោះ​ទាំង​ពីរ​គ្រួសារ …

ពលរដ្ឋ​រងគ្រោះ​ពីរ​គ្រួសារ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ក្រោយពី​លោក ជុំ សេរី នាយរង​សេនាធិការ​យោធភូមិភាគ​ទី​៤ បាន​រំលោភ​យក​ដី​ពួកគាត់​ទំហំ ៤​ហិកតា​ Read More

លទ្ធផល​ជា​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឃួ​ង ស្រេង និង​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ប្រទេស​បារាំង​

ប្រទេស​បារាំង​-​ដោយ​: សុភ័ក្ត្រ​ ​បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រួចមក ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស និង​ចូលរួម​មហាសន្និបាត​លើក​ទី​៣៨ របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ …

លទ្ធផល​ជា​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឃួ​ង ស្រេង និង​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ប្រទេស​បារាំង​ Read More

ឯកឧត្តម ភុ​ន សារ​ពេជ្រ អញ្ជើញ​ចុះ​តាម​មូលដ្ឋាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ស្តីពី​របប​ប្រជុំ “​រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ​” សម្រាប់​យុវជន​គណបក្ស​ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ​ក្នុង​ការចិញ្ចឹម​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត​។​ ​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ដល់​មូលដ្ឋាន​ក្នុង​ស្រុក​ដងទង់​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​មូលដ្ឋាន​ដើម្បី​ពង្រឹង​ជា​ប្រចាំ​អង្គការ​ចាត់តាំង …

ឯកឧត្តម ភុ​ន សារ​ពេជ្រ អញ្ជើញ​ចុះ​តាម​មូលដ្ឋាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ Read More

ហេតុអ្វី​បានជា​លោក ហាស់ សូបិន ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត​យ៉ាង​តក់ក្រហល់​ដូច្នេះ​?

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​លិខិត​មួយ​ច្បាប់​របស់ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​លេខ ៤០៥៧ អ​រប ចុះ​ថ្ងៃ​ចន្ទ ១២​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជម្រាប​មក ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ស្តីពី ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណាង​លោក ហាស់ សូបិន ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​កំណត់​យក​ ​ថ្ងៃ​អង្គារ ៦​កើត ខែ​កត្តិក ឆ្នាំច …

ហេតុអ្វី​បានជា​លោក ហាស់ សូបិន ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពត​យ៉ាង​តក់ក្រហល់​ដូច្នេះ​? Read More

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់​នឹង​ផុត​សុពលភាព​ប្រើប្រាស់​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោង​ស្មារតី​មាត្រា​៤​ថ្មី នៃ អនុក្រឹត្យ​លេខ ១៩៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៤ ស្តីពី ការកែសម្រួល​មាត្រា​៤ នៃ​អនុក្រឹត្យ​លេខ ១៣២ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១១ ស្តីពី​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយ​តា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សូម​ជម្រាប​ជូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យបាន​ជ្រាបថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំង​អស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ៩​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ …

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់​នឹង​ផុត​សុពលភាព​ប្រើប្រាស់​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​ Read More

ឯកឧត្តម ភុ​ន សារ​ពេជ្រ ខំប្រឹង​ដាំ អ្នក​បេះ​ផលដំណាំ​លោក ហាស់ សូបិន ទៅវិញ​?

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​ប្រភព​ច្បាស់ការ​មួយ បានឱ្យដឹងថា នៅ​ថ្ងៃ ថ្ងៃ​អង្គារ ៦​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋបាល​ខេត្ត​កំពត​នឹងធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។ ជាមួយគ្នានេះ តំណែង​អភិបាលរង​ខេត្ត​កំពត​ត្រូវបាន​ជំនួស​ដោយ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​ ​ប្រភព​ខាងលើ​ដោយយោង​តាម​ការស្នើសុំ​ពិនិត្យ​លទ្ធភាព​តែងតាំង របស់ ឯកឧត្តម …

ឯកឧត្តម ភុ​ន សារ​ពេជ្រ ខំប្រឹង​ដាំ អ្នក​បេះ​ផលដំណាំ​លោក ហាស់ សូបិន ទៅវិញ​? Read More

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​អ្នកសារព័ត៌មាន​ម្នាក់​ដែល​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​ប្រឆាំងនឹង​ក្រុម​ទាហាន​ក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) ដែល​លោក​ចោទថា​បាន​រួមដៃគ្នា​ប្រើ​ហិង្សា​វាយ​មក​លើ​រូប​លោក បណ្តាលឲ្យ​ហូរ​ឈាម​តាម​មាត់ ច្រមុះ និង​សន្លប់ ក្រោយពី​លោក​បាន​ថត​សកម្មភាព​ក្រុម​ទាហាន​នៅ​អង្គភាព​ខាងលើ​វាយ​បុរស​ម្នាក់​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ​លោក ម៉ឹង វុទ្ធី ជា​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​អង្គភាព​គេហទំព័រ “​ស្ពាន​មាស​” ដែល​អតីត​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) បានឱ្យដឹងថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ …

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​ Read More