ការបកស្រាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​ស្តីពី​ការធ្លាក់​ថ្លៃ​នៃ​ទំនិញ​កសិផល​ដែល​កសិករ​កម្ពុជា​ផលិត​បាន​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​ស្របពេល​ដែល​ប្រជាកសិករ​ខ្មែរ​បាន​ត្អូញត្អែរ​នឹង​ការធ្លាក់​ថ្លៃ​ទំនិញ​កសិផល​ដែល​ខ្លួន​ផលិត​បាន ជាពិសេស ម្រេច ដំឡូង និង​ល្ពៅ​ជាដើម ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​ការ​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​ ​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កសិផល​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ និង​ការនាំចេញ​មាន​ការលំបាក​ដូចខាងក្រោម​៖ ១-​ក្រឹត្យក្រម​ថ្លៃ “​បរិមាណ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ​” ដូចជា ម្រេច ដំឡូង និង​ល្ពៅ​ជាដើម​។ ២-​តម្លៃ​កសិផល​យើង​មិន​អាច​ប្រកួតប្រជែង​នឹង​កសិផល​បរទេស​បាន ដូចជា ដំឡូង និង​ម្រេច​ជាដើម ដែល​បណ្តាល​មកពី​ផលិតភាព​នៅ​ទាប​។ ៣-​ការចំណាយ​ក្រៅផ្លូវការ​នានា​រហូតដល់​នាំ​ចេញ​នៅ​ខ្ពស់​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង​។ ដូចជា …

ការបកស្រាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​ស្តីពី​ការធ្លាក់​ថ្លៃ​នៃ​ទំនិញ​កសិផល​ដែល​កសិករ​កម្ពុជា​ផលិត​បាន​ Read More

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី ជា​ផ្លូវកា​រហើយ​!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​ ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ជា​ផ្លូវការ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ចាស់​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។​ ​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តូច យ៉ុន ផ្ទេរចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន នៃ​ក្រសួង​មហាផ្ទៃ​។ ​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា …

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់ដំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី ជា​ផ្លូវកា​រហើយ​! Read More

លទ្ធផល​ជា​វិជ្ជមាន ៤​ចំណុច​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​-​ថៃ ចំពោះ​ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​លទ្ធផល​ជា​វិជ្ជមាន ៤​ចំណុច​នៃ​ជំនួប​រវាង ឯកឧត្តម អិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ និង ឯកឧត្តម ស៊ី​រី​ឆៃ ឌី​ស្តា​គុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ទីស្ដីការក្រសួង​ការងារ​ថៃ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​។​ ​រដ្ឋមន្ត្រីក្រសួង​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការគ្រប់គ្រង​កម្លាំង​ពលកម្ម ជាពិសេស ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ជូន ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ …

លទ្ធផល​ជា​វិជ្ជមាន ៤​ចំណុច​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​-​ថៃ ចំពោះ​ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ Read More

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ៩​កក្កដា ឆ្នាំ​២០១៧

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​ ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ និង​សារៈសំខាន់​បំផុត​នេះ​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សិស្ស និស្សិត យុវជន​កាកបាទក្រហម …

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ៩​កក្កដា ឆ្នាំ​២០១៧ Read More

លោក ជីប ចាន់​រ៉ាវី ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​នៃ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​!!

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​យោង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ២១៦២ ប្រ​.​ក  ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្តីពី​ការទទួលស្គាល់​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ និង​ជំទប់​ទី​២ នៃ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​សម្រេច​ទទួលស្គាល់​សមា​សភាព​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដូច​មាន​រាយ​នាម​ខាងក្រោម​÷ ១- លោក ជីប ចាន់​រ៉ាវី ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​ ២-​លោក យន់ ឆេង …

លោក ជីប ចាន់​រ៉ាវី ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​នៃ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​!! Read More

ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ​កម្ពុជា​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​!!

ទីក្រុង​បាងកក​-​ដោយ​: សុភ័ក្ត្រ​ ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ លេខ ៤២១/១៧/​ស​កប​៤ ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៧ បាន​ជូនដំណឹង​ដល់​សាធារណជន ជាពិសេស​បងប្អួន​ពលករ​ទាំងអស់​បាន​ជ្រាបថា រដ្ឋាភិបាល​ថៃ​បាន​សម្រួល​ព្រះរាជក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការ​ធ្វើការ​របស់​ពលក​របរ​ទេស ឆ្នាំ​២០១៧ ក្នុង​គោលបំណង​បន្ថែម​ទម្ងន់ទោស​ដល់​និយោជក ដែល​ប្រើប្រាស់​ពលករ​បរទេស​ដែល​ពុំ​មាន​ឯកសារ​ស្របច្បាប់ និង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​បរទេស​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​។​ ​បញ្ហា​នេះ សូម​បងប្អូន​ពលករ​កម្ពុជា​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ស្ថាន​ឯកអគ្គរដ្ឋទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​កំពុងតែ​ពិភាក្សា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ជួយ​សម្រួល​កុំឱ្យ​មាន​ការចុះ​ត្រួតពិនិត្យ​ពលករ​កម្ពុជា​ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ក្នុងការ​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។​ ​លិខិត​ដដែល​បាន​បន្តថា ចំ​ពោ​បងប្អូន​ពលករ​កម្ពុ​ជា​ដែល​មាន​បំណង​ចង់​មក​អ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ចៀសវាង​ការចាញ់បោក​មេខ្យល់​ដែល​ឆ្អៀត​ឱកាស​បោកប្រាស់ប​ង​ប្អូន​ក្នុង​ការរៀបចំ​ឯកសារ​មក​ធ្វើការ​ស្របច្បាប់ សូមមេត្តា​ទំនាក់ទំនង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ដែល​បាន​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ …

ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ​កម្ពុជា​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​!! Read More

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​សមាសភាព​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាស​ឈ្មោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​អាណត្តិ​ទី​៤​។​ ​យោងតាម​លិខិត​លេខ ១៥០១ ប្រ ក ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិបាល​រាជធានី ខេត្ត ក្នុង​ការចាត់ចែង​ដំណើរការ​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​។​ ​សេចក្តីលម្អិត​មាន​ដូចខាងក្រោម​៖ ​

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​ Read More

​អភិបាលខេត្ត​ជំរុញ​ឱ្យ​មន្ត្រី​តុលាការខេត្ត​ព្រះសីហនុ​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​លម្អៀង​) បួន​យ៉ាង​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ម្រុញ​ឱ្យ​មន្ត្រី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​ភាពលម្អៀង​) ទាំង​បួន​យ៉ាង​៖១- ឆន្ទាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ស្រលាញ់​) ២-​ទោសាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​) ៣-​មោហាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់​) ៤-​ភយាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច​)​។​ ​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា រឿងក្តី​នីមួយៗ​ប្រសិនបើ​ការ​កាត់សេចក្តី​ត្រឹមត្រូវ​តាម​ទម្រង់​នៃ​ច្បាប់​ហើយ​នោះ​គឺជា​ការផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​គូភាគី​មិន​ថា​អ្នក​មាន ឬ​អ្នកក្រីក្រ​យើង​ត្រូវ​ផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ​ជូន​គាត់​ដូច​គ្នា​។ រួម​ទាំង​បាន​ផ្តល់​នូវ​បទពិសោធន៍​ជា​ច្រើន​ដើម្បី​ឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​មាន​ភាពក្លាហាន​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យមាន​ទំនុកចិត្ត​មកលើ​ស្ថាប័ន​តុលាការ​។​ ​ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ …

​អភិបាលខេត្ត​ជំរុញ​ឱ្យ​មន្ត្រី​តុលាការខេត្ត​ព្រះសីហនុ​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​លម្អៀង​) បួន​យ៉ាង​ Read More

អគ្គិសនី​កម្ពុជា (EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​រយៈពេល ០៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​របស់ អគ្គិសនី​កម្ពុជា (EDC) លេខ ៦៤១៩ ស​ជណ​.​អ​ក​.​អ​ច ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ បានឲ្យដឹងថា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​រយៈពេល ០៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ដោយ​មូលហេតុ​ថា ដើម្បី​អនុវត្ត​ការងារ​ជុស​ជុ​ល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការពង្រីក​ផ្លូវ​។​ ​សេចក្តី​ពិស្តារ​មាន​ដូចខាងក្រោម​៖  

អគ្គិសនី​កម្ពុជា (EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​រយៈពេល ០៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ​ Read More

ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​នេះ​ត​ទៅ​អ្នកទិញ​ឡាន​ម៉ូតូ​ថ្មី​ទទួលបាន​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាក​លេខ​នៅ​ហាង​តែម្តង

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ ម្ចាស់​ហាង​លក់​យានយន្ត​ទាំងអស់​ត្រូវ​ផ្ដល់​បណ្ណ​សម្គាល់​យានយន្ត ផ្លាក​លេខ​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ហាង​តែម្តង​។​ ​ក្នុង​គោលបំណង​បង្ខិត​សេវាសាធារណៈ​ជិត​ប្រជាពលរដ្ឋ និង​ជំរុញ​នូវ​ការផ្តល់​សេវា​ឱ្យបាន​រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​គ្រប់​ហាង​លក់​យានយន្ត​ទាំងអស់​នឹង​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុម័ត​តាំងពី​ខែ​មករា ឆ្នាំ​២០១៧​មក​។ ​គោលដៅ​សំខាន់​បំផុត​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សេវា​សាធារណៈ​កាន់​ខិត​ជិត​នឹង​ប្រជាពលរដ្ឋ មិន​ឱ្យ​បងប្អូន​ជួប​ផល​លំបាក​ពេល​ទិញ​យានយន្ត​ថ្មី​ទៀត​នោះទេ​។ ​យោង​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នៅពេល​ប្រជាពលរដ្ឋ​ទិញ​ឡាន ម៉ូតូ​លុះត្រាតែ​មាន​សព្វគ្រប់​ដូច​ជា​ផ្លាកលេខ បណ្ណ​សម្គាល់​យានយន្ត​ជាដើម ទើប​អាច​អូស​ម៉ូតូ​ចេញពី​ហាង និង​អាច​ប្រើប្រាស់​បាន​តែ​ម្ដង​។ ​ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​ពេល​ទិញ​ឡាន​ម៉ូតូ​ថ្មី​ប្រជាពលរដ្ឋ លែង​ពិបាក លែង​ព្រួយ …

ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​នេះ​ត​ទៅ​អ្នកទិញ​ឡាន​ម៉ូតូ​ថ្មី​ទទួលបាន​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាក​លេខ​នៅ​ហាង​តែម្តង Read More