គំនរ​ឈើ និង​សកម្មភាព​អូស​ឈើ​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ចូល​ទុក​ក្នុង​ក្រុមហ៊ុន ថាច់​វូដ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​. ឈុន លី ​សកម្មភាព​កាប់​ឈើ និង​អូស​ឈើ​ចេញ​ពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ជា​រៀងរាល់​ថ្ងៃ​ចូល​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន ថាច់ វូដ ស្ថិត​នៅក្នុង​ទឹកដី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ (​ត្រីងៀត​ឆ្លៀត​ពង​) និង​ផ្ទុយ​ពី​គោលការណ៍​ក្នុង​សៀវភៅ​បន្ទុក​របស់​ក្រុមហ៊ុន​។​ ​សកម្មភាព​របស់​ក្រុមហ៊ុន ថាច់​វូដ បែប​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម និង​ជា​ច្រើន​ថ្ងៃ​ខែ​មក​ហើយ​។ ជាមួយគ្នានេះ ជា​រៀងរាល់ថ្ងៃ ក្រុមហ៊ុន​នេះ​បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅកាប់​ព្រៃ​ជិត​ឆ្ងាយ​នៅ​ជុំវិញ​ក្រុមហ៊ុន និង​បាន​ជួល​ត្រាក់ទ័​របស់​ប្រជាពលរដ្ឋ​អូស​ឈើ​ចូលទៅ​ទុក​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​យ៉ាង​ប្រញាប់ប្រញាល់​។ ដើម្បី​បង្គរ​ទុក​សម្រាប់​កែច្នែ​តាម​ខ្នាត​មុន​នឹង​ដឹកចេញ​បន្ត​ដែល​អាច​និយាយបាន​ថា ស្ថិត​ក្រោម​រូបភាព​ជា​ឈើ​ចាស់​របស់​ដី​សម្បទានរ​បស់​ខ្លួន​។​ ​តាម​ប្រភព​ពី​អ្នក​កាប់​ឈើ និង​អ្នកស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ បានឲ្យដឹងថា ក្រុមហ៊ុន​បាន​ជួល និង​ផ្ដល់​ត្រង់​ស៊ីន័រ​ឲ្យ​ពួកគាត់​ចូលកាប់ និង​ដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​ផ្ដល់​កម្រៃ​ក្នុង ១​ម៉ែត្រគូប​តម្លៃ …

គំនរ​ឈើ និង​សកម្មភាព​អូស​ឈើ​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ចូល​ទុក​ក្នុង​ក្រុមហ៊ុន ថាច់​វូដ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ Read More

អបអរសាទរ​ព្រឹត្តិការណ៍ “​សង្ក្រាន្ត​បាត់ដំបង​២០១៨” ជា​លើកដំបូង​ដ៏​ធំ​បំផុត​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​នា​ឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

ខេត្ត​បាត់ដំបង​-​ដោយ​: សុភ័ក្ត្រ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បង្កើត​ព្រិត្តិការណ៍​សង្ក្រាន្ត​ក្នុង​ទ្រង់ទ្រាយដ៏​ធំ​មួយ​ឈ្មោះ “​សង្ក្រាន្ត​បាត់ដំបង​២០១៨” នៅក្នុង​ឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ខាងមុខ​នេះ​ដែល​មាន​រយៈពេល ៤​ថ្ងៃ​នៅក្នុង​ទឹកដី​ក្រុង​បាត់ដំបង​។ ​នេះ​បើ​យោងតាម​ប្រសាសន៍ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ទទួលបន្ទុក​ខេត្តព្រៃវែង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន និង​សិស្ស​និស្សិត​រាប់រយ​នាក់​ក្នុង​កម្មវិធី​សន្និសីទ​ស្ដីពី “​ព្រិត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​២០១៨” ដែល​ធ្វើឡើង​នៅ​សាកលវិទ្យល័យ​បាត់ដំ​បង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​។​ …

អបអរសាទរ​ព្រឹត្តិការណ៍ “​សង្ក្រាន្ត​បាត់ដំបង​២០១៨” ជា​លើកដំបូង​ដ៏​ធំ​បំផុត​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​នា​ឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ Read More

សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!!

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​សំណេះសំណាល និង​ហូប​អាហារ​សាមគ្គី​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ពិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីតាំង​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក …

សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!! Read More

ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ និង ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​អបអរសាទរ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​” នា​រសៀល​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ​ក្នុង​ទិវា​ដ៏​មាន​អត្ថន័យ​នេះ បាន​ការអញ្ជើញ​ចូល​ពី លោកជំទាវ​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ដូន​កែវ លោកស្រី​អភិបាលរង​ក្រុង ក្រុមប្រឹក្សា​ក្រុង លោកស្រី​ជា​ជំទប់​សង្កាត់ …

ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ និង ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!! Read More

យ៉ាងហោច​ណាស់​អ្នកដំណើរ ៣៥​នាក់​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ នេះ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​យ៉ាងហោច​ណាស់​អ្នកដំណើរ​ប្រមាណ​ជា ៣៥​នាក់​ដែល​ជា​កម្មករ​រោងចក្រ​បាន​រងរបួស​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​គ្រោះថ្នាក់​ចរាចរ​ឡាន​បុក​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៤ ដោយ​ឡាន ៥ គ្រឿង​បុក​បន្តកន្ទុយ​គ្នា ស្ថិតនៅក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១០-២១១​។​ ​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​បានឱ្យដឹងថា មូលហេតុ​រថយន្ត​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-6175 …

យ៉ាងហោច​ណាស់​អ្នកដំណើរ ៣៥​នាក់​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ នេះ​ Read More

ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការការិ​យាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ស្រុក​ស្អាង​

​ខេត្ត​កណ្តាល​-​ដោយៈ សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​សាលាស្រុក​ស្អាង​មាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការការិ​យាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ស្អាង ខេត្ត​កណ្តាល  ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។ ​សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការការិ​យាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ស្អាង​ ​រួមមានៈ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា …

ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការការិ​យាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ស្រុក​ស្អាង​ Read More

​អ្នកឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ថ្មី​គ្រុប​បាន​បន្ដ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់​ជាង​២​លាន​ដុល្លារ​អាមេរិក​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​នេះ

​រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ អ្នកឧកញ៉ា ហុង ពី​វ បានប្រគល់​ថវិកា​ជូន​ផ្ទាល់ដៃ​ចំនួន ២.១៦៨.៨៨៨​ដុល្លារ​អាមេរិក​ដល់​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផ្ទាល់​តែម្ដង​សម្រាប់​ឆ្នាំ​២០១៨​នេះ​។​ ​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អ្នកឧកញ៉ា ហុង ពី​វ ដែល​គេ​ស្គាល់​គ្រប់ៗ​គ្នា​ថា​ជា​ឧកញ៉ា​មួយរូប​ដែល​មានចិត្ត​សប្បុរស​នោះ និង​ក្រុមគ្រួសារ​បាន​បរិច្ចាគ​ថវិកា​ដ៏​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​កាលពី​ឆ្នាំ​២០១៦ បាន​បរិច្ចាគ ១​លាន​ដុល្លារ​អាមេរិក ឆ្នាំ​២០១៧​បាន​បរិច្ចាគ ២​លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ​២០១៨​នេះ បាន​បរិច្ចាគ​ថវិកា​ចំនួន ២.១៦៨.៨៨៨​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។​ ​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន ៥​ទីតាំង …

​អ្នកឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ថ្មី​គ្រុប​បាន​បន្ដ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់​ជាង​២​លាន​ដុល្លារ​អាមេរិក​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​នេះ Read More

មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ៣​រូប ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​

រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ តែងតាំង និង​ផ្តល់​ឋានៈ ដល់​មន្ត្រីរាជការ ៣​រូប ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ស្មើ អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​ ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​៦៥ ស​.​ណ ចុះ​ថ្ងៃ​ចន្ទ ១៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ បានឲ្យដឹងថា មន្ត្រី​រាជកា​រទាំង ៣​រូប​ខាងលើ​រួមមាន​÷ …

មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ៣​រូប ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ Read More

ទីតាំង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F ថ្មី គ្រោង​នឹង​សាង​សង់​នៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១.៥០០លាន​ដុល្លារ​អាមេរិក

រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់​4F​ថ្មី​ក្នុង​ប្រទេស​កម្ពុជា ដែល​មហាជន​កំពុង​ទន្ទឹងរង់ចាំ​ចង់ដឹង​ព័ត៌មាន​លម្អិត​នោះ ពេល​នេះ​ឯកសារ​បាន​ទម្លាយ​មកហើយ​។ អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់​4F​ថ្មី​នេះ គ្រោង​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២.៦០០​ហិកតា ដែល​ជា​ដី​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​ ​យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ ១៣១៩ ស​ជណ​.​ផ​ក ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ ផ្ញើជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម អូន …

ទីតាំង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F ថ្មី គ្រោង​នឹង​សាង​សង់​នៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១.៥០០លាន​ដុល្លារ​អាមេរិក Read More

លោក​វរសេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ និង​ឈ្មោះ ដុស ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​កំពុង​ដឹកជញ្ជូន​និង​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​រលូន​សមត្ថកិច្ច​ជំនាញ​មិន​ហាន​បង្ក្រាប​

ខេត្ត​ឧត្តរមានជ័យ​-​ដោយៈ សុភ័ក្ត្រ​ ​នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ល្បី​ឈ្មោះ​នៅ​តំបន់​ទិស​ទី​៣ សមរភូមិ​មុខ​ខេត្ត​ឧត្តរមានជ័យ ឈ្មោះ ដុស និង​លោក​វរ​សេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ កំពុង​ដំណើរការ​យ៉ាង​រលូន​។ ដោយ​ធ្វើ​សកម្មភាព​គៀងគរ​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុងប្រទេស​ថៃ និង​ប្រមូល​ទិញ​ឈើ​គ្រញូង​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​ ​យោងតាម​សេចក្ដីរាយការណ៍​ជា​បន្ដបន្ទាប់​មក​ថា ឈ្មោះ ដុស បាន​បោះ​ទីតាំង​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ​១៣​។ ជាមួយគ្នានេះ លោក​វរសេនីយ៍ រស់ ជុ​ក បាន​ដឹក​ជញ្ជូន​បន្ត​មក​ស្តុក​ទុក​នៅ​ឃ្លាំង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បុស្ស សង្កាត់​កូន​គ្រៀល …

លោក​វរសេនីយ៍ រស់ ជុ​ក ប្រធានការិយាល័យ​អភិវឌ្ឍន៍ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ និង​ឈ្មោះ ដុស ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​កំពុង​ដឹកជញ្ជូន​និង​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​រលូន​សមត្ថកិច្ច​ជំនាញ​មិន​ហាន​បង្ក្រាប​ Read More