កិច្ចប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ​ទៅលើ​សកម្មភាព​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​២៧ ខែ​មករា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​មាន​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រ​សួ​មហាផ្ទៃ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ និង​វាយតម្លៃ ទៅលើ​សកម្មភាព​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ខេត្តសៀមរាប ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល និង​ខេត្ត​បន្ទាយមានជ័យ​។​ ​គួរបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង …

កិច្ចប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ​ទៅលើ​សកម្មភាព​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ Read More

​សេចក្តីជូនដំណឹង​ស្តីពី “​ការហាម​ពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​ផ្សេងៗ​ក្នុង​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​”!

រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម កាស៊ីណូ​នៅ ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ជ្រាបថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ខេត្ត​ព្រះសីហនុ ក៏​ដូចជា​ខេត្ត​ជាប់​បណ្តា​ព្រំដែន​មួយចំនួន​ទៀត​ដែរ បានអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​កាស៊ីណូ ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​រួមមាន ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌល​កម្សាន្ត កាស៊ីណូ និង​ទី​កម្សាន្ត​នានា​។​ ​ចំពោះ​ផ្នែក​កាស៊ីណូ​បាន​កើតមានឡើង​ជា​បន្ត​បន្ទាប់ ដើម្បី​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​លេង​កម្សាន្ត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​កាស៊ីណូ​មួយ​ចំនួន ពុំ​បាន​គោរព​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​នោះទេ គឺ​បាន​អនុញ្ញាត​ឱ្យមាន​ភ្ញៀវ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​ផ្សេងៗ​ក្នុង​កាស៊ីណូ​ផងដែរ ជាហេតុ​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​កត្តា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម …

​សេចក្តីជូនដំណឹង​ស្តីពី “​ការហាម​ពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​ផ្សេងៗ​ក្នុង​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​”! Read More

សេចក្តីជូនដំណឹង​ស្តីពី “​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ ឆ្នាំ​២០១៧” របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម

បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាប អំពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ ក្នុង​រដូវប្រាំង និង​ដើម​រដូវវស្សា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​ដូចខាងក្រោម​៖  

សេចក្តីជូនដំណឹង​ស្តីពី “​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ ឆ្នាំ​២០១៧” របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម Read More

សម្តេច​តេជោ ហ៊ុន សែន បាន​ទទួលពាន​រង្វាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​ភ្ជាប់​រូបចម្លាក់​លោក ឌឺ​ព្យាគូ ប៊ូ​តាំង ស្ថាបនិក​កីឡា​អូឡាំពិក​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ពានរង្វាន់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ ដែល​ភ្ជាប់​រូបចម្លាក់​លោក ឌឺ​ព្យាគូ ប៊ូ​តាំង ស្ថាបនិក​កីឡា​អូឡាំពិក​ត្រូវបាន​យក​មក​ប្រគល់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោក សឺ មៀ សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧​នេះ នៅ​វិមាន​រាជរដ្ឋាភិបាល រាជធានី​ភ្នំពេញ​។​ ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​កីឡា ព្រមទាំង​កីឡាករ កីឡាការិនី​កម្ពុជា​ជាច្រើន​រូប​ផ្សេងទៀត ។​ …

សម្តេច​តេជោ ហ៊ុន សែន បាន​ទទួលពាន​រង្វាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​ភ្ជាប់​រូបចម្លាក់​លោក ឌឺ​ព្យាគូ ប៊ូ​តាំង ស្ថាបនិក​កីឡា​អូឡាំពិក​ Read More

ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន ដែល​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​។ ​គិត​មកដល់​ឆ្នាំ​២០១៧​នេះ មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ប្រមាណ​ជា ៣៤៥​នាក់ ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន​សម្ភារ​ប្រើប្រាស់​មួយកញ្ចប់ ក្រមា​មួយ និង​ថវិកា​ចំនួន ១៦០.០០០​រៀល​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បំពាក់​មេដៃ​មាស​ការងារ​ជូន​មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ផងដែរ ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​ Read More

ឯកឧត្តម ឌិ​ត ទីណា ៖ “​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង​ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ថ្លែង​នៅក្នុង​វេទិកា​សាធារណៈ​ស្វែង​យល់​ការពិត អំពី​តួលេខ​នាំចេញ​ខ្សាច់​នៅ​បរទេស នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា “​ខ្ញុំ​យល់​ថា​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​។​ ​ឯកឧត្តម ឌិ​ត ទីណា បាន​បញ្ជាក់បន្ថែម​ថា “​យើង​គួរតែ​អបអរសាទរ​ទៅ​កុំ​ឲ្យ​គិត​ថាឲ្យ​តែ​ឃើញ​មាន​ខ្សាច់​យើង​គេ​ប្រើ​នៅ​ប្រទេស​ណា​មានន័យថា គេ​លួច​ខ្សាច់​យើង​នោះទេ មិន​គួរ​គិត​គំនិត​នេះ​ទេ ពីព្រោះ​គំនិត​នេះ ហាក់​មើលទៅ​ដូចជា​មាន​ការបិទ​ខ្លាំងណាស់ ខ្ញុំ​គិតថា​យើង​គូរ​តែ​យក​ការពិត ច្បាស់លាស់​មក​វិភាគ កុំ​យក​តែ​អារម្មណ៍​មក​វិភាគ​”៕​  

ឯកឧត្តម ឌិ​ត ទីណា ៖ “​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង​ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​ Read More

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ផ្នែក​ពុទ្ធិក​បឋមសិក្សា និង​ធម្ម​វិន័យ​ទូទាំងប្រទេស ព្រះ​បាឡាត់​គណៈ​ខេត្ត​កណ្តាល ព្រះ​អនុគណ​ក្រុង​តាខ្មៅ នាយក​ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើ​ហា និង​ជា ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី “​ក្រពើ​ហា​”​។​    

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ Read More

ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​!!

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​លិខិតផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​។​ ​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់ថា “​កន្លងមក​ក្រសួង​ព័ត៌មាន បាន​ឯកភាព​អនុញ្ញាត​ឱ្យ​ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់ ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ  រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​០៦:០០​នាទី ដល់​ម៉ោង​៩:០០​នាទី​ព្រឹក​”​។ ​ប៉ុន្តែ …

ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​!! Read More

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”!

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ​មុន​នេះ​បន្តិច​ថា “​ថ្ងៃនេះ​លោក​បាន​ណែនាំ​ថា ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​។ បើ​ស្ថានីយ​ឯកជន​ណា ដែល​ចង់​រក្សា​តម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួន អនុម័ត​ជំហរ​នេះ​ទៀត​គឺជា​ការ​ប្រសើរ​” ។​ ​សូមបញ្ជាក់​ថា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​ធ្លាប់បាន​លើកឡើង​ផងដែរ​ថា “​ចំពោះ​ការបណ្តុះបណ្តាល​ពិធីករ ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិនមែន​ជា​ការងាយស្រួល​ទេ ត្រូវ​មាន​ទាំង​សីលធម៌ មាន​ទាំង​ចំណេះដឹង​” ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”! Read More