អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​លេខ​០៦០ ស​.​ជ​.​ណ របស់​សាលាខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មូលដ្ឋាន ឃើញ​ថា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាប់ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ដោយ​មាន​ការយល់ច្រឡំ​ពី​ការចុះវាស់វែង​សារជាថ្មី ដោយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​។ ​ក្រុមការងារ​ចុះ​វាស់វែង​ដី នៅ​សង្កាត់​កោះរ៉ុង ដែល​ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចុះ​វាស់វែង​ដី​ស្វែងរក​ការពិត​លើ​ការកាន់កាប់​ដីធ្លី ដោយ​បាន​កំណត់​អត្តសញ្ញាណ​ដី​តាម​ការចង្អុលបង្ហាញ​ពី​ម្ចាស់​នៃ​ក្បាល​ដី​ហើយ​ការចុះ​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​ការវាស់វែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​ ​ជាមួយគ្នានេះ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត បាន​ចងក្រង​ឯកសារ​រួចរាល់ និង​បាន​បញ្ជូន​ទៅ ​ក្រសួង​រៀបចំ​ដែនដី …

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​ Read More

ចាប់​បាន​មេខ្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ដកហូត​បាន​ថ្នាំញៀន​ជាង​ពីរ​ម៉ឺន​គ្រាប់​

ខេត្ត​ស្ទឹងត្រែង​-​ដោយ​:​សុភ័ក្ត្រ​ ​កម្លាំង​នគរបាល​ការិយាល័យ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​ដែល​ជនល្មើស​មាន​ផ្ទះសំណាក់ និង​ដី​រាប់​ហិកតា​។ ​ប្រតិបត្តិការ​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន​ម្នាក់នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចំងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ជាក់ស្តែង​បាន​ថ្នាំ​ប្រភេទ WY ចំនួន ១២​ដុំ ស្នើ​នឹង​ជិត ២៥.០០០​គ្រាប់ រថយន្ត​ម៉ាក​វី​ហ្គោ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3149 និង​កាំភ្លើងខ្លី​មួ​យ​ដើម​។ ​លោក យិន បញ្ញា​រិទ្ធ នាយការិយាល័យ …

ចាប់​បាន​មេខ្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង ដកហូត​បាន​ថ្នាំញៀន​ជាង​ពីរ​ម៉ឺន​គ្រាប់​ Read More

សេចក្តីណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​សេចក្តីណែនាំរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ ​សូម​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ជ្រាប​អំពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្ញុំ Facebook https://www.facebook.com/hunsencambodia    ដែល​សព្វ​ថ្ងៃ​ទទួល​បាន​នូវ​របាយការណ៍​ជា​ព័ត៌មាន​ជម្រុះ រួម ទាំង​ពាក្យបណ្តឹង និង​សំណូមពរ ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ ​ដើម្បី​ក្តាប់បាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា សូម​សម្តេច ឯកឧត្តម លោកជំទាវ ចាត់តាំង​ក្រុមការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ និង​សំណូមពរ​នានា …

សេចក្តីណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ Read More

ចំណុច​មួយចំនួន​ដែល​ស្ត្រី​គួរ​ចៀសវាង​ពេល​កំពុង​មក​រដូវ

ការ​មក​រដូវ​ទៀងទាត់​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​មនុស្ស​ស្រី​ពេញវ័យ ប៉ុន្តែ​មាន​រឿង​មួយចំនួន​ដែល​ស្ត្រី​គ្រប់រូប​មិន​គួរ​ធ្វើ​ក្នុង​កំឡុង​ពេល​មក​រដូវ​ឡើយ ព្រោះ​វា​អាច​បណ្តោល​ឲ្យ​អ្នក​ស្លាប់​បាន​។​ ដូច្នេះ សូម​ស្វែងយល់​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​៖ -​កុំ​ផឹក​ទឹកកក (​វា​អាច​ធ្វើឲ្យ​ឈាមរដូវ​របស់​អ្នកក​កនៅ​សល់​ក្នុង​ជញ្ជាំង​ស្បូន ហើយ​បន្ទាប់​ពី ៥ ទៅ ១០ អាច​បង្ក​ទៅជា​ដុំ​ពក​មហារីក​បាន​)​។​ -​កុំ​ផឹកទឹក Soda (​ជា​ប្រភេទ​ទឹកក្រូច​) -​កុំ​បរិភោគ​ដូង​ -​មិន​ត្រូវ​លាង​សម្អាត​ខណៈ​ដែល​រន្ធ​ញើស​បើកចំហ (​បែក​ញើស​) ព្រោះ​អ្នក​អាច​នឹង​ឈឺក្បាល​។​ ​ពាក់ព័ន្ធ​នឹង​ការឈឺ​ក្បាល​អូសបន្លាយ​យូរ អាច​បណ្តាល​ឲ្យ​អ្នក​ឈឺក្បាល​ធ្ងន់ធ្ងរ​ទៅ និង​ធ្វើឲ្យ​អ្នក​ឆាប់​ចាស់​។​ -​កុំ​បរិភោគ​ត្រសក់ (​សារធាតុ​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ត្រសក់​អាច​នាំឲ្យ​មាន​សារធាតុ​រាវ​មួយចំនួន​នៅ​តោង​ជាប់​ក្នុង​ជញ្ជាំង​ស្បូន​)​។​ -​ជៀសវាង​ការ​បញ្ចុះទម្ងន់ ព្រោះ​វា​អាច​បណ្តោល​ឲ្យ​អ្នក​ក្អួត​ឈាម និង​គ្រោះថ្នាក់​អ្វីមួយ​៕ ​

ចំណុច​មួយចំនួន​ដែល​ស្ត្រី​គួរ​ចៀសវាង​ពេល​កំពុង​មក​រដូវ Read More

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​

​ខេត្ត​កំពង់ធំ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខៀវ ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​។​ ​បន្ទាប់​ពី​លោកស្រី ង៉ែត ណា​រី​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​បាន​អាន​បទ​ស្វាគមន៍ និង​របាយការណ៍​រួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​របស់​ម​ន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ ដែល​បាន​សាមគ្គី​សហការគ្នា​បាន​ល្អ​ធ្វើឱ្យ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំ​នា​ពេល​កន្លង​មក​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​ ​ឯកឧត្តម ខៀវ កាញារីទ្ធ បន្ត​ថា​ទន្ទឹម​នឹង​លទ្ធផល​ខាងលើនេះ​ក៏​មន្ត្រី​របស់​យើង​មួយចំនួន​នៅ​មាន​ចំណុច​ខ្វះខាត​ដែល មន្ត្រី​យើង​ត្រូវ​បង្កើន​ចំណេះដឹង ខិតខំ​ពង្រឹង​ឆន្ទៈ​ការងារ ភក្តីភាព មនសិការ​វិជ្ជាជីវៈ​ឱ្យបាន​ល្អ និង​បន្ត​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ សហការ​ជាមួយ​មន្ទីរ  …

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​ Read More

លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ ​លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅវេលា​ម៉ោង​០៥:៥៤​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ នៅ​មន្ទីរពេទ្យ​រុស្ស៊ី នេះ​បើ​តាម ឯកឧត្តម ហ៊ុយ វណ្ណៈ ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​នេះ​។​ ​ឯកឧត្តម ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយ​ពី​សម្រាក​ពេទ្យ​មួយរយ​:​គាត់​នឹក​ផ្ទះ​សុំ​ពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​បាន ២​ថ្ងៃ​។ ពេទ្យ​អនុញ្ញាត​ហើយ​ពេទ្យ​បាន​ទៅ​ជួយ​តាម​ថែ​ដល់ផ្ទះ​។ ​ពីរ​ថ្ងៃ​មុន​នេះ​ស្ថានភាព​ជំងឺ​ចុះ​ដុនដាប គ្រួសារ​ក៏​បាន​បញ្ជូន​មក​ពេទ្យ​វិញ​។ កូន​គាត់​ប្រាប់ថា ពេលនោះ​គាត់​មិន​ចង់​មក​ពេទ្យ​វិញ​ទេ តែ​កូន​ទាំងអស់គ្នា និង​ប្រពន្ធ​គាត់​សុំ​គាត់​មក​ឱ្យ​សម្រាក​នៅ​ពេទ្យ​។ ឥឡូវនេះ​សព​លោក ម៉ា សេរី …

លោក ម៉ា សេរី បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ​ Read More

គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ឆ្លង​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​។​ ​គម្រោង​នេះ នឹង​ដឹក​អ្នកដំណើរ​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់ ចាប់​ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ ហើយ​តាម​ការសិក្សា បានបង្ហាញ​លទ្ឋផល​បឋម​ដូចខាងក្រោមៈ​ -​ប្រតិបត្តិការ​ពី​ម៉ោង ៦:០០​ព្រឹក ដល់​ម៉ោង ២០:០០​យប់​ -​ចម្ងាយ​ធ្វើដំណើរ ២៤.៩​គម (​ទៅមក ៤៩.៨​គម​) -​សាងសង់​ផែ និង​ចំណត​អ្នកដំណើរ ចំនួន ៩​កន្លែង​ -​ប្រើ​កប៉ាល់​ល្បឿន​លឿន ចំនួន …

គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​តាម​ទន្លេសាប ទន្លេ​ចតុមុខ ទន្លេបាសាក់​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ក្រុង​តាខ្មៅ​ Read More

វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោង​តាម​សេចក្តីណែនាំ​លេខ​០៦ អយ​ក​.​ស​ណន ចុះ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី “​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​” របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) ជា​ឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ​។​ ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទិវា​នេះ​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុមគ្រួសារ​ផងដែរ ប្រាសចាក​វប្បធម៌ …

វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine’s Day) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ Read More

អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ក្នុង​ចន្លោះ​ពី ១៧-១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោង​តាម​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ពី​ជ្រលង​សម្ពាធ​ខ្ពស់ នឹង​បង្កើន​ឥទ្ធិពល​មក​គ្រប​លើ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១៣​រាជធានី​-​ខេត្ត រួមមានៈ រាជធានី​ភ្នំពេញ ខេត្ត​ឧត្តរមានជ័យ ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​កោះកុង ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ធំ ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដែល​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ក្នុង​ចន្លោះ ពី​១៧-១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕ ​សូម​អាន​ព័ត៌មាន​លម្អិត ដូចខាងក្រោម​៖ …

អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ក្នុង​ចន្លោះ​ពី ១៧-១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ Read More