​សេចក្តីថ្លែងការណ៍ ក្នុងឱកាស “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​” លើក​ទី​១៦ នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧

ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ចូលរួម​អបអរសាទរ “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​” លើក​ទី​១៦​នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧ ជាមួយ​សហ​ភាតរ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​បុព្វហេតុ​រំលឹក​ដល់​តួនាទី​ដ៏​វិសេសវិសាល របស់​អ្នកសារព័ត៌មាន​នៅក្នុង​បេសកកម្ម​គ្រប់​ទិដ្ឋភាព​ក្នុងសង្គម និង​ពលី​កម្ម​សម្រាប់​មនុស្សជាតិ​គ្រប់បែប​យ៉ាង​នា​ពេល​កន្ល​ង​ទៅ​។​ ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​កតញ្ញុតា​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នកសារព័ត៌មាន​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​គារវកិច្ច​ចំពោះ​ព្រឹទ្ធាចារ្យ រៀមច្បង បងប្អូន​ជា​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​កំពុង​បំពេញ​ភារកិច្ច​តាម​វិជ្ជាជីវៈ និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាទីគោរព និង​រាប់អាន​ដ៏​ជ្រាលជ្រៅ​។​ ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) យល់ឃើញថា អ្នកសារព័ត៌មាន​គឺ​បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការរួមចំណែក​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​អំពី ច្បាប់ វប្បធម៌ ទំ​លៀម​ទំលាប់ ប្រពៃណី សេដ្ឋកិច្ច បរិស្ថាន …

​សេចក្តីថ្លែងការណ៍ ក្នុងឱកាស “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​” លើក​ទី​១៦ នា​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧ Read More

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!!

ក្រុង​ប៉ោយប៉ែត​-​ដោយ​:​កៅ ណា​រ៉ុង​ ​ទីតាំង​លេង​ល្បែង​ភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បើក​លេង​ទាំងថ្ងៃទាំងយប់​ដោយ​មួយថ្ងៃៗ​មាន​អ្នក​ចូល​លេង​ជា​ច្រើន និង​អ្នក​ចាក់បាល់​ចាញ់​លុយ​រាប់ពាន់​រាប់ម៉ឺន​បាត​ពេលខ្លះ​មាន​ទាំង​សមត្ថកិច្ច​ចូលទៅ​ចាក់បាល់​ផងដែរ​។ សកម្មភាព​នេះ​ហាក់ដូចជា​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​នោះទេ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ភ្នាល់​បាល់ បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា  ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​ឃើញ​មាន​មនុស្ស​ប្រុស​ស្ទើរតែ​គ្រប់​វ័យ​រួម​នឹង​សមត្ថកិច្ច​មួយចំនួន​ចេញ​ចូល​មក​លេង​ល្បែង​នេះ (​ចាក់បាល់ ឬ ភ្នាល់​បាល់​) ពិសេស​ពេល​ល្ងាច និង​ពេលយប់​គឺ​មាន​មនុស្សម្នា​មកលេង​ចាក់បាល់​ច្រើនជាង​ធម្មតា​។​ ​ប្រភព​ដដែល​បន្តថា អ្នក​មក​ចាក់​បាល់​មាន​អ្នកខ្លះ​ចាញ់ ខ្លះ​ទៀត​ក៏​ឈ្នះ ប៉ុន្តែ​អ្នកលេង​ភាគច្រើន​ចាញ់​ជា​រៀងរាល់ថ្ងៃ​អស់​លុយ​រហូត​ដល់​លក់​ទ្រព្យសម្បត្តិ​យក​លុយ​មក​លេង​ល្បែង​នេះ​បន្ត (​សេះ​ដាច់​យក​សេះ​តាម​) ក៏មាន​ដែរ​។​ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង និង​ព្រួយបារម្ភ​ពី​ទីតាំង​ល្បែងភ្នាល់​បាល់​ខុសច្បាប់​នេះ​ថា អាច​ជា​កម្មវត្ថុ​នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ដូចជាៈ លួច …

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!! Read More

សំបុត្រ​ឡាន ៥០០០​សន្លឹក​នឹង​ចែកជូន​ដោយ​ឥតគិតថ្លៃ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​កម្មវិធី GANZBERG UBER BUS ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Ganzberg នឹង​ចែក​សំបុត្រ​ឡាន ៥០០០​សន្លឹក​ដោយ​ឥតគិតថ្លៃ ដល់​អ្នក​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ទៅ​លេង​ស្រុកកំណើត​នៅ​បណ្តា​ខេត្ត នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ កម្មវិធី​នេះ​ផ្តល់ជូន​សម្រាប់​ខេត្ត​-​ក្រុង​ទាំង​១៤ ដែល​ជា​ទិសដៅ​ចេញពី​រាជធានី​ភ្នំពេញ រួមមាន​៖ ១-​ខេត្តសៀមរាប​ ២-​ខេត្ត​បាត់ដំបង​ ៣-​ខេត្ត​ព្រះសីហនុ​ ៤-​ខេត្ត​កំពត​ ៥-​ខេត្ត​កំពង់ធំ​ ៦-​ខេត្ត​ពោធិ៍សាត់​ ៧-​ខេត្ត​កំពង់ឆ្នាំង​ ៨-​ខេត្ត​បន្ទាយមានជ័យ​ ៩-​ខេត្ត​កំពង់ចាម​ ១០-​ខេត្ត​ត្បូងឃ្មុំ​ ១១-​ខេត្តតាកែវ​ ១២-​ខេត្ត​ក្រចេះ​ ១៣-​ខេត្ត​ស្វាយរៀង​ ១៤-​ខេត្ត​ព្រៃវែង​ ​ឡានក្រុង​ទាំង …

សំបុត្រ​ឡាន ៥០០០​សន្លឹក​នឹង​ចែកជូន​ដោយ​ឥតគិតថ្លៃ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ Read More

ការចំណាយ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​រ៉ាប់រង​ទាំងស្រុង​!!

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​លិខិត​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ លេខ​០០៩/១៧ លគ​.​ខ​គក ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា “​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ឃើញ​មាន​ព័ត៌មាន​ផ្សាយ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​ថវិកា​រដ្ឋ​ចំនួន បី​ពាន់​លាន​រៀល (៣០០០.០០០.០០០​រៀល​) សម្រាប់​ចំណាយ​លើ​ការរៀបចំ បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន​។​ ​ផ្អែក​លើ​នេះ​ខ្ញុំ​បាន​ប្រជុំ​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧​នេះ អង្គប្រជុំ​បាន​ឯកភាពគ្នា ឲ្យ​ខ្ញុំ​ធ្វើសំណើ​គោរព​ជូន …

ការចំណាយ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​រ៉ាប់រង​ទាំងស្រុង​!! Read More

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ឱសានវាទ​ឲ្យ​ក្រុមហ៊ុន Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​កំហិត (​ឱសានវាទ​) ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៣ រួមមានៈ Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧​។​ ​ការសម្រេច​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ និង​ពិភាក្សា​ដោះស្រាយ​ស្តីពី “​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម របស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​”  ដោយ​មាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួង​ពាណិជ្ជកម្ម ព្រម​ទាំង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត …

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ឱសានវាទ​ឲ្យ​ក្រុមហ៊ុន Cellcard Smart និង Metfone បញ្ចប់​ការផ្សាយពាណិជ្ជកម្ម “​គម្រោង​ដូរ​លុយ​” ត្រឹម​បំណាច់​ខែ​មីនា ឆ្នាំ​២០១៧ Read More

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ជំនួស​តំណែង សម្តេច​វិបុល​បញ្ញា សុខ អាន

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ជំនួស​តំណែង​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ទទួលមរណភាព​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លេខ ១៨ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា​ឆ្នាំ​២០១៧ ៕ ​  

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ជំនួស​តំណែង សម្តេច​វិបុល​បញ្ញា សុខ អាន Read More

សេចក្តី​​សម្រេច ស្តីពី “ការ​បង្កើត​​គណៈ​កម្មការ និង​អនុគណៈ​កម្មការ​​រៀបចំ​​បុណ្យសព សម្តេច​​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី”!!

សេចក្តី​សម្រេច ស្តីពី “ការបង្កើត​គណៈកម្មការ និងអនុគណៈកម្មការ​រៀបចំ​បុណ្យសព សម្តេច​វិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី”!!  

សេចក្តី​​សម្រេច ស្តីពី “ការ​បង្កើត​​គណៈ​កម្មការ និង​អនុគណៈ​កម្មការ​​រៀបចំ​​បុណ្យសព សម្តេច​​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី”!! Read More

សព​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ដឹក​តាម​យន្តហោះ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង ០៥:០៤​នាទី ព្រឹក​ថ្ងៃ​ទី​១៦ នេះ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​សព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ដឹក​តាម​យន្តហោះ​ពី​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅវេលា​ម៉ោង ០៥:០៤​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧ នេះ​។​ ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ស្ថិតនៅ​ផ្ទះ​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួល​មរណភាព​ហើយ នៅ​ថ្ងៃ …

សព​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ដឹក​តាម​យន្តហោះ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង ០៥:០៤​នាទី ព្រឹក​ថ្ងៃ​ទី​១៦ នេះ​ Read More

សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួល​មរណភាព​ហើយ​!!

សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួល​មរណភាព​ហើយ នៅ​ថ្ងៃ ៣ រោជ ខែ ផល្គុន ឆ្នាំ វ​ក អដ្ឋស័ក ព​.​ស​. ២៥៦០ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៨:៣២​នាទី នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។​ ​    

សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួល​មរណភាព​ហើយ​!! Read More