ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​នេះ​ត​ទៅ​អ្នកទិញ​ឡាន​ម៉ូតូ​ថ្មី​ទទួលបាន​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាក​លេខ​នៅ​ហាង​តែម្តង

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ ម្ចាស់​ហាង​លក់​យានយន្ត​ទាំងអស់​ត្រូវ​ផ្ដល់​បណ្ណ​សម្គាល់​យានយន្ត ផ្លាក​លេខ​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ហាង​តែម្តង​។​ ​ក្នុង​គោលបំណង​បង្ខិត​សេវាសាធារណៈ​ជិត​ប្រជាពលរដ្ឋ និង​ជំរុញ​នូវ​ការផ្តល់​សេវា​ឱ្យបាន​រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​គ្រប់​ហាង​លក់​យានយន្ត​ទាំងអស់​នឹង​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុម័ត​តាំងពី​ខែ​មករា ឆ្នាំ​២០១៧​មក​។ ​គោលដៅ​សំខាន់​បំផុត​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សេវា​សាធារណៈ​កាន់​ខិត​ជិត​នឹង​ប្រជាពលរដ្ឋ មិន​ឱ្យ​បងប្អូន​ជួប​ផល​លំបាក​ពេល​ទិញ​យានយន្ត​ថ្មី​ទៀត​នោះទេ​។ ​យោង​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នៅពេល​ប្រជាពលរដ្ឋ​ទិញ​ឡាន ម៉ូតូ​លុះត្រាតែ​មាន​សព្វគ្រប់​ដូច​ជា​ផ្លាកលេខ បណ្ណ​សម្គាល់​យានយន្ត​ជាដើម ទើប​អាច​អូស​ម៉ូតូ​ចេញពី​ហាង និង​អាច​ប្រើប្រាស់​បាន​តែ​ម្ដង​។ ​ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​ពេល​ទិញ​ឡាន​ម៉ូតូ​ថ្មី​ប្រជាពលរដ្ឋ លែង​ពិបាក លែង​ព្រួយ …

ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​នេះ​ត​ទៅ​អ្នកទិញ​ឡាន​ម៉ូតូ​ថ្មី​ទទួលបាន​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាក​លេខ​នៅ​ហាង​តែម្តង Read More

ក្រោយ​១៤​ថ្ងៃ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រកាស​សុពលភាព​មេឃុំ ចៅសង្កាត់​ថ្មី​ជា​ផ្លូវការ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​សារជាថ្មី​ថា រយៈពេល ១៤​ថ្ងៃ ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នឹង​ប្រកាស​សុពលភាព​របស់​មេ​ឃុំ ចៅសង្កាត់ អាណត្តិ​ថ្មី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សូមបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។ ជា​លទ្ធផល មានតែ​គណបក្ស​នយោបាយ​ចំនួន ៦​ដែល​បាន​ឈ្នះ​អាសនៈ​ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន ១២​ដែល​បាន​ដាក់ពាក្យ​ប្រកួតប្រជែង​នៅ គ​.​ជ​.​ប​។​ ​ជាមួយគ្នានេះ មានតែ​គណបក្ស​នយោបាយ ៣​ប៉ុណ្ណោះ …

ក្រោយ​១៤​ថ្ងៃ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រកាស​សុពលភាព​មេឃុំ ចៅសង្កាត់​ថ្មី​ជា​ផ្លូវការ​ Read More

សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​សព​លោក ឌិន ណា​រិទ្ធ សមាជិក ក​.​អ​.​ឯ និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ​

​ជំនួស​មុខ​ឲ្យ​ក្រុមគ្រួសារ​នៃ​សព និង​ជា​តំណាង លោក ហ៊ុន សុខា ប្រធាន​ក្លឹប ខ្ញុំបាទ លាង សុភ័ក្ត្រ អគ្គលេខាធិការ នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​សប្បុរស​របស់ ឯកឧត្តម លោក​ប្រធាន និង​លោក​ចាងហ្វាង​ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព លោក ឌិន ណា​រិទ្ធ សមាជិក ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) និង​ជា ចាងហ្វាង​កាសែត កោះ​ឯករាជ្យ រួម​នឹង​ថវិកា​ផ្ទាល់ខ្លួន ដែល​មាន​រាយ​នាម ដូចខាងក្រោម​៖ ១-​ឯកឧត្តម ខៀវ …

សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​សព​លោក ឌិន ណា​រិទ្ធ សមាជិក ក​.​អ​.​ឯ និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ​ Read More

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជា​ឱឡារិក​ទទួលយក លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។ ​ព្រមទាំង​បាន​ចាត់ទុកថា​នេះ​គឺជា​លទ្ធផល​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​មែន​។​ ​ខាងក្រោម​នេះ​គឺជា​អត្ថន័យ​ដើម​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។  

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ Read More

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!!

ក្រុង​ប៉ោយប៉ែត​-​ដោយ​:​កៅ ណា​រ៉ុង​ ​ទីតាំង​លេង​ល្បែង​ភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បើក​លេង​ទាំងថ្ងៃទាំងយប់​ដោយ​មួយថ្ងៃៗ​មាន​អ្នក​ចូល​លេង​ជា​ច្រើន និង​អ្នក​ចាក់បាល់​ចាញ់​លុយ​រាប់ពាន់​រាប់ម៉ឺន​បាត​ពេលខ្លះ​មាន​ទាំង​សមត្ថកិច្ច​ចូលទៅ​ចាក់បាល់​ផងដែរ​។ សកម្មភាព​នេះ​ហាក់ដូចជា​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​នោះទេ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ភ្នាល់​បាល់ បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា  ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​ឃើញ​មាន​មនុស្ស​ប្រុស​ស្ទើរតែ​គ្រប់​វ័យ​រួម​នឹង​សមត្ថកិច្ច​មួយចំនួន​ចេញ​ចូល​មក​លេង​ល្បែង​នេះ (​ចាក់បាល់ ឬ ភ្នាល់​បាល់​) ពិសេស​ពេល​ល្ងាច និង​ពេលយប់​គឺ​មាន​មនុស្សម្នា​មកលេង​ចាក់បាល់​ច្រើនជាង​ធម្មតា​។​ ​ប្រភព​ដដែល​បន្តថា អ្នក​មក​ចាក់​បាល់​មាន​អ្នកខ្លះ​ចាញ់ ខ្លះ​ទៀត​ក៏​ឈ្នះ ប៉ុន្តែ​អ្នកលេង​ភាគច្រើន​ចាញ់​ជា​រៀងរាល់ថ្ងៃ​អស់​លុយ​រហូត​ដល់​លក់​ទ្រព្យសម្បត្តិ​យក​លុយ​មក​លេង​ល្បែង​នេះ​បន្ត (​សេះ​ដាច់​យក​សេះ​តាម​) ក៏មាន​ដែរ​។​ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង និង​ព្រួយបារម្ភ​ពី​ទីតាំង​ល្បែងភ្នាល់​បាល់​ខុសច្បាប់​នេះ​ថា អាច​ជា​កម្មវត្ថុ​នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ដូចជាៈ លួច …

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!! Read More

ការចំណាយ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​រ៉ាប់រង​ទាំងស្រុង​!!

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​លិខិត​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ លេខ​០០៩/១៧ លគ​.​ខ​គក ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា “​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ឃើញ​មាន​ព័ត៌មាន​ផ្សាយ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​ថវិកា​រដ្ឋ​ចំនួន បី​ពាន់​លាន​រៀល (៣០០០.០០០.០០០​រៀល​) សម្រាប់​ចំណាយ​លើ​ការរៀបចំ បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន​។​ ​ផ្អែក​លើ​នេះ​ខ្ញុំ​បាន​ប្រជុំ​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧​នេះ អង្គប្រជុំ​បាន​ឯកភាពគ្នា ឲ្យ​ខ្ញុំ​ធ្វើសំណើ​គោរព​ជូន …

ការចំណាយ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​រ៉ាប់រង​ទាំងស្រុង​!! Read More

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ឱសានវាទ​ឲ្យ​ក្រុមហ៊ុន Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​កំហិត (​ឱសានវាទ​) ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៣ រួមមានៈ Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧​។​ ​ការសម្រេច​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ និង​ពិភាក្សា​ដោះស្រាយ​ស្តីពី “​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម របស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​”  ដោយ​មាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួង​ពាណិជ្ជកម្ម ព្រម​ទាំង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត …

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ឱសានវាទ​ឲ្យ​ក្រុមហ៊ុន Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧ Read More

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ជំនួស​តំណែង សម្តេច​វិបុល​បញ្ញា សុខ អាន

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ជំនួស​តំណែង​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ទទួលមរណភាព​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លេខ ១៨ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា​ឆ្នាំ​២០១៧ ៕ ​  

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ជំនួស​តំណែង សម្តេច​វិបុល​បញ្ញា សុខ អាន Read More

សេចក្តី​​សម្រេច ស្តីពី “ការ​បង្កើត​​គណៈ​កម្មការ និង​អនុគណៈ​កម្មការ​​រៀបចំ​​បុណ្យសព សម្តេច​​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី”!!

សេចក្តី​សម្រេច ស្តីពី “ការបង្កើត​គណៈកម្មការ និងអនុគណៈកម្មការ​រៀបចំ​បុណ្យសព សម្តេច​វិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី”!!  

សេចក្តី​​សម្រេច ស្តីពី “ការ​បង្កើត​​គណៈ​កម្មការ និង​អនុគណៈ​កម្មការ​​រៀបចំ​​បុណ្យសព សម្តេច​​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី”!! Read More