អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី “​ការពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប្រថាប់ត្រា​” នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទាំង​២៤ ដែល​ទើប​នឹង​ដាក់​ចូល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ខែ​មករា ឆ្នាំ​២០១៧​នេះ បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់ ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា ។​ ​អចលនទ្រព្យ​ដែល​ពុំ​បាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នៅ​ថ្នាក់​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែល​មាន​សាវតារ​ផ្ទេរ​បន្ត​ដៃ​គ្នា​ច្រើន​ដង​មុន​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៧ …

អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា​ Read More

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ ចំនួន​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង (​ច្បាប់​ថវិកាជាតិ​) របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន ២០.១៨៤.៤៥៧​លាន​រៀល ដែល​ស្មើនឹង​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញផ្សាយ ។​ ​សូមបញ្ជាក់​ថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ក្នុង ឆ្នាំ​២០១៧ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​មក​ព្រឹទ្ធសភា​ពិនិត្យ​ចប់សព្វគ្រប់​នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៦ នឹង​ត្រូវបាន​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា បង្គាប់​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦៕​  

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ ចំនួន​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​ Read More

​លោក ម៉ា សុខុម សន្តិសុខ​ផ្សារ​អូ​ឫស្សី​ដែល​បាន​វះកាត់​បូស​ដើមដៃ​បានទទួល​ប្រាក់ឧបត្ថម្ភ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ គណៈប្រតិភូ​មូលនិធិ​សហ​សង្គ្រោះ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ លោក ម៉ា សុខុម បុគ្គលិក​សន្តិសុខ​ផ្សារ​អូរឫស្សី ដែល​បាន​វះកាត់​បូស​ដើម​ដៃ​និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០.០០០​រៀល​។ ជាមួយគ្នានេះ ក្រុមការងារ​កាកបាទ​ក្រហម​ផ្សារ​អូរឫស្សី​ក៏បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ១០០.០០០​រៀល​ផង​ដែរ ៕  

​លោក ម៉ា សុខុម សន្តិសុខ​ផ្សារ​អូ​ឫស្សី​ដែល​បាន​វះកាត់​បូស​ដើមដៃ​បានទទួល​ប្រាក់ឧបត្ថម្ភ​ Read More

សុវត្ថិភាព​នៃ​ការ​ទទួលទាន​សាច់មាន់​ទា​គឺជា​សុភមង្គល​ដ៏​ប្រពៃ​ចំពោះ​អ្នក​បរិភោគ​

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ដើម្បី​រក្សា​សុខ​ភាព សុភមង្គល និង​សុវត្ថិភាព​ចំណីអាហារ ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលទាន​សាច់ ពិសេស​សាច់មាន់ និង​ទា​ឱ្យមាន​ប្រសិទ្ធភាព​។ ​នា​ថ្ងៃ​២០ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​សហការ​ជាមួយ​ក្រុម​ការងារ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​អន្តរជាតិ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ការិយាល័យ​បសុពេទ្យ​ខណ្ឌ​៧​មករា ចុះ​ធ្វើ​ការអប់រំ​ណែនាំ​ពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​ពី​បក្សី និង​យក​សំណាក​ពី​បក្សី រួម​មាន​លាមក ស្លេស ត្បាល​ពី​បំពង់ខ្យល់ និង​ក្លូអាក់​មាន់​ទា​រស់​យក​ទៅ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ ៕  

សុវត្ថិភាព​នៃ​ការ​ទទួលទាន​សាច់មាន់​ទា​គឺជា​សុភមង្គល​ដ៏​ប្រពៃ​ចំពោះ​អ្នក​បរិភោគ​ Read More

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​ជាយ​អា​រ៉ែ​ង​ទេ ប្រសិនបើ​ផលប៉ះពាល់​ច្រើន​ជាង​ផលចំណេញ​”

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោងតាម​លិខិត​គតិ​យត្តិ​មួយច្បាប់ លេខ​០២.​ស​ជណ​.​កប​ច ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ញើ​ទៅកាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោកជំទាវ តែ ច័ន្ទ​មនី អនុប្រធាន​គណៈកម្មកា​រ​ទី​៣ នៃ​រដ្ឋសភា​កាលពី​ពាក់កណ្តាល​ខែ​មុន​។ អត្ថន័យ​នៃ​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្កត់ធ្ងន់ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​ទេ​ប្រសិនបើ​ផលប៉ះពាល់​ច្រើនជាង​ផលចំណេញ​”​។​ ​លិខិត​ដដែល​បានឱ្យដឹង​ទៀត​ថា “​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​តំបន់​អា​រ៉ែ​ង​ជា​ទ្រព្យសម្បត្តិ​ដ៏​វិសេសវិសាល​ដែល​ត្រូវ​ការអភិវឌ្ឍ​និង​អភិរក្ស​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។​បើទោះបីជា​មាន ឫ គ្មាន​គម្រោង​វា​រី​អគ្គិសនី (​ជាយ​អា​រ៉ែ​ង​) នេះ​ក៏​ដោយ​។ ការ​ប្រែក្លាយ​តំបន់​អា​រ៉ែ​ង ជា​តំបន់​អេកូ​ទេសចរណ៍ …

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​ជាយ​អា​រ៉ែ​ង​ទេ ប្រសិនបើ​ផលប៉ះពាល់​ច្រើន​ជាង​ផលចំណេញ​” Read More

មូលហេតុ​ដែលនាំអោយ “​ត្បូង​ពេជ្រ​” មាន​ពណ៌​ផ្សេងៗ​គ្នា

អត្ថបទ​ស្រាវជ្រាវ និង​ប្រែ​សំរួល​-​ដោយៈ​សុភ័ក្ត្រ​ ​ត្បូង​ពេជ្រ​មាន​ច្រើន​ពណ៌ ខុសៗ​គ្នា​។ ទាំងនេះ គឺជា​ពណ៌​មួយចំនួន​ដែល​សំខាន់ៗ ​និង​មូលហេតុ ដែល​នាំ​អោយ​ពួកវា (​ត្បូង​ពេជ្រ​) មាន​ពណ៌​ផ្សេងៗ​គ្នា​ដូចនេះ ។​ ​ភាគច្រើន ត្បូង​ពេជ្រ​គឺ​មាន​ពណ៌​ស​។ ពណ៌​ស បរិសុទ្ធ គឺជា​សញ្ញា​បង្ហាញ​ថា ត្បូង​ពេជ្រ គ្មាន​ធាតុ​ផ្សំ​អ្វី​នោះទេ ហើយ​ត្បូង​ពេជ្រ​ពណ៌​ស ភាគច្រើន​មាន​កម្រិត​នី​ដ្រូ​សែន​តិចតួច (​មាន​ពណ៌​លឿង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​) ។​ ​ត្បូង​ពេជ្រ​ពណ៌​លឿង កើត​មាន​ដោយសារតែ មានការ​បញ្ចូល​នូវ​ជាតិ នី​ដ្រូ​សែន​។​ ​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក មិន​មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ ដែល​អាច​បញ្ជាក់​ថា ហេតុអ្វី​បាន …

មូលហេតុ​ដែលនាំអោយ “​ត្បូង​ពេជ្រ​” មាន​ពណ៌​ផ្សេងៗ​គ្នា Read More

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន និង​ប្រារព្ធ​ធ្វើ​កម្មវិធី​រាត្រី ស្រមោល​សរ​និទាឃ​រដូវ​មិត្តភាព​កម្ពុជា​-​ចិន​

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​មន្ត្រី​ជំនាញ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បានបញ្ចប់​ការពិភាក្សាគ្នា​លើ​បញ្ហា​សំខាន់ៗ សម្រាប់​ត្រៀម​រៀបចំ​កម្មវិធី​រាត្រី​ស្រមោល​សរ​និទាឃ​រដូវ​កម្ពុជា​-​ចិន ដែល​ជា​ការសម្ដែង​សិល្បៈ ស្តី​ពី​ទំនាក់ទំនង​មិត្ដភាព​កម្ពុជា​-​ចិន នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ នាពេល​ខាងមុខ​នេះ ។​ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី  “​ការរៀបចំ​កម្មវិធី​រាត្រីសមោសរ​និទាឃរ​ដូវ​នៃ​ទំនាក់ទំនង​មិត្ដភាព​កម្ពុជា​-​ចិន​” កាលពី​ព្រឹក​ថ្ងៃ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង​ថា “​មកដល់ពេលនេះ ក្រុមការងារ​រៀបចំ​កម្មវិធី សម្ដែង​សិល្បៈ​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ទាំង​កម្លាំង ធន​ធន​មនុស្ស និង​ឧបករណ៍​បច្ចេកទេស …

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន និង​ប្រារព្ធ​ធ្វើ​កម្មវិធី​រាត្រី ស្រមោល​សរ​និទាឃ​រដូវ​មិត្តភាព​កម្ពុជា​-​ចិន​ Read More

ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា ប្រធាន​រដ្ឋបាល​ជលផល​ថ្មី ជំនួស ឯកឧត្តម ណៅ ធូ​ក​

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៥១ ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ជំនួស​ឯកឧត្តម ណៅ ធួ​ក ដែល​បាន​ដាក់​អោយ​ចូល​និវត្តន៍​។​ ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​បាន​ការចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​យ៉ាងច្រើន​កុះករ ៕

ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា ប្រធាន​រដ្ឋបាល​ជលផល​ថ្មី ជំនួស ឯកឧត្តម ណៅ ធូ​ក​ Read More

​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​ស្ដីពី “​វប្បធម៌​ទេសចរណ៍​” មាន​ប្រទេស​ចូលរួម​ជាង​៩០

ខេត្តសៀមរាប​-​ដោយៈ​ប៉ាកកា​មាស​ ​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​ពិភពលោក ស្ដីពី “​ទេសចរណ៍​វប្បធម៌​” ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ប្រជុំ​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។​ ​សន្និសីទ​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​នេះ គឺ​មាន​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ខាង​វប្បធម៌ និង​ទេសចរណ៍ មកពី​ប្រទេស​ចំនួន​ជាង​៩០​ចូលរួម​។​ ​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប មានប្រសាសន៍​ថា​ពេញ​មួយថ្ងៃ ច័ន្ទ​ទី​២​ខែ​កុម្ភៈ គឺ​រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល ជាច្រើន​ទៀត កំពុង​ប្រចាំការ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​បដិសណ្ឋារកិច្ច និង​ទទួល​គណៈប្រតិភូ ដែល​កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​ជា​បន្តបន្ទាប់​។​ ​លោក ង៉ូវ សេង​កាក់ …

​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​ស្ដីពី “​វប្បធម៌​ទេសចរណ៍​” មាន​ប្រទេស​ចូលរួម​ជាង​៩០ Read More

កូនប្រុស​ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹង​ត្រូវ​ជំនួស​តំណែង​តំណាងរាស្ត្រ ឯកឧត្តម សូ ឃុន ដែល​បាន​ទទួលមរណៈភាព​កាលពី​ខែ​មករា កន្លងទៅ

រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ប្រជុំ​អនុម័ត​សំណើសុំ​ប្រកាស ទទួលស្គាល់​លោក សុខ សូ​កាន ជា​កូនប្រុស​របស់ ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​តំណាងរាស្ត្រ​ថ្មី​នៃ​មណ្ឌល​ខេត្ត​តាកែវ ជំនួស ឯ​ឧត្តម សូ ឃុន ដែល​បាន​ទទួលមរណភាព​កាលពី​ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅ​។ ​រដ្ឋសភា​នឹង​ប្រកាស​សុពលភាព នៃ​អាណត្តិ​របស់​លោក សុខ សូ​កាន ជា​សមាជិក​រដ្ឋសភា​នីតិកាល ទី​៥ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា នាពេល​ខាងមុខ​នេះ …

កូនប្រុស​ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹង​ត្រូវ​ជំនួស​តំណែង​តំណាងរាស្ត្រ ឯកឧត្តម សូ ឃុន ដែល​បាន​ទទួលមរណៈភាព​កាលពី​ខែ​មករា កន្លងទៅ Read More