ឯកឧត្តម ថង សាវុន និង​លោកជំទាវ អញ្ជើញ​ក្រុង​ពាលី​សាងសង់​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មួយ​អង្គ​នៅលើ​កំពូលភ្នំ​ស្វាយ​

ខេត្ត​រតនគិរី​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ បាន​អញ្ជើញ​ក្រុង​ពាលី​ចាប់ផ្តើម​ដំណើរការ​សាងសង់​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មួយ​អង្គ នៅ​រមណីយដ្ឋាន​ភ្នំ​ឥស្សី​បត​មៈ (​កំពូលភ្នំ​ស្វាយ​) ស្ថិត​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​ ​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​ដំណើរការ​សាងសង់​ត្រូវបាន​ធ្វើឡើង​ចំ​ថ្ងៃ​បុណ្យ​មាឃបូជា ថ្ងៃ​សៅរ៍ ១៥​កើត ខែ​មាឃ ឆ្នាំ​វក អដ្ឋស័ក ព​.​ស ២៥៦០ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​ ​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មួយ​អង្គ​នេះ​សាងសង់ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក​។​ …

ឯកឧត្តម ថង សាវុន និង​លោកជំទាវ អញ្ជើញ​ក្រុង​ពាលី​សាងសង់​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មួយ​អង្គ​នៅលើ​កំពូលភ្នំ​ស្វាយ​ Read More

ក្រុមហ៊ុន លីម រ៉ូយ៉ាល់ ជ័​ញ ស្តុក ត្រូវបាន​អនុញ្ញាត​ឱ្យ​បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿងសង្ហារិម​ជា​បណ្តោះអាសន្ន​មួយ​កន្លែង​ក្នុងស្រុក​ស្នួល​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ “​លីម រ៉ូយ៉ាល់ ជ័​ញ ស្តុក​” បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿងសង្ហារិម​ជា​បណ្តោះអាសន្ន​មួយកន្លែង ស្ថិតនៅ​ទីតាំង​ក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ​។​ ​ខ្លឹមសារ​លម្អិត មាន​ដូចខាងក្រោម​៖  

ក្រុមហ៊ុន លីម រ៉ូយ៉ាល់ ជ័​ញ ស្តុក ត្រូវបាន​អនុញ្ញាត​ឱ្យ​បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿងសង្ហារិម​ជា​បណ្តោះអាសន្ន​មួយ​កន្លែង​ក្នុងស្រុក​ស្នួល​ Read More

ជ្រលង​សម្ពាធ​ខ្ពស់​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កំរិត​សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​ ​ខ្លឹមសារ​លម្អិត មាន​ដូចខាងក្រោម​៖ ​

ជ្រលង​សម្ពាធ​ខ្ពស់​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ Read More

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដុត​បំផ្លាញ​ចោល​កញ្ឆា​ជាង ២​ម៉ឺន​ដើម​

​ខេត្តតាកែវ​-​ដោយ​:​សុភ័ក្ត្រ​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់ រួម​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ (​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន​) និង​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ដឹកនាំ​ដោយ លោក ស៊ុត ខុន អភិបាលស្រុក ចុះ​ធ្វើ​ការបង្ក្រាប និង​ដុត​បំផ្លាញចោល​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ចំនួន ២២.៤១៨​ដើម​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញចោល​ដើម​កញ្ឆា​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ពី​ប្រជាពលរដ្ឋ​នាំគ្នា​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ព្រៃធំ និង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។​ ​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​សប្តាហ៍​នេះ​ដែល​អាជ្ញាធរ​ស្រុក​គិរីវង់​ចុះបង្ក្រាប និង​ដុត​បំផ្លាញចោល​នៅ​ទីតាំង​លួចលាក់​ដាំ​ដើម​កញ្ឆា​ដោយ​ខុសច្បាប់​រាប់សែន​ដើម​៕  

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដុត​បំផ្លាញ​ចោល​កញ្ឆា​ជាង ២​ម៉ឺន​ដើម​ Read More

​កម្លាំង​នគរបាល​ស្រុក​បរ​កែវ ចុះបង្ក្រាប​សង្វៀន​បញ្ជល់​មាន់​

ខេត្ត​រតនគិរី​-​ដោយ​:​សុភ័ក្ត្រ​ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​រកែវ​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់ និង​ល្បែង​ចាក់​អាប៉ោង​មួយ​កន្លែង​នៅ​ភូមិ​ទុយ ឃុំ​ទីង​ចាក់ ស្រុក​ប​រកែវ ខេត្ត​រតនគិរី​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ជួប វណ្ណា​រក្ស អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​ ​លោក ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក​បរ​កែវ បានឱ្យ ដឹងថា ដោយ​មាន​ការចង្អុលបង្ហាញ និង​ណែនាំ​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ស្តីពី​ការអនុវត្ត​ផែនការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ ០២២ ផ​.​ក …

​កម្លាំង​នគរបាល​ស្រុក​បរ​កែវ ចុះបង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ Read More

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​លេខ​០៦០ ស​.​ជ​.​ណ របស់​សាលាខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មូលដ្ឋាន ឃើញ​ថា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាប់ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ដោយ​មាន​ការយល់ច្រឡំ​ពី​ការចុះវាស់វែង​សារជាថ្មី ដោយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​។ ​ក្រុមការងារ​ចុះ​វាស់វែង​ដី នៅ​សង្កាត់​កោះរ៉ុង ដែល​ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចុះ​វាស់វែង​ដី​ស្វែងរក​ការពិត​លើ​ការកាន់កាប់​ដីធ្លី ដោយ​បាន​កំណត់​អត្តសញ្ញាណ​ដី​តាម​ការចង្អុលបង្ហាញ​ពី​ម្ចាស់​នៃ​ក្បាល​ដី​ហើយ​ការចុះ​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​ការវាស់វែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​ ​ជាមួយគ្នានេះ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត បាន​ចងក្រង​ឯកសារ​រួចរាល់ និង​បាន​បញ្ជូន​ទៅ ​ក្រសួង​រៀបចំ​ដែនដី …

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​ Read More

ចាប់​បាន​មេខ្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ដកហូត​បាន​ថ្នាំញៀន​ជាង​ពីរ​ម៉ឺន​គ្រាប់​

ខេត្ត​ស្ទឹងត្រែង​-​ដោយ​:​សុភ័ក្ត្រ​ ​កម្លាំង​នគរបាល​ការិយាល័យ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​ដែល​ជនល្មើស​មាន​ផ្ទះសំណាក់ និង​ដី​រាប់​ហិកតា​។ ​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន​ម្នាក់នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចំងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ជាក់ស្តែង​បាន​ថ្នាំ​ប្រភេទ WY ចំនួន ១២​ដុំ ស្នើ​នឹង​ជិត ២៥.០០០​គ្រាប់ រថយន្ត​ម៉ាក​វី​ហ្គោ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3149 និង​កាំភ្លើងខ្លី​មួ​យ​ដើម​។ ​លោក យិន បញ្ញា​រិទ្ធ នាយការិយាល័យ …

ចាប់​បាន​មេខ្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ដកហូត​បាន​ថ្នាំញៀន​ជាង​ពីរ​ម៉ឺន​គ្រាប់​ Read More

សេចក្តីណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​សេចក្តីណែនាំរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ ​សូម​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ជ្រាប​អំពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្ញុំ Facebook https://www.facebook.com/hunsencambodia    ដែល​សព្វ​ថ្ងៃ​ទទួល​បាន​នូវ​របាយការណ៍​ជា​ព័ត៌មាន​ជម្រុះ រួម ទាំង​ពាក្យបណ្តឹង និង​សំណូមពរ ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ ​ដើម្បី​ក្តាប់បាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា សូម​សម្តេច ឯកឧត្តម លោកជំទាវ ចាត់តាំង​ក្រុមការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ និង​សំណូមពរ​នានា …

សេចក្តីណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ Read More

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​

​ខេត្ត​កំពង់ធំ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខៀវ ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​។​ ​បន្ទាប់​ពី​លោកស្រី ង៉ែត ណា​រី​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​បាន​អាន​បទ​ស្វាគមន៍ និង​របាយការណ៍​រួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​របស់​ម​ន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ ដែល​បាន​សាមគ្គី​សហការគ្នា​បាន​ល្អ​ធ្វើឱ្យ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំ​នា​ពេល​កន្លង​មក​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​ ​ឯកឧត្តម ខៀវ កាញារីទ្ធ បន្ត​ថា​ទន្ទឹម​នឹង​លទ្ធផល​ខាងលើនេះ​ក៏​មន្ត្រី​របស់​យើង​មួយចំនួន​នៅ​មាន​ចំណុច​ខ្វះខាត​ដែល មន្ត្រី​យើង​ត្រូវ​បង្កើន​ចំណេះដឹង ខិតខំ​ពង្រឹង​ឆន្ទៈ​ការងារ ភក្តីភាព មនសិការ​វិជ្ជាជីវៈ​ឱ្យបាន​ល្អ និង​បន្ត​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ សហការ​ជាមួយ​មន្ទីរ  …

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​ Read More

លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ ​លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅវេលា​ម៉ោង​០៥:៥៤​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ នៅ​មន្ទីរពេទ្យ​រុស្ស៊ី នេះ​បើ​តាម ឯកឧត្តម ហ៊ុយ វណ្ណៈ ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​នេះ​។​ ​ឯកឧត្តម ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយ​ពី​សម្រាក​ពេទ្យ​មួយរយ​:​គាត់​នឹក​ផ្ទះ​សុំ​ពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​បាន ២​ថ្ងៃ​។ ពេទ្យ​អនុញ្ញាត​ហើយ​ពេទ្យ​បាន​ទៅ​ជួយ​តាម​ថែ​ដល់ផ្ទះ​។ ​ពីរ​ថ្ងៃ​មុន​នេះ​ស្ថានភាព​ជំងឺ​ចុះ​ដុនដាប គ្រួសារ​ក៏​បាន​បញ្ជូន​មក​ពេទ្យ​វិញ​។ កូន​គាត់​ប្រាប់ថា ពេលនោះ​គាត់​មិន​ចង់​មក​ពេទ្យ​វិញ​ទេ តែ​កូន​ទាំងអស់គ្នា និង​ប្រពន្ធ​គាត់​សុំ​គាត់​មក​ឱ្យ​សម្រាក​នៅ​ពេទ្យ​។ ឥឡូវនេះ​សព​លោក ម៉ា សេរី …

លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​ Read More