គណបក្សនយោបាយ​ចំនួន​១៦ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លេខ ០៦៦ គ​.​ជ​.​ប ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្សនយោបាយ​ចំនួន​១៦ រួចរាល់​ហើយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨​។​

​គណបក្សនយោបាយ​ចំនួន​១៦ ដែល គ​.​ជ​.​ប បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​រួចរាល់​នោះ រួមមាន ÷
១- គណបក្ស​យុវជន​កម្ពុជា បាន​ឈរឈ្មោះ ១៧​មណ្ឌល​
២- គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈរឈ្មោះ ២៥​មណ្ឌល​
៣- គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ឈរឈ្មោះ ២៥​មណ្ឌល​
៤- គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ឈរឈ្មោះ ២៥​មណ្ឌល​
៥- គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ឈរឈ្មោះ ២៥​មណ្ឌល​
៦- គណបក្ស​ខ្មែរ​តែមួយ បាន​ឈរឈ្មោះ ១៦​មណ្ឌល​
៧- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឈរឈ្មោះ ២៥​មណ្ឌល​
៨- គណបក្ស​ពន្លឺ​ថ្មី បាន​ឈរឈ្មោះ ១៣​មណ្ឌល​
៩- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ឈរឈ្មោះ ២៥​មណ្ឌល​
១០- គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឈរឈ្មោះ ២៥​មណ្ឌល​
១១- គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ឈរឈ្មោះ ២៥​មណ្ឌល​
១២- គណបក្ស​ធម្មាធិបតេយ្យ បាន​ឈរឈ្មោះ ១០​មណ្ឌល​
១៣- គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ឈរឈ្មោះ ១៦​មណ្ឌល​
១៤- គណបក្ស​មាតុភូមិ​យើង បាន​ឈរឈ្មោះ ០៦​មណ្ឌល​
១៥- គណបក្ស​ខ្មែរ​ក្រោក បាន​ឈរឈ្មោះ ០៦​មណ្ឌល​
១៦- គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ឈរឈ្មោះ ១២​មណ្ឌល​

​ទន្ទឹម​គ្នា​នេះ​ដែរ គណបក្សនយោបាយ​ចំនួន ០៤​ផ្សេងទៀត ដែល គ​.​ជ​.​ប មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវការ ទើបតែ​ទទួលបាន “​លិខិត​ជូនដំណឹង​របស់ គ​.​ជ​.​ប​” នោះ រួមមាន ÷
១- គណបក្ស​ខ្មែរ​សាធារណរដ្ឋ បាន​ឈរឈ្មោះ ១០​មណ្ឌល​
២- គណបក្ស​រស្មី​ខេមរា បាន​ឈរឈ្មោះ ០៧​មណ្ឌល​
៣- គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បាន​ឈរឈ្មោះ ១១​មណ្ឌល​
៤- គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ឈរឈ្មោះ ២៥​មណ្ឌល​

​គណបក្សនយោបាយ​ចំនួន​៤ ខាងលើ គ​.​ជ​.​ប បាន​ផ្ញើលិខិត​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ​ទាំង ៤ ដើម្បី​កែតម្រូវ និង​បំពេញ​លក្ខខណ្ឌ​បន្ថែម​។ គណបក្ស​នយោបាយ​សាមី​មាន​ពេល​យ៉ាងយូរ ៥ (​ប្រាំ​) ថ្ងៃ ដើម្បី​បញ្ចប់​នីតិវិធី បន្ទាប់ពី​ទទួលបាន​លិខិត​ជូនដំណឹង​ពី គ​.​ជ​.​ប​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា មាន​រយៈពេល ២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

 

s180522a1 s180522a2

neccambodia