ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​ប្រជា​នេសាទ​ប្រមាណ​ជា ៥០​គ្រួសារ​បាន​នាំគ្នា​មក​បោះបង្គោល​បាញ់ថ្នាំ​ក្រហម និង​ធ្វើ​រោង​សង់​ខ្ចុះ​នៅតាម​ព្រំប្រទល់​ក្នុង​ដែន​សហគមន៍​នេសាទ​ច​ង្ហោ​ន​។ មូលហេតុ ពួកគាត់​បារម្ភ​ខ្លាច​ឈ្មួញ និង​អ្នកមានអំណាច​មក​ទន្ទ្រាន​ចាក់​ដី​លប់​ព្រៃកោងកាង​ដែលជា​ប្រភព​ចំណូល និង​ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ ដោយ​ពួកគាត់ (​ប្រជា​នេសាទ​) លើកឡើងថា គ្មាន​បំណង​ចាប់យក​ដី​នោះ​ទេ ខណៈ​ឃើញ​ជន​ខិលខូច​មួយចំនួន​អាច​សង់​ខ្ចុះ​ក្នុង​តំបន់​នេះ​បាន​។ ​ក្រុម​ប្រជា​នេសាទ​ដដែល​បាន​បន្តថា ខេត្ត​កំពត​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅតាម​តំបន់ឆ្នេរ​ច្រើន ដូច្នេះ​បណ្តាលឱ្យ​ព្រៃកោងកាង​ដែលជា​ជម្រក​របស់​ជីវៈចម្រុះ​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ចាក់ដី​លុប​អស់​ជាច្រើន​កន្លែង ជាអាទិ​មានៈ តំបន់​សេដ្ឋកិច្ច​ពិសេស និង​កំពង់ផែ​ទឹក​ជ្រៅ​របស់​លោក​ឧកញ៉ា វិញ ហួរ​, តំបន់ឧស្សាហកម្ម និង​កំពង់ផែ​ឡើង​ប្រេង ក្រុមហ៊ុន ប៉ា ប៉ា ភេត​ត្រូ​លៀម របស់ ឯកឧត្តម …

ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន Read More

នាយ​ឧត្តមសេនីយ៍ ជា តារា អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សាកល​វិទ្យាល័យ​ការពារជាតិ​សហព័ន្ធរុស្ស៊ី​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ នៃ​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​រុស្សី ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក អ៊ី​ហ្គោ វី​ក​តូ​រ៉ូវីក មី​ស​សាត់​គីន (Igor Vichtorivich MISHUTKIN) នាយក​សាកលវិទ្យល័យ​ការពា​រ​ជាតិ​សហព័ន្ធរុស្ស៊ី​។ ​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ …

នាយ​ឧត្តមសេនីយ៍ ជា តារា អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សាកល​វិទ្យាល័យ​ការពារជាតិ​សហព័ន្ធរុស្ស៊ី​ Read More

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​នា​រសៀល​ថ្ងៃ​អាទិត្យ ១១​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា​នឹង​លុបបំបាត់​គ្រប់​រូបភាព​នៃ​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​មន្ត្រីនគរបាល និង​យោធា​នៅ​ពីក្រោយ ហើយ​ក៏​សុំឱ្យ​អាជីវករ​គ្រប់​ប្រភេទ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការគោរព​ច្បាប់​ចរាច​រណ៍ មិន​ដឹក​លើស​ទម្ងន់ ព្រមទាំង​បង់ពន្ធ​ត្រឹមត្រូវ​ចូល​រដ្ឋ​។​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន​លើកឡើង​ថា …

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​ Read More

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ទំហំ​រាប់រយ​ហិកតា​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​ឈ្មួញ​ទុច្ចរិត​ដាក់ចូល​ទន្ទ្រាន​កាន់កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទំហំ​រាប់រយ​ហិកតា គឺ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ស្រុក​ព្រៃនប់ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​ចុះ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​នោះ​ឡើយ​។​ ​ប្រភព​ដដែល​បាន​បន្ថែម​ឱ្យដឹងទៀតថា មេខ្លោង​នៃ​ការបញ្ជា​ក្នុង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ថន វីរៈ ប៉ុន្តែ​មិនដឹង​មាន​តួនាទី​អ្វី​នោះ​ទេ​គ្រាន់តែ​ឮ​គេ​ហៅថា “​ឯកឧត្តម​”​។ ​លោក លិន សារិន មេឃុំ​រាម បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២៥ …

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​ Read More

ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើ​ការបំភ្លឺ​ពី​ករណី សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា​នៅ​កំពង់​ភ្លុក ខេត្តសៀមរាប​

​ខេត្តសៀមរាប​-​ដោយ​: សុភ័ក្ត្រ​ ​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន បានចាប់ផ្តើម​ថត និង​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ថ្មី រឿង ខ្មោច គ ដែល​មាន​ឈុត​គួរឱ្យ​រន្ធត់​មួយ​ស្ថិតក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​ក្រុម​ការងារ​បាន​យក​សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា សម្រាប់​ការសម្តែង និង​ថត​ភាពយន្ត​។​ ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក បាន​រាយការណ៍​ថា រូបភាព​នៃ​សាកសព​សិប្ប​និមិត្ត​ចង​ព្យួរ​នៅតាម​ដើមឈើ​នៅ​ទីនោះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ច្រឡំ​ថា​ជា​សាកសព​មែនទែន ដែល​បង្ក​ឱ្យមាន​ការភ័យខ្លាច និង​យល់ច្រឡំ​យ៉ាងខ្លាំង​។​ ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​សូម​កុំឱ្យ​មាន​ការយល់ច្រឡំ និង​ភ័យខ្លាច​អ្វី​ទាំងអស់ …

ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើ​ការបំភ្លឺ​ពី​ករណី សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា​នៅ​កំពង់​ភ្លុក ខេត្តសៀមរាប​ Read More

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្ស៊ិក​

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​ទៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្ស៊ិក សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ ស្តីពី អឺរ៉ុប និង​អាស៊ី​: ដៃគូ​សកល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​សកល ក្រោម​ប្រធានបទ​÷ កសាង​អនាគត​ជាមួយគ្នា​: ការលើកកម្ពស់​កំណើន​ប្រកប​ដោយ​បរិយត្តិ និង​ការតភ្ជាប់​ប្រកបដោយ​ចីរភាព​។ ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នោះ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​-​អឺរ៉ុប ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ និង​យោបល់​ទៅ​លើ​របៀបវារៈ​ដែល​បាន​គ្រោងទុក​។ ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​ក្របខ័ណ្ឌ​ដ៏​សំខាន់​មួយ ដើម្បី​បង្កើត​ឱ្យ​មាន​ការឆ្លើយតប​រួម​គ្នា​ចំពោះ​បញ្ហា​ប្រឈម ផ្នែក​សន្តិសុខ ដែល​កំពុង​កើតមាន​រួម​ទាំង​ការ​មិន​រីកសាយ​អាវុធ​ភេរវកម្ម សុវត្ថិភាព​ប្រពន្ធ័​អ៊ិន​ធើ​ណេត …

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្ស៊ិក​ Read More

ការផ្សាយ​ជា​សាធារណៈ​អំពី​ការលក់​ឡាយឡុង​ចំពោះ​អចលនវត្ថុ​ដោយ​ស្រោមសំបុត្រ​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​សាលាដំបូង​ខេត្តកំពត សូម​ប្រកាស​ថា ចំពោះ​រឿងក្តី ស្តី​ពី​ការលក់​ដោយ​បង្ខំ​លើ​អចលនវត្ថុ មាន​ដូចខាងក្រោម​÷ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៣ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៤ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៥ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ …

ការផ្សាយ​ជា​សាធារណៈ​អំពី​ការលក់​ឡាយឡុង​ចំពោះ​អចលនវត្ថុ​ដោយ​ស្រោមសំបុត្រ​ Read More

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​

រាជធានី​ភ្នំពេញ​-​ប្រភព​: AKP ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ខ្វាត់ខ្វែង និង​មាន​ប្រវែង​សរុប ៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ តម្លៃ​សរុប ២៥៩​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​ប្រទេស​ចិន គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ​១​។​ ​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹងថា តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ធនាគារ …

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ Read More

ផ្សារ​ទំនើប​អ៊ី​អន (AEON) សាខា​ទី​៣​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៣ មាន​ទំហំ​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ដ្រ​ផ្សារ​ទំនើប​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ផ្សារ​ទំនើប​អ៊ី​អន (AEON) ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្សារ​ទំនើប​ខ្នាត​យក្ស​នៅ​ប្រទេស​កម្ពុជា បានប្រកាស​នឹង​សាងសង់​គម្រោង​ផ្សារ​ទំនើប AEON សាខា​ទី​៣ របស់ខ្លួន នៅក្នុង​តំបន់​ទីក្រុង​រណប ING ភាគខាងត្បូង រាជធានី​ភ្នំពេញ ក្រោយ​ពី​ផ្សារ​ទំនើប​យីហោ​ជប៉ុន​មួយ​នេះ​បាន​ចូលមក​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ និង​បច្ចុប្បន្ន​មាន ២​សាខា​ហើយ​កំពុង​បើក​ដំណើរការ​។ ជាមួយគ្នានេះ ផ្សារ​ទំនើប​អ៊ី​អន (AEON) សាខា​ទី​៣​នេះ​គ្រោង​នឹង​សាងសង់​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​ ​ផ្សារ​ទំនើប​អ៊ី​អន (AEON) សាខា​ទី​៣​នេះ ត្រូវ​បាន​ឱ្យដឹងថា មាន​ទំហំ​ធំ​ជាង​សាខា​ទី​១ និង​ទី​២​ទៅទៀត ហើយក៏​អាច​ចាត់ទុកបាន​ថា​ជា​ផ្សារ​ទំនើប​ធំជាងគេ​មួយ​នៅ​កម្ពុជា​ផង​ដែរ …

ផ្សារ​ទំនើប​អ៊ី​អន (AEON) សាខា​ទី​៣​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៣ មាន​ទំហំ​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ដ្រ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ Read More

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា អំពាវនាវ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ពេល​ចុះ​វាស់វែង​ដីធ្លី​សូម​កុំ​ឆ្លៀត​កេងប្រវ័ញ្ច​យក​ពី​ប្រជាពលរដ្ឋ​

រាជធានីភ្ន​ពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ទៅកាន់​មន្ត្រី​នៃ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​-​ខេត្ត ទាំងអស់​ក្នុង​ពេល​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​សូម​ប្រើ​ឆន្ទៈ​ត្រឹមត្រូវ មិន​លម្អៀង និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ប្រជាពលរដ្ឋ​។ ​ការ​ថ្លែង​ដូច្នេះ បាន​ធ្វើឡើង​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​រយៈពេល ១ ថ្ងៃ​កន្លះ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​មាន​ការចូលរួម​ពី​សិក្ខាកាម​ប្រមាណ ៤០០​នាក់ ក្នុងនោះ​មាន​មន្ត្រី​ទទួលបន្ទុក​វាស់វែង​ដី​ចំនួន ១៨៣​នាក់ និង​មន្ត្រី​បចេ្ចកទេស​មក​ពី​អគ្គ​នាយកដ្ឋាន​សុរិយោដី …

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា អំពាវនាវ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ពេល​ចុះ​វាស់វែង​ដីធ្លី​សូម​កុំ​ឆ្លៀត​កេងប្រវ័ញ្ច​យក​ពី​ប្រជាពលរដ្ឋ​ Read More