
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន
ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កន្លងមកធនាគារជាតិនៃកម្ពុជាបានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន ជាបន្តបន្ទាប់ចាប់ពីខែមីនា ឆ្នាំ២០១៦។ ប៉ុន្តែ ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួននៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងខាងលើ។ ហេតុដូចនេះ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកជាថ្មីម្តងទៀតថា គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧.០១៦.២១០ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់បំផុត។ ក្នុងករណីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណា នៅតែបន្តសកម្មភាព …
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន Read More