គិត​ត្រឹម​ថ្ងៃទី​២២ ខែ​ឧសភា​នេះ​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លេខ ០៦៧ គ​.​ជ​.​ប ចុះ​ថ្ងៃ​អង្គារ ៨​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្សនយោបាយ​ចំនួន​១៨ រួចរាល់​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨​។​ ​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ទី​២២ …

គិត​ត្រឹម​ថ្ងៃទី​២២ ខែ​ឧសភា​នេះ​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨ Read More

ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌា​និង​កម្ពុជា​គឺ​កំពុង​ឈានទៅរក​ផ្លូវ​ល្អ​រួមគ្នា​ដើម្បី​បើកចំហ​ជើងមេឃ ខណៈ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌា និង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​កំពុង​ឈាន​ទៅ​រក​ផ្លូវ​ល្អ​រួមគ្នា​ដើម្បី​បើកចំហ​ជើងមេឃ (​ឥណ្ឌា​-​កម្ពុជា​) ដែល​នឹង​នាំមក​នូវ​ទេ​សចណ៍ និង​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។​ ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក  ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា …

ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌា​និង​កម្ពុជា​គឺ​កំពុង​ឈានទៅរក​ផ្លូវ​ល្អ​រួមគ្នា​ដើម្បី​បើកចំហ​ជើងមេឃ ខណៈ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា Read More

​រថយន្ត​ស្ថាប័នរដ្ឋ​ទាំងអស់​នឹង​បំពាក់​ស្លាក​លេខ​ថ្មី ដែល​មាន​បច្ចេកវិទ្យា QR Code

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ប្រភព​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បានឱ្យដឹងថា ដើម្បី​បង្កើន​សុវត្ថិភាព​ស្លាក​លេខ​រថយន្ត​របស់​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់ ក្រសួង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា QR Code នៅលើ​រថយន្ត​របស់​ស្ថាប័នរដ្ឋ​ទាំងអស់ ហើយ​ស្លាក​លេខ​ប្រភេទ រដ្ឋ 01 – 2 – 0001 គឺ​ផ្តល់ឲ្យ​ប្រើប្រាស់​សម្រាប់​សម្គាល់​រថយន្ត​សមាជិក​ព្រឹទ្ធសភា​។​ ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ជា​នីតិវិធី​មួយ​ក្នុង​ការចៀសវាង​ជនខិលខូច​លួច​បន្លំ​ប្រើប្រាស់​ក្នុង​ចេតនា​ផ្សេងៗ​។ ជាក់ស្ដែង នា​ពេល​កន្លងមក​មាន​អ្នក​បន្លំ​ធ្វើ​ស្លាក​លេខ​ស្ថាប័ន​របស់​រដ្ឋ​ពិសេស​លេខ ខ​.​ម និង ន​.​ប យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​ ​ខាងក្រោម​នេះ ជា​ស្លាក​លេខ​សម្គាល់​រថយន្ត​តាម​ស្ថាប័នរដ្ឋ​ទាំងអស់​មាន​ដូចជា ÷ ​រដ្ឋ​-01 …

​រថយន្ត​ស្ថាប័នរដ្ឋ​ទាំងអស់​នឹង​បំពាក់​ស្លាក​លេខ​ថ្មី ដែល​មាន​បច្ចេកវិទ្យា QR Code Read More

ពិធី​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន​របស់​ប្រទេស​ជប៉ុន ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អាហាររូបករ​ណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORONOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣.២២ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។ ​ពិធី​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​ធ្វើឡើង​នា​ថ្ងៃ​អង្គារ ៨​កើត …

ពិធី​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន​របស់​ប្រទេស​ជប៉ុន ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អាហាររូបករ​ណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ Read More

​ក្រសួងការពារជាតិ​កម្ពុជា​សូម​ជូនដំណឹង​ដល់​អ្ន​ក​រស់នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​យ៉ាងតិច​៦ កុំ​ឱ្យ​ភ្ញាក់ផ្អើល​ពេល​ឮ​សំឡេង​លំ​ហា​ត់បាញ់​គ្រាប់​ពិត​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​គណៈកម្មការ​ដឹកនាំ​ការបាញ់​គ្រាប់​ពិត​របស់​ក្រសួងការពារជាតិ​ឈ្មោះ (​ហនុមាន​មាស ២០១៨) បាន​ជូនដំណឹង​ដល់​អ្នក​រស់នៅ​តាម​បណ្ដា ខេត្ត​-​ក្រុង យ៉ាងតិច ៦ កុំឱ្យ​មាន​ការភ្ញាក់ផ្អើល ខណៈ​ក្រសួង​ដំណើរការ​បាញ់​គ្រាប់​ពិត ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​២០ ដល់​ថ្ងៃ​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​យោងតាម​សេចក្ដីជូនដំណឹង​នេះ បាន​ផ្ដោត​លើ​ប្រជាពលរដ្ឋ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្តតាកែវ ខេត្ត​កែប និង​ខេត្ត​កំពត ព្រមទាំង​អាកាសចរ​ស៊ីវិល​ផង​ដែរ​ដើម្បី​បង្ការ​ជាមុន​កុំឱ្យ​ភ្ញាក់ផ្អើល​។​ …

​ក្រសួងការពារជាតិ​កម្ពុជា​សូម​ជូនដំណឹង​ដល់​អ្ន​ក​រស់នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​យ៉ាងតិច​៦ កុំ​ឱ្យ​ភ្ញាក់ផ្អើល​ពេល​ឮ​សំឡេង​លំ​ហា​ត់បាញ់​គ្រាប់​ពិត​ Read More

លោក​អនុសេនីយ៍ទោ កៅ សំអុល ដែល​បាន​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ព្រោះ​រឿង​ល្មើសច្បាប់​ចរាចរណ៍​នោះ​ត្រូវបាន​ថ្នាក់លើ ផ្អាក​ការងារ​បណ្តោះអាសន្ន​ហើយ​នៅពេលនេះ​!!

រាជធានី​ភ្នំពេញ​-​ដោយៈ សុភ័ក្ត្រ​ ​លោក​អនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​២ ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់​មួកសុវត្ថិភាព និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ត្រូវបាន​គេ​ថត​វីដេអូរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) រង​ការរិះគន់​យ៉ាងខ្លាំង​នោះ​។​ ​ពេលនេះ​ត្រូវបាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ដើម្បី​ឱ្យ​មន្ត្រីនគរបាល​រូប​នេះ​កែប្រែ​កំហុសឆ្គង​។ នេះ​បើ​យោងតាម​លិខិត​បង្គាប់ការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លេខ ០៧១ លប​ក ចុះ​ថ្ងៃ​អង្គារ ៨​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក …

លោក​អនុសេនីយ៍ទោ កៅ សំអុល ដែល​បាន​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ព្រោះ​រឿង​ល្មើសច្បាប់​ចរាចរណ៍​នោះ​ត្រូវបាន​ថ្នាក់លើ ផ្អាក​ការងារ​បណ្តោះអាសន្ន​ហើយ​នៅពេលនេះ​!! Read More

គណបក្សនយោបាយ​ចំនួន​១៦ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លេខ ០៦៦ គ​.​ជ​.​ប ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្សនយោបាយ​ចំនួន​១៦ រួចរាល់​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨​។​ ​គណបក្សនយោបាយ​ចំនួន​១៦ ដែល …

គណបក្សនយោបាយ​ចំនួន​១៦ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨ Read More

​ប្រទេស​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORONOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣.២២ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។ នេះ​បើ​យោងតាម សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស …

​ប្រទេស​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង “​អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​” សម្រាប់​ឆ្នាំ​សិក្សា ២០១៨ Read More

លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​នាំយក​អំណោយ​ជា​ថវិកា គ្រឿងឧបភោគ​និង​បរិភោគ និង​សម្ភារៈ​ជូន​លោកយាយ​អាយុ ៩៧​ឆ្នាំ​

​ខេត្ត​កណ្តាល​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ០៨:៣០​នាទី លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​គយ​ចុះសួរសុខទុក្ខ​លោកយាយ ជា ច្រាច អាយុ ៩៧​ឆ្នាំ ព្រមទាំង​នាំយក​ថវិកា​ផ្ទាល់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល …

លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​នាំយក​អំណោយ​ជា​ថវិកា គ្រឿងឧបភោគ​និង​បរិភោគ និង​សម្ភារៈ​ជូន​លោកយាយ​អាយុ ៩៧​ឆ្នាំ​ Read More

សារធាតុ​គីមី​ពុល​ម្យ៉ាង​ឈ្មោះ “​សានី​ត​” ប្រើ​ក្នុងការ​បន្សុទ្ធ​យក​មាស​នៅ​តាម​ទីតាំង​រ៉ែ​មាស​ជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​ចិត្រ​បុរី​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ និង​ឈាន​ដល់​បាត់បង់​ជីវិត​អស់​ជាច្រើន​នាក់​!!

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​. ស្រី​ម៉ៅ​ ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​កើត​មាន​ជំងឺ​ដែល​មាន​អាការរោគ ឈឺ​ពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់​ដៃ​-​ជើង វិលមុខ ថប់ដង្ហើម សន្លប់ រួច​បណ្តាលឲ្យ​មនុស្ស​មួយចំនួ​ន​បាន​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ និង​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​ជាង ១០០០​នាក់​ដែល​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​អាស្រ័យ​ផល​ពី​កម្រៃ​រ៉ែ​មាស​តាម​លក្ខណៈ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រែក​អូរ​ក្លរ បាន​សម្តែង​ការសោកស្ដាយ​ជា​ពន់ពេក និង​អស់សង្ឃឹម​ក្រៃលែង គ្រា​ដែល​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល មិន​បាន​អើពើ …

សារធាតុ​គីមី​ពុល​ម្យ៉ាង​ឈ្មោះ “​សានី​ត​” ប្រើ​ក្នុងការ​បន្សុទ្ធ​យក​មាស​នៅ​តាម​ទីតាំង​រ៉ែ​មាស​ជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​ចិត្រ​បុរី​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ និង​ឈាន​ដល់​បាត់បង់​ជីវិត​អស់​ជាច្រើន​នាក់​!! Read More