សកម្មភាព​ក្រុមការងារ​សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩

សកម្មភាព​ក្រុមការងារ​សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ មុន​ដំណើរការ​នៃ​ការចាប់ផ្តើម​សន្និសីទ​កំពូល សារព័ត៌មាន​អាស៊ី នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប​។ រូបថត​÷ ហ៊ុន យុទ្ធ​គុណ​      

សកម្មភាព​ក្រុមការងារ​សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ Read More

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​យក​ឃុំ​ចំនួន​០៤ ពី​ស្រុក​ស្អាង និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង មក​ឱ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

ខេត្ត​កណ្តាល​-​ដោយ​: ប៊ិន ប៊ុនថន​ ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង នៃ​ខេត្ត​កណ្តាល ដោយ​កាត់​យក​ឃុំ​ចំនួន​០៤ ពី​ស្រុក​ស្អាង​គឺ ឃុំ​ស្វាយ​រលំ ឃុំ​កោះអន្លង់ចិន ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង មក​ឱ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០៩ អនក្រ​.​បក ចុះ​ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​។​ ​ក្នុង​អនុក្រឹត្យ​ខាងលើ​បាន​បញ្ជាក់បន្ថែម​ថា​ផ្អែក​តាម​ការកែសម្រួល​នេះ …

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​យក​ឃុំ​ចំនួន​០៤ ពី​ស្រុក​ស្អាង និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង មក​ឱ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល Read More

ពលរដ្ឋ​រិះគន់​ចំៗ​ថា​អភិបាល​ក្រុង​ប៉ោយប៉ែ​ត​អសមត្ថភាព​បណ្តែតបណ្តោយ​ឱ្យ​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​យ៉ាង​អនាធិបតេយ្យ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​ក្រោម​ក្រសែភ្នែក​ងឿងឆ្ងល់ និង​ការ​សញ្ជឹងគិត​ដោយ​ក្តី​បារម្ភ​ជា​ពន់ពេក​ចំពោះ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​បាន​រិះគន់​ចំៗ​ថា លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ស្លាក​យីហោ និង​ស្លាក​សញ្ញា​ផ្សេងៗ​ដោយ​បណ្តែតបណ្តោយ​ឱ្យ​ជនបរទេស ពិសេស​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​ក្រុង​ហាក់​មិន​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​នោះ​ទេ​។ ដោយហេតុ​ថា សព្វថ្ងៃនេះ​មាន​ស្លាក​យីហោ និង​ស្លាក​សញ្ញា​សម្គាល់​ទីតាំង​សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ហាង​ម៉ាស្សា​ភាគច្រើន​ដែល​មាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​ស្លាក​យីហោ​នៅ​តាម​ទីតាំង​នី​មួយៗ​ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​យីហោ​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែ​មាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​យីហោ​ខ្លះ​ទៀត​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​តែម្តង​។​ …

ពលរដ្ឋ​រិះគន់​ចំៗ​ថា​អភិបាល​ក្រុង​ប៉ោយប៉ែ​ត​អសមត្ថភាព​បណ្តែតបណ្តោយ​ឱ្យ​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​យ៉ាង​អនាធិបតេយ្យ​ Read More

សារ​ជូនពរ ឯកឧត្តម ហ៊ុន សុខា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី

​ខ្ញុំ​សូម​គោរព​ជូន​ពរ​ជ័យ បវរ​សួស្តី ជ័យ​មង្គល វិបុល​សុខ​មហាប្រសើរ​គ្រប់ប្រការ​ជូន​ចំពោះ ឯកឧត្តម ហ៊ុន សុខា នាយទាហាន​សាកលវិទ្យាល័យ​ការពារជាតិ ក្នុងឱកាស​ដែល ឯកឧត្តម ត្រូវបាន ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់ តែងតាំង​ជា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​ ​ខ្ញុំ​មាន​បីតិ​សោមនស្ស​រីករាយ​ឥតឧបមា​ប្រ​កប​ដោយ​មនោសញ្ចេតនា​គោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត សូម​គោរព​ជូនពរជ័យ បវរ​សួស្តី ជ័យ​មង្គល វិបុល​សុខ​មហាប្រសើរ​គ្រប់ប្រការ​ជូន​ចំពោះ ឯកឧត្តម ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ អាយុ​យឺនយូរ …

សារ​ជូនពរ ឯកឧត្តម ហ៊ុន សុខា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី Read More

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សម្រេចចិត្ត​លោត​ចុះ​ពី​រថយន្ត​ទាំង​បង្ខំ​ដើម្បី​រំដោះ​ខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​របស់​ឈ្មោះ មឿង ស្រី​ទូច រួម​នឹង​អង្គរក្ស​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​មន្ត្រី​កងរាជអាវុធហត្ថ លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ចុះ​បំពេញបេសកកម្ម​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត ក៏ដូចជា​ចុះ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទាក់ទង​ទៅនឹង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ សកម្មភាព​វាយបំផ្លាញ​ផ្ទះសំបែង​ចំនួន ៥​ខ្នង និង​វាយដំ​មនុស្ស​ឱ្យ​រងរបួស ៤​នាក់ រួម​នឹង​ដុត​ម៉ូតូ ១​គ្រឿង ដោយ​ស្នាដៃ​ឈ្មោះ មឿង ស្រី​ទូច និង​គូកន​ដែល​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​រដ្ឋ​កើតឡើង​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ពេល​ថ្មីៗ​នេះ​។​ ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា …

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សម្រេចចិត្ត​លោត​ចុះ​ពី​រថយន្ត​ទាំង​បង្ខំ​ដើម្បី​រំដោះ​ខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​របស់​ឈ្មោះ មឿង ស្រី​ទូច រួម​នឹង​អង្គរក្ស​ Read More

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​សមាសភាព​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាស​ឈ្មោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​អាណត្តិ​ទី​៤​។​ ​យោងតាម​លិខិត​លេខ ១៥០១ ប្រ ក ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិបាល​រាជធានី ខេត្ត ក្នុង​ការចាត់ចែង​ដំណើរការ​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​។​ ​សេចក្តីលម្អិត​មាន​ដូចខាងក្រោម​៖ ​

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​ Read More

លទ្ធផល​ផ្លូវការ​អំពី​ចំនួន​សន្លឹកឆ្នោត និង​ភាគរយ​នៃ​គណបក្ស​នយោបាយ​នី​មួយៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អំពី​ចំនួន​សន្លឹកឆ្នោត និង​ភាគរយ​នៃ​គណបក្ស​នយោបាយ​នី​មួយៗ តាម​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស​កម្ពុជា នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។​ ​សូមបញ្ជាក់​ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ថា​៖ -​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន​១១៥៦ -​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន​៤៨៩ -​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​មេឃុំ ចំនួន​១ …

លទ្ធផល​ផ្លូវការ​អំពី​ចំនួន​សន្លឹកឆ្នោត និង​ភាគរយ​នៃ​គណបក្ស​នយោបាយ​នី​មួយៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ Read More

សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​សព​លោក ឌិន ណា​រិទ្ធ សមាជិក ក​.​អ​.​ឯ និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ​

​ជំនួស​មុខ​ឲ្យ​ក្រុមគ្រួសារ​នៃ​សព និង​ជា​តំណាង លោក ហ៊ុន សុខា ប្រធាន​ក្លឹប ខ្ញុំបាទ លាង សុភ័ក្ត្រ អគ្គលេខាធិការ នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​សប្បុរស​របស់ ឯកឧត្តម លោក​ប្រធាន និង​លោក​ចាងហ្វាង​ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព លោក ឌិន ណា​រិទ្ធ សមាជិក ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) និង​ជា ចាងហ្វាង​កាសែត កោះ​ឯករាជ្យ រួម​នឹង​ថវិកា​ផ្ទាល់ខ្លួន ដែល​មាន​រាយ​នាម ដូចខាងក្រោម​៖ ១-​ឯកឧត្តម ខៀវ …

សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​សព​លោក ឌិន ណា​រិទ្ធ សមាជិក ក​.​អ​.​ឯ និង​ជា​ចាងហ្វាង​កាសែត កោះ​ឯករាជ្យ​ Read More

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជា​ឱឡារិក​ទទួលយក លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។ ​ព្រមទាំង​បាន​ចាត់ទុកថា​នេះ​គឺជា​លទ្ធផល​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​មែន​។​ ​ខាងក្រោម​នេះ​គឺជា​អត្ថន័យ​ដើម​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។  

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ Read More

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ថា​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន ១១៥៦​នាក់​ ២-​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន ៤៨៩​នាក់​ ៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​មេឃុំ ចំនួន ១​នាក់​ ​សេចក្តី​ពិស្តារ សូម​មើល​តារាង​លទ្ធផល​ផ្លូវការ​ពី គ​.​ជ​.​ប ដូចខាងក្រោម​៖ ​  

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ Read More