លោក សៀង សុខ ត្រូវបាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​លោក សៀង សុខ អតីត​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជំនួស​លោក​ស្រី ចា​ត​សូ រស្មី ត្រូវបាន​ផ្ទេរ​មុខតំណែង​ឱ្យមក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ វិញ​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១៨/១១៤១ ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​។​ ​ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតី ឯកឧត្តម អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​សាលាខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត …

លោក សៀង សុខ ត្រូវបាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ Read More

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មាន​ពេល​អង្គុយ​មើល​ជ្រូកព្រៃ​ផឹកទឹក តែ​ពុំ​មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ រួមមានៈ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​, ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​, ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ដោយ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ទើប​បណ្តាលឱ្យ​សកម្មភាព​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​ប្រាំ​បាន​យ៉ាង​រលូន​ដូច្នេះ​។ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ការដែល​លោក …

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មាន​ពេល​អង្គុយ​មើល​ជ្រូកព្រៃ​ផឹកទឹក តែ​ពុំ​មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ​ Read More

លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ជំនួស​លោក សូរ ប្លាតុ​ង ទៅកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​លោក នួន …

លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី Read More

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត …

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​ Read More

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!)

ខេត្ត​ព្រៃវែង​-​ដោយ​: សុភ័ក្ត្រ​ ​គណៈកម្មការ​វាយតម្លៃ Guinness World Records លោក Pravin Patel បានប្រកាសថា “​អបអរសាទរ​កម្ពុជា អ្នក​មាន​ឯតទគ្គ​កម្ម ទូក​-​ង វែង​ជាង​គេ​លើ​ពិភពលោក​ហើយ​”​។ នេះ​គឺ “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ឈ្មោះ​ដែល​ត្រ​វ​បាន​ប្រសិទ្ធ​នាម​ជា​ទូក​-​ង ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក កសាងឡើង​ដោយ​កូន​ខ្មែរ​ជាង ១​ម៉ឺន​៤​ពាន់​នាក់ ដែល​បាន​ប្រើប្រាស់​រយៈពេល ១៩២​ថ្ងៃ​ដើម្បី​សាងសង់​។ ទូក​-​ង ខ្មែរ​នេះ​មាន​ប្រវែង ៨៧,៣ ម៉ែត្រ ធ្វើ​ឡើង​ពី​ដើម​គគីរ​ចំនួន ៦​ដើម មាន​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ …

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!) Read More

ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​ប្រជា​នេសាទ​ប្រមាណ​ជា ៥០​គ្រួសារ​បាន​នាំគ្នា​មក​បោះបង្គោល​បាញ់ថ្នាំ​ក្រហម និង​ធ្វើ​រោង​សង់​ខ្ចុះ​នៅតាម​ព្រំប្រទល់​ក្នុង​ដែន​សហគមន៍​នេសាទ​ច​ង្ហោ​ន​។ មូលហេតុ ពួកគាត់​បារម្ភ​ខ្លាច​ឈ្មួញ និង​អ្នកមានអំណាច​មក​ទន្ទ្រាន​ចាក់​ដី​លប់​ព្រៃកោងកាង​ដែលជា​ប្រភព​ចំណូល និង​ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ ដោយ​ពួកគាត់ (​ប្រជា​នេសាទ​) លើកឡើងថា គ្មាន​បំណង​ចាប់យក​ដី​នោះ​ទេ ខណៈ​ឃើញ​ជន​ខិលខូច​មួយចំនួន​អាច​សង់​ខ្ចុះ​ក្នុង​តំបន់​នេះ​បាន​។ ​ក្រុម​ប្រជា​នេសាទ​ដដែល​បាន​បន្តថា ខេត្ត​កំពត​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅតាម​តំបន់ឆ្នេរ​ច្រើន ដូច្នេះ​បណ្តាលឱ្យ​ព្រៃកោងកាង​ដែលជា​ជម្រក​របស់​ជីវៈចម្រុះ​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ចាក់ដី​លុប​អស់​ជាច្រើន​កន្លែង ជាអាទិ​មានៈ តំបន់​សេដ្ឋកិច្ច​ពិសេស និង​កំពង់ផែ​ទឹក​ជ្រៅ​របស់​លោក​ឧកញ៉ា វិញ ហួរ​, តំបន់ឧស្សាហកម្ម និង​កំពង់ផែ​ឡើង​ប្រេង ក្រុមហ៊ុន ប៉ា ប៉ា ភេត​ត្រូ​លៀម របស់ ឯកឧត្តម …

ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន Read More

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​នា​រសៀល​ថ្ងៃ​អាទិត្យ ១១​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា​នឹង​លុបបំបាត់​គ្រប់​រូបភាព​នៃ​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​មន្ត្រីនគរបាល និង​យោធា​នៅ​ពីក្រោយ ហើយ​ក៏​សុំឱ្យ​អាជីវករ​គ្រប់​ប្រភេទ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការគោរព​ច្បាប់​ចរាច​រណ៍ មិន​ដឹក​លើស​ទម្ងន់ ព្រមទាំង​បង់ពន្ធ​ត្រឹមត្រូវ​ចូល​រដ្ឋ​។​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន​លើកឡើង​ថា …

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​ Read More

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ទំហំ​រាប់រយ​ហិកតា​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​ឈ្មួញ​ទុច្ចរិត​ដាក់ចូល​ទន្ទ្រាន​កាន់កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទំហំ​រាប់រយ​ហិកតា គឺ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ស្រុក​ព្រៃនប់ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​ចុះ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​នោះ​ឡើយ​។​ ​ប្រភព​ដដែល​បាន​បន្ថែម​ឱ្យដឹងទៀតថា មេខ្លោង​នៃ​ការបញ្ជា​ក្នុង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ថន វីរៈ ប៉ុន្តែ​មិនដឹង​មាន​តួនាទី​អ្វី​នោះ​ទេ​គ្រាន់តែ​ឮ​គេ​ហៅថា “​ឯកឧត្តម​”​។ ​លោក លិន សារិន មេឃុំ​រាម បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២៥ …

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​ Read More

ការផ្សាយ​ជា​សាធារណៈ​អំពី​ការលក់​ឡាយឡុង​ចំពោះ​អចលនវត្ថុ​ដោយ​ស្រោមសំបុត្រ​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​សាលាដំបូង​ខេត្តកំពត សូម​ប្រកាស​ថា ចំពោះ​រឿងក្តី ស្តី​ពី​ការលក់​ដោយ​បង្ខំ​លើ​អចលនវត្ថុ មាន​ដូចខាងក្រោម​÷ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៣ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៤ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ ០៧០៣១២០១១៤២៥ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។​ -​ដី​ដែល​មាន​ក្បាល​លេខ ÷ …

ការផ្សាយ​ជា​សាធារណៈ​អំពី​ការលក់​ឡាយឡុង​ចំពោះ​អចលនវត្ថុ​ដោយ​ស្រោមសំបុត្រ​ Read More

ប្រជាពលរដ្ឋ ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​ស្នើសុំ​អភិបាល​ខេត្ត​កំពត​ជួយ​ដោះស្រាយ និង​វាស់វែង​ដី​ជូន​ពួកគាត់​បន្ត​

​ខេត្ត​កំពត​- ដោយ​: សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ប្រជាពលរដ្ឋ​ចំនួន ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ត្រៀម​នឹង​រៀបចំ​ឯកសារ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត​ជួយ​ដោះស្រាយ និង​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​បន្ត​ដោយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ឈ្មោះ អាំង ផល្លី និង​ប្រពន្ធ​ឈ្មោះ ហ៊ាង គន្ធី ដែល​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ព្រមទាំង​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ដំណាំ រុះរើ …

ប្រជាពលរដ្ឋ ៨៨​គ្រួសារ​ក្នុង​ចំណោម ១៨៩​គ្រួសារ​ស្នើសុំ​អភិបាល​ខេត្ត​កំពត​ជួយ​ដោះស្រាយ និង​វាស់វែង​ដី​ជូន​ពួកគាត់​បន្ត​ Read More