លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត …

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​ Read More

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!)

ខេត្ត​ព្រៃវែង​-​ដោយ​: សុភ័ក្ត្រ​ ​គណៈកម្មការ​វាយតម្លៃ Guinness World Records លោក Pravin Patel បានប្រកាសថា “​អបអរសាទរ​កម្ពុជា អ្នក​មាន​ឯតទគ្គ​កម្ម ទូក​-​ង វែង​ជាង​គេ​លើ​ពិភពលោក​ហើយ​”​។ នេះ​គឺ “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ឈ្មោះ​ដែល​ត្រ​វ​បាន​ប្រសិទ្ធ​នាម​ជា​ទូក​-​ង ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក កសាងឡើង​ដោយ​កូន​ខ្មែរ​ជាង ១​ម៉ឺន​៤​ពាន់​នាក់ ដែល​បាន​ប្រើប្រាស់​រយៈពេល ១៩២​ថ្ងៃ​ដើម្បី​សាងសង់​។ ទូក​-​ង ខ្មែរ​នេះ​មាន​ប្រវែង ៨៧,៣ ម៉ែត្រ ធ្វើ​ឡើង​ពី​ដើម​គគីរ​ចំនួន ៦​ដើម មាន​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ …

ទូក​-​ង មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក (Guinness World Records) ជា​ផ្លូវកា​រហើយ​នៅថ្ងៃនេះ (​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​!) Read More

ឯកឧត្តម ភុ​ន សារ​ពេជ្រ អញ្ជើញ​ចុះ​តាម​មូលដ្ឋាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ស្តីពី​របប​ប្រជុំ “​រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ​” សម្រាប់​យុវជន​គណបក្ស​ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ​ក្នុង​ការចិញ្ចឹម​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត​។​ ​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ដល់​មូលដ្ឋាន​ក្នុង​ស្រុក​ដងទង់​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​មូលដ្ឋាន​ដើម្បី​ពង្រឹង​ជា​ប្រចាំ​អង្គការ​ចាត់តាំង …

ឯកឧត្តម ភុ​ន សារ​ពេជ្រ អញ្ជើញ​ចុះ​តាម​មូលដ្ឋាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ Read More

ឯកឧត្តម ភុ​ន សារ​ពេជ្រ ខំប្រឹង​ដាំ អ្នក​បេះ​ផលដំណាំ​លោក ហាស់ សូបិន ទៅវិញ​?

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​ប្រភព​ច្បាស់ការ​មួយ បានឱ្យដឹងថា នៅ​ថ្ងៃ ថ្ងៃ​អង្គារ ៦​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋបាល​ខេត្ត​កំពត​នឹងធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។ ជាមួយគ្នានេះ តំណែង​អភិបាលរង​ខេត្ត​កំពត​ត្រូវបាន​ជំនួស​ដោយ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​ ​ប្រភព​ខាងលើ​ដោយយោង​តាម​ការស្នើសុំ​ពិនិត្យ​លទ្ធភាព​តែងតាំង របស់ ឯកឧត្តម …

ឯកឧត្តម ភុ​ន សារ​ពេជ្រ ខំប្រឹង​ដាំ អ្នក​បេះ​ផលដំណាំ​លោក ហាស់ សូបិន ទៅវិញ​? Read More

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​អ្នកសារព័ត៌មាន​ម្នាក់​ដែល​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​ប្រឆាំងនឹង​ក្រុម​ទាហាន​ក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) ដែល​លោក​ចោទថា​បាន​រួមដៃគ្នា​ប្រើ​ហិង្សា​វាយ​មក​លើ​រូប​លោក បណ្តាលឲ្យ​ហូរ​ឈាម​តាម​មាត់ ច្រមុះ និង​សន្លប់ ក្រោយពី​លោក​បាន​ថត​សកម្មភាព​ក្រុម​ទាហាន​នៅ​អង្គភាព​ខាងលើ​វាយ​បុរស​ម្នាក់​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ​លោក ម៉ឹង វុទ្ធី ជា​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​អង្គភាព​គេហទំព័រ “​ស្ពាន​មាស​” ដែល​អតីត​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) បានឱ្យដឹងថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ …

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​ Read More

ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​ប្រជា​នេសាទ​ប្រមាណ​ជា ៥០​គ្រួសារ​បាន​នាំគ្នា​មក​បោះបង្គោល​បាញ់ថ្នាំ​ក្រហម និង​ធ្វើ​រោង​សង់​ខ្ចុះ​នៅតាម​ព្រំប្រទល់​ក្នុង​ដែន​សហគមន៍​នេសាទ​ច​ង្ហោ​ន​។ មូលហេតុ ពួកគាត់​បារម្ភ​ខ្លាច​ឈ្មួញ និង​អ្នកមានអំណាច​មក​ទន្ទ្រាន​ចាក់​ដី​លប់​ព្រៃកោងកាង​ដែលជា​ប្រភព​ចំណូល និង​ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ ដោយ​ពួកគាត់ (​ប្រជា​នេសាទ​) លើកឡើងថា គ្មាន​បំណង​ចាប់យក​ដី​នោះ​ទេ ខណៈ​ឃើញ​ជន​ខិលខូច​មួយចំនួន​អាច​សង់​ខ្ចុះ​ក្នុង​តំបន់​នេះ​បាន​។ ​ក្រុម​ប្រជា​នេសាទ​ដដែល​បាន​បន្តថា ខេត្ត​កំពត​មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅតាម​តំបន់ឆ្នេរ​ច្រើន ដូច្នេះ​បណ្តាលឱ្យ​ព្រៃកោងកាង​ដែលជា​ជម្រក​របស់​ជីវៈចម្រុះ​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ចាក់ដី​លុប​អស់​ជាច្រើន​កន្លែង ជាអាទិ​មានៈ តំបន់​សេដ្ឋកិច្ច​ពិសេស និង​កំពង់ផែ​ទឹក​ជ្រៅ​របស់​លោក​ឧកញ៉ា វិញ ហួរ​, តំបន់ឧស្សាហកម្ម និង​កំពង់ផែ​ឡើង​ប្រេង ក្រុមហ៊ុន ប៉ា ប៉ា ភេត​ត្រូ​លៀម របស់ ឯកឧត្តម …

ប្រជា​នេសាទ​ខេត្ត​កំពត​កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃកោងកាង​ក្នុង​សហគមន៍​នេសាទ​ច​ង្ហោ​ន Read More

នាយ​ឧត្តមសេនីយ៍ ជា តារា អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សាកល​វិទ្យាល័យ​ការពារជាតិ​សហព័ន្ធរុស្ស៊ី​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ នៃ​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​រុស្សី ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក អ៊ី​ហ្គោ វី​ក​តូ​រ៉ូវីក មី​ស​សាត់​គីន (Igor Vichtorivich MISHUTKIN) នាយក​សាកលវិទ្យល័យ​ការពា​រ​ជាតិ​សហព័ន្ធរុស្ស៊ី​។ ​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ …

នាយ​ឧត្តមសេនីយ៍ ជា តារា អញ្ជើញ​ចួប​សវនាការ​ការងារ​ជាមួយ​គណៈប្រតិភូ​សាកល​វិទ្យាល័យ​ការពារជាតិ​សហព័ន្ធរុស្ស៊ី​ Read More

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​នា​រសៀល​ថ្ងៃ​អាទិត្យ ១១​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា​នឹង​លុបបំបាត់​គ្រប់​រូបភាព​នៃ​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​មន្ត្រីនគរបាល និង​យោធា​នៅ​ពីក្រោយ ហើយ​ក៏​សុំឱ្យ​អាជីវករ​គ្រប់​ប្រភេទ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការគោរព​ច្បាប់​ចរាច​រណ៍ មិន​ដឹក​លើស​ទម្ងន់ ព្រមទាំង​បង់ពន្ធ​ត្រឹមត្រូវ​ចូល​រដ្ឋ​។​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន​លើកឡើង​ថា …

ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​ Read More

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ទំហំ​រាប់រយ​ហិកតា​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​ឈ្មួញ​ទុច្ចរិត​ដាក់ចូល​ទន្ទ្រាន​កាន់កាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទំហំ​រាប់រយ​ហិកតា គឺ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ស្រុក​ព្រៃនប់ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហ៊ាន​ចុះ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​នោះ​ឡើយ​។​ ​ប្រភព​ដដែល​បាន​បន្ថែម​ឱ្យដឹងទៀតថា មេខ្លោង​នៃ​ការបញ្ជា​ក្នុង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ថន វីរៈ ប៉ុន្តែ​មិនដឹង​មាន​តួនាទី​អ្វី​នោះ​ទេ​គ្រាន់តែ​ឮ​គេ​ហៅថា “​ឯកឧត្តម​”​។ ​លោក លិន សារិន មេឃុំ​រាម បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២៥ …

ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បុគ្គល​មាន​លុយ​-​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចូល​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខដុម​ Read More

ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើ​ការបំភ្លឺ​ពី​ករណី សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា​នៅ​កំពង់​ភ្លុក ខេត្តសៀមរាប​

​ខេត្តសៀមរាប​-​ដោយ​: សុភ័ក្ត្រ​ ​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន បានចាប់ផ្តើម​ថត និង​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ថ្មី រឿង ខ្មោច គ ដែល​មាន​ឈុត​គួរឱ្យ​រន្ធត់​មួយ​ស្ថិតក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​ក្រុម​ការងារ​បាន​យក​សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា សម្រាប់​ការសម្តែង និង​ថត​ភាពយន្ត​។​ ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក បាន​រាយការណ៍​ថា រូបភាព​នៃ​សាកសព​សិប្ប​និមិត្ត​ចង​ព្យួរ​នៅតាម​ដើមឈើ​នៅ​ទីនោះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ច្រឡំ​ថា​ជា​សាកសព​មែនទែន ដែល​បង្ក​ឱ្យមាន​ការភ័យខ្លាច និង​យល់ច្រឡំ​យ៉ាងខ្លាំង​។​ ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​សូម​កុំឱ្យ​មាន​ការយល់ច្រឡំ និង​ភ័យខ្លាច​អ្វី​ទាំងអស់ …

ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន សូម​ធ្វើ​ការបំភ្លឺ​ពី​ករណី សាកសព​សិប្ប​និមិត្ត (​រូប​ម៉ា​រ៉ា​កាំ​ង ឬ​ក្រណាត់​ខ្មៅ​) ចង​ព្យួរ​តាម​ដើមឈើ​នានា​នៅ​កំពង់​ភ្លុក ខេត្តសៀមរាប​ Read More