ខ្ញុំសូមគោរពជូនពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម ហ៊ុន សុខា នាយទាហានសាកលវិទ្យាល័យការពារជាតិ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំងជា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
ខ្ញុំមានបីតិសោមនស្សរីករាយឥតឧបមាប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត សូមគោរពជូនពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាវាងវៃ អាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសប្រកបដោយវឌ្ឍនមង្គលដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោកសូមតាមជួយថែរក្សា ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី ខ្ញុំបាទ លាង សុភ័ក្ត្រ អគ្គលេខាធិការ ក្លឹបអ្នកកាសែតឯករាជ្យ (ក.អ.ឯ) និងជា ចាងហ្វាងការផ្សាយកាសែតនិងគេហទំព័រ “ពុទ្ធិខ្មែរ” និងកាសែត “ប៉ាកកាសន្តិភាព” ព្រមទាំងបុគ្គលិក និងសហការីទាំងអស់។