លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ ​លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅវេលា​ម៉ោង​០៥:៥៤​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ នៅ​មន្ទីរពេទ្យ​រុស្ស៊ី នេះ​បើ​តាម ឯកឧត្តម ហ៊ុយ វណ្ណៈ ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​នេះ​។​ ​ឯកឧត្តម ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយ​ពី​សម្រាក​ពេទ្យ​មួយរយ​:​គាត់​នឹក​ផ្ទះ​សុំ​ពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​បាន ២​ថ្ងៃ​។ ពេទ្យ​អនុញ្ញាត​ហើយ​ពេទ្យ​បាន​ទៅ​ជួយ​តាម​ថែ​ដល់ផ្ទះ​។ ​ពីរ​ថ្ងៃ​មុន​នេះ​ស្ថានភាព​ជំងឺ​ចុះ​ដុនដាប គ្រួសារ​ក៏​បាន​បញ្ជូន​មក​ពេទ្យ​វិញ​។ កូន​គាត់​ប្រាប់ថា ពេលនោះ​គាត់​មិន​ចង់​មក​ពេទ្យ​វិញ​ទេ តែ​កូន​ទាំងអស់គ្នា និង​ប្រពន្ធ​គាត់​សុំ​គាត់​មក​ឱ្យ​សម្រាក​នៅ​ពេទ្យ​។ ឥឡូវនេះ​សព​លោក ម៉ា សេរី …

លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​ Read More

គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ឆ្លង​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​។​ ​គម្រោង​នេះ នឹង​ដឹក​អ្នកដំណើរ​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់ ចាប់​ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ ហើយ​តាម​ការសិក្សា បានបង្ហាញ​លទ្ឋផល​បឋម​ដូចខាងក្រោមៈ​ -​ប្រតិបត្តិការ​ពី​ម៉ោង ៦:០០​ព្រឹក ដល់​ម៉ោង ២០:០០​យប់​ -​ចម្ងាយ​ធ្វើដំណើរ ២៤.៩​គម (​ទៅមក ៤៩.៨​គម​) -​សាងសង់​ផែ និង​ចំណត​អ្នកដំណើរ ចំនួន ៩​កន្លែង​ -​ប្រើ​កប៉ាល់​ល្បឿន​លឿន ចំនួន …

គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ​ Read More

វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោង​តាម​សេចក្តីណែនាំ​លេខ​០៦ អយ​ក​.​ស​ណន ចុះ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី “​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​” របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) ជា​ឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ​។​ ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទិវា​នេះ​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុមគ្រួសារ​ផងដែរ ប្រាសចាក​វប្បធម៌ …

វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ Read More

៦​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​រឿង​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​

​ប្រទេស​ថៃ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ​និង​ធ្វើការ នៅ​ប្រទេស​ថៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ស៉ី​រិ​ឆៃ ឌី​ស្តា​គុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ  នៅ​ទីស្តីការក្រសួង​ការងារ​ថៃ នា​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​ ​កិច្ចប្រជុំ កម្ពុជា​-​ថៃ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​យោគយល់ ស្និទ្ធស្នាល និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ដោយ​បាន​សម្រេច​ការឯកភាព​គ្នា​នូវ ៦​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖ ១-​ភាគី​ថៃ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់​កម្ពុជា​ចុះ​ធ្វើ​ការបើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ OCWC ជូន​ពលករ​កម្ពុជា​ដោយផ្ទាល់​ដល់​ពលក​រ​កម្ពុជា ដែល​ធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាស ដែល​មាន​ប្រើប្រាស់​ពលក​រ​កម្ពុជា​ចាប់ពី …

៦​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​រឿង​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ Read More

លោក យ៉ែម វន្ថា ភូឈួយ​ស្រុក​ស្អាង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​

ខេត្ត​កណ្តាល​-​ដោយ​:​សុភ័ក្ត្រ​ ​យន្តការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ត្រូវ​បាន​អនុវត្តន៍​ដូច​ភ្លៀងរលឹម​ស្រប​តាម​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ​ដើម្បី​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ស្ថាប័ន​ជំនាញ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់រូប​។​ ​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​នេះ​អាជ្ញាធរ​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក យ៉ែម វន្ថា អភិបាលរង​ស្រុក (​ភូឈួយ​ស្រុក​) តំណាង​លោក ញឹម វណ្ណ​ឌិន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ដឹកនាំ​កម្លាំងចម្រុះ រួមមាន កម្លាំង​នគរបាល និង​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់​បឹង​អតីត​ឡូត៍​នេសាទ​លេខ​០៥ ស្ថិតនៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង …

លោក យ៉ែម វន្ថា ភូឈួយ​ស្រុក​ស្អាង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​ Read More

ឧត្តមសេនីយ៍ទោ ហ៊ុន ជា បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ដល់ ប្អូនប្រុស​ពិការ​ជើង​ម្ខាង​ដោយសារ​ពស់​ចឹក​នៅ​ខេត្ត​មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ជា អញ្ជើញ​ជួប​សួរសុខទុក្ខ​ជាមួយ​ប្អូនប្រុស​ពិការ​ជើង​ម្ខាង​ដោយសារ​ពស់​ចឹក និង​មាន​បញ្ហា​ជីវភាព​ខ្វះខាត​ដោយ ក្ដី​អាណិត​ស្រលាញ់​ព្រមទាំង​ហូប​បាយ​រួមគ្នា​។​ ​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ជា បាន​ឧបត្ថម្ភ​ជូន​ចំពោះ​ប្អូនប្រុស​ពិការ​ជើង​ម្ខាង​ដោយសារ​ពស់​ចឹក​នូវ​ ជើង​សប្ប​និមិត្ត​ម្ខាង និង​ថ្លៃ​ចំណាយ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ ​ដាក់​ជើង​នៅ​ខេត្ត​ក្រចេះ រួម​នឹង​ថវិកា​ចំនួន ១.០០០.០០០​រៀល (​មួយ​លាន​រៀល​) ផងដែរ​។ ​ជាមួយគ្នានេះ ដោយ​មើលឃើញ​ការលំបាក​របស់​ប្អូនប្រុស ពិការ​ជើង​ម្ខាង ក្នុង​ការសិក្សារ​ម៉ូតូ​ចាស់​ពិបាក​ក្នុង​ការជូន​ប្អូន​ពីរ​នាក់​ទៅ​សាលារៀន​ទៀត​ផង​នោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន …

ឧត្តមសេនីយ៍ទោ ហ៊ុន ជា បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ដល់ ប្អូនប្រុស​ពិការ​ជើង​ម្ខាង​ដោយសារ​ពស់​ចឹក​នៅ​ខេត្ត​មណ្ឌលគិរី Read More

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ពិសា​បាយ​សាមគ្គី​របស់​សមាគម​ខ្មែរ​-​ចិន

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសា​បាយ​សាមគ្គី​ជាមួយ​អ្នក​ឧកញ៉ា ពង់ ឃាវ​សែ ប្រធាន​សមាគម ខ្មែរ​-​ចិន ថ្មី និង​សមាជិក​-​សមាជិកា ជាង ៥០០០​នាក់ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​។​ ​ពិធី​ពិសា​បាយ​សាមគ្គី​ជាមួយ​សមាគម​ខ្មែរ​-​ចិន នាពេល​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​អ្នកឧកញ៉ា ពង់ ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគា​រកា​ណា​ឌី​យ៉ា និង​ជា​អគ្គនាយក​ក្រុមហ៊ុន OCIC …

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ពិសា​បាយ​សាមគ្គី​របស់​សមាគម​ខ្មែរ​-​ចិន Read More

សេចក្តីសម្រេច​តែងតាំង​លោក ព្រំ សង ជា​មេបញ្ជាការ​ (ស្តីទី) ផ្នែក​សឹក​រង​មង្គល​បូរី ក្រោយ លោក កែវ ស៊ុន​លី ត្រូវបាន​ដកហូត​តំណែង​រឿង​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់ ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​:​សុភ័ក្ត្រ ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​សម្រេច​តែងតាំង​លោក​អនុសេនីយ៍ឯក ព្រំ សង ជា​មេបញ្ជាការ (ស្តីទី)​ ផ្នែក​សឹក​រងមង្គល​បូរី ជំនួស លោក កែវ ស៊ុន​លី មេបញ្ជាការ​ចាស់​ដែល​ត្រូវបាន​ដកហូត​តំណែង និង​កាត់ទោស​តាម​ច្បាប់​រឿង​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់ និង​បុគ្គលិក​បម្រើការ​ក្នុង​ហាង​។​ ​លោក វរៈសេនីយ៍ត្រី កែវ ស៊ុន​លី ត្រូវ​ជាប់​ជា​នាយទាហាន​ជាប់​វិន័យ​ទណ្ឌកម្ម ព្រមទាំង​កាត់ទោស​តាមច្បាប់ …

សេចក្តីសម្រេច​តែងតាំង​លោក ព្រំ សង ជា​មេបញ្ជាការ​ (ស្តីទី) ផ្នែក​សឹក​រង​មង្គល​បូរី ក្រោយ លោក កែវ ស៊ុន​លី ត្រូវបាន​ដកហូត​តំណែង​រឿង​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់ ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់​ Read More

ប្រជា​ពុទ្ធបរិស័ទ​៦​ភូមិ​ចំណុះជើងវត្ត ​ព្រះ​នាគ ​មិន​ឯកភាពប្រគល់​រូប​បដិមា​ ២​អង្គ​យកទៅ​តម្កល់​ក្នុង​សារមន្ទីរ​ជាតិ​

ខេត្ត​កណ្តាល​-​ដោយ​:​ណូ ចាន់ណា​ ​នាព្រឹក​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩:១០នាទី​ លោក នី​ម នី​រ៉ា​ដេត អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល និង​លោក​វរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​បាន​អញ្ជើញ​ចូលរួម​ដោះស្រាយ និង​ស្តាប់​មតិ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ០៦​ភូមិ ដែលជា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រះ​នាគ ស្ថិតនៅ​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​ ​ចំពោះ​បញ្ហា​ព្រះ​ពុទ្ធបដិមា​បុរាណ ២​អង្គ ដែល​ប្រជា​ពុទ្ធបរិស័ទ​គិតថា​ជា​វត្ថុ​ដ៏​តម្លៃ​ធ្វើ​ឡើង​ពី​សំរឹទ្ធ លង់ហិន​លាយ​មាស ដែល​ពួកគាត់​បាន​គោរព​បូជា​នៅ​ក្នុង​វត្ត ​ព្រះ​នាគ …

ប្រជា​ពុទ្ធបរិស័ទ​៦​ភូមិ​ចំណុះជើងវត្ត ​ព្រះ​នាគ ​មិន​ឯកភាពប្រគល់​រូប​បដិមា​ ២​អង្គ​យកទៅ​តម្កល់​ក្នុង​សារមន្ទីរ​ជាតិ​ Read More

អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥ គណៈសង្ឃ​នាយក​កម្ពុជា ដាក់​សង្ឃប្រកាស​សំខាន់ៗ ចំនួន ៨​ចំណុច ដើម្បី​បន្ត​ពង្រឹង​ការងារ និង​វិន័យ​ពុទ្ធចក្រ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ក្នុង​សង្ឃប្រកាស​បានបញ្ជាក់​ថា ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់ និង​ព្រះសង្ឃ​គ្រប់​រូប​ត្រូវ​ពង្រឹង និង​បង្កើន​ការយល់ដឹង​ស៊ីជម្រៅ​ក្នុង​ពុទ្ធ​សាសន​វិជ្ជា​។ ចំណែក​អាចារ្យ និង​គណៈកម្មការ​ទ្រទ្រង់​វត្ត​គ្រប់រូប​ក៏​ត្រូវ​យកចិត្តទុកដាក់​សិក្សា​ធម៌​វិន័យ ទន្ទិញធម៌​ឲ្យ​ចេះចាំ​ស្ទាត់ជំនាញ ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​ពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ទៅ​មុខ​ស្រប​ជាមួយ​ស្ថានភាព​សង្គម​បច្ចុប្បន្ន​។​ ​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃនាយក​មាន​ខ្លឹមសារ​លម្អិត​ដូចខាងក្រោម​៖  

អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥ គណៈសង្ឃ​នាយក​កម្ពុជា ដាក់​សង្ឃប្រកាស​សំខាន់ៗ ចំនួន ៨​ចំណុច ដើម្បី​បន្ត​ពង្រឹង​ការងារ និង​វិន័យ​ពុទ្ធចក្រ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ Read More