លោក ជីប ចាន់​រ៉ាវី ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​នៃ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​!!

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​

​យោង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ២១៦២ ប្រ​.​ក  ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្តីពី​ការទទួលស្គាល់​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ និង​ជំទប់​ទី​២ នៃ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សម្រេច​ទទួលស្គាល់​សមា​សភាព​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដូច​មាន​រាយ​នាម​ខាងក្រោម​÷
១- លោក ជីប ចាន់​រ៉ាវី ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​
២-​លោក យន់ ឆេង ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ
៣-​លោក យ៉ូប ម៉ាត់​ណូត ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ
៤-​លោក អ៊ុំ វ៉េ​ត ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ
៥-​លោក អាំ អាស់ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ

​ក្នុង​ប្រកាស​នេះ​ក៏​បាន​ទទួលស្គាល់​សមាស​ភាព​ជា​មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ នៃ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដូច​មាន​រាយ​នាម​ខាងក្រោម​÷
១- លោក ជីប ចាន់​រ៉ាវី ជា​មេឃុំ​
២-​លោក យន់ ឆេង ជា​ជំទប់​ទី​១
៣-​លោក យ៉ូប ម៉ាត់​ណូត ជា​ជំទប់​ទី​២

​ពិធី​ប្រកាស​សុពលភាព និង​បើក​កិច្ចប្រជុំ​ដំបូង​របស់​ប្រធាន​ក្រុមប្រឹក្សា​ឃុំ សមាជិក​ក្រុមប្រឹក្សា​ឃុំ ប្រកាស​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក ស៊ុត ចាន់ថន នាយករង​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ពិធី​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ០២​រសៀល នៅ​សាលាឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ដោយ​យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ១៥០១ ប្រ​.​ក ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិបាល​រាជធានី ខេត្ត ក្នុង​ការចាត់ចែង​ដំណើរការ​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​។​

 

img20170704p1 (8) img20170704p1 (9) img20170704p1 (1) img20170704p1 (4) img20170704p1 (5) img20170704p1 (6) img20170704p1 (3) img20170704p1 (2)