
អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបបានបន្ដបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង២លានដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ
រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ អ្នកឧកញ៉ា ហុង ពីវ បានប្រគល់ថវិកាជូនផ្ទាល់ដៃចំនួន ២.១៦៨.៨៨៨ដុល្លារអាមេរិកដល់ប្រធានមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដងសម្រាប់ឆ្នាំ២០១៨នេះ។ នេះជាលើកទី៣ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ ដែលគេស្គាល់គ្រប់ៗគ្នាថាជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ និងក្រុមគ្រួសារបានបរិច្ចាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជាដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ បានបរិច្ចាគ ១លានដុល្លារអាមេរិក ឆ្នាំ២០១៧បានបរិច្ចាគ ២លានដុល្លារអាមេរិក និងឆ្នាំ២០១៨នេះ បានបរិច្ចាគថវិកាចំនួន ២.១៦៨.៨៨៨ដុល្លារអាមេរិកបន្ថែមទៀត។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥ទីតាំង …
អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបបានបន្ដបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង២លានដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ Read More