ដីចម្ការ​ស្រល់​ខេត្តមណ្ឌលគិរី​ទំហំ ២២៥​ហិកតា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន ខណ​:​តម្លៃ​ដី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​សេចក្ដីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង ២២៥​ហិកតា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន ខណ​:​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។​ ​សេចក្តីរាយការណ៍​ដដែល​បាន​បន្តថា សព្វថ្ងៃ​នេះ​ដីចម្ការ​ស្រល់​ក្នុង​ភូមិសាស្ត្រ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវបាន​មន្ត្រី និង​អាជ្ញាធរ​ខេត្ត​/​ក្រុង និង​ស្រុក​អូររាំង​មួយចំនួន​ឃុបឃិត​លក់​ទៅ​ឱ្យ​ឈ្មួញ មានអំណាច និង​ឧកញ៉ា​។ ហើយ​ព័ត៌មាន​នេះ​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា អាជ្ញាធរ​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ (​ប្លង់រឹង​) ឱ្យ​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀតផង​។​ ​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា “​ដីចម្ការ​ស្រល់​នេះ​ត្រូវបាន​ដាំ​ដោយ​អតីត​ ​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ …

ដីចម្ការ​ស្រល់​ខេត្តមណ្ឌលគិរី​ទំហំ ២២៥​ហិកតា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន ខណ​:​តម្លៃ​ដី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​ Read More

ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​

​ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​នា​ថ្ងៃ​អង្គារ ១៥​កើត (​ថ្ងៃ​ពេញបូណ៌មី​) ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជា​ពុទ្ធបរិស័ទ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រាសាទ​ដើម​ពោធិ៍ ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន …

ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​ Read More

​ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លងកុដិ បន្ទប់ទឹក និង​អាងទឹក​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​)

​ខេត្ត​ព្រះវិហារ​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ឯកឧត្តម ហ៊ុន សុខា នាយករង​មជ្ឃមណ្ឌល​ស្រាវជ្រាវ និង​បណ្ណាល័យ និង​ជា​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​កុដិ បន្ទប់ទឹក និង​អាងទឹក​នៅក្នុង​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) ស្ថិតក្នុង​ភូមិ​អង្គការ​អេដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​ ​ពិធីបុណ្យ​ឆ្លង​នេះ​បាន​ផ្តួចផ្តើម​ធ្វើ​ឡើង​ដោយ​លោកគ្រូ រស់ សុខ​រាជ ព្រះចៅអធិការ​វត្ត​ព្រហ្មវិហារ​ធម៌​តេជោ​ជប់​រង្សីស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) …

​ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លងកុដិ បន្ទប់ទឹក និង​អាងទឹក​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) Read More

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​ការអំពាវនាវ និង​ជូនដំណឹង​របស់​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ដែលមាន​ខ្លឹមសារ​ដើម​ដូច​ខាងក្រោម​÷ ​ក្នុង​នាម​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខ្ញុំបាទ ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ឱ្យបាន​ជ្រាបថា រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​បាន​ត្រៀម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ការពា​រសុខ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ គ្រប់ ២៤​ម៉ោង​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ ដោយ​បំណងល្អ​ក្នុង​ការព្រួយបារម្ភ​អំពី​សុខទុក្ខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។​ ​ខ្ញុំបាទ​សូម​ចូលរួម​យោបល់ ក្រើនរម្លឹក​ដល់​បងប្អូន​ពាក់ព័ន្ធ​នឹង​ការ​សែនព្រេន ពេល​អុជ​ធូប​ទៀន និង​ដុត​ក្រដាស​សែន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​មុននឹង​ចេញ​ទៅ​ណា​មក​ណា ត្រូវ​ពិនិត្យមើល​ភ្លើង​ធូប​ទៀន​ឱ្យអស់ ឬ​ពន្លត់​ទៀនធូប ហើយ​កុំ​ភ្លេច​បិទ​កុងតាក់​ភ្លើងអគ្គិសនី​ឱ្យ​រួចរាល់​សិន ដើម្បី​ការពារ​ខ្លាចក្រែង​មាន​បង្ក​ទៅ​ជា​អគ្គិភ័យ​បណ្ដាលឱ្យ​ឆាបឆេះ​ផ្ទះសម្បែង​ខ្លួនឯង និង​ផ្ទះ​អ្នកដទៃ​ជិតខាង​នាំឱ្យ​កើត​សោកនាដកម្ម​ដោយ​នឹកស្មាន​ដល់​។​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​នេះ ផងដែរ …

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ Read More

ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម​និង​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​

ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​នា​រសៀល ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម និង​គោរព​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដើម្បី​បង្ហាញ​ពី​កាយវិការ​គោរព​ដឹងគុណ​ចំពោះ ឯកឧត្តម អភិបាលខេត្ត ដែល​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយ​ចិត្ត ព្រមទាំង​ប្រាជ្ញា​ស្មារតី​ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​កំពត​ដោយ​មិន​ខ្លាច​នឿយហត់ រហូត​ខេត្ត​កំពត​ប្រែ​មុខមាត់​ថ្មី ព្រមទាំង​ជា​ទិសដៅ​ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជ្រើសរើស​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​សម្រាក​លម្ហែ​ក្នុង​ថ្ងៃ​ឈប់សម្រាក …

ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម​និង​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ Read More

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។​ ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច …

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ Read More

ឯកឧត្តម វង សូ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ៤០០​គ្រួសារ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ចំនួន ៤០០​គ្រួសារ ក្រោម​អធិបតីភាព ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ​ពិធី​នេះ​ដែរ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សំចត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ឯកឧត្តម …

ឯកឧត្តម វង សូ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ៤០០​គ្រួសារ​ Read More

ពលរដ្ឋ​រិះគន់​ចំៗ​ថា​អភិបាល​ក្រុង​ប៉ោយប៉ែ​ត​អសមត្ថភាព​បណ្តែតបណ្តោយ​ឱ្យ​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​យ៉ាង​អនាធិបតេយ្យ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​ក្រោម​ក្រសែភ្នែក​ងឿងឆ្ងល់ និង​ការ​សញ្ជឹងគិត​ដោយ​ក្តី​បារម្ភ​ជា​ពន់ពេក​ចំពោះ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​បាន​រិះគន់​ចំៗ​ថា លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ស្លាក​យីហោ និង​ស្លាក​សញ្ញា​ផ្សេងៗ​ដោយ​បណ្តែតបណ្តោយ​ឱ្យ​ជនបរទេស ពិសេស​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​ក្រុង​ហាក់​មិន​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​នោះ​ទេ​។ ដោយហេតុ​ថា សព្វថ្ងៃនេះ​មាន​ស្លាក​យីហោ និង​ស្លាក​សញ្ញា​សម្គាល់​ទីតាំង​សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ហាង​ម៉ាស្សា​ភាគច្រើន​ដែល​មាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​ស្លាក​យីហោ​នៅ​តាម​ទីតាំង​នី​មួយៗ​ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​យីហោ​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែ​មាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​យីហោ​ខ្លះ​ទៀត​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​តែម្តង​។​ …

ពលរដ្ឋ​រិះគន់​ចំៗ​ថា​អភិបាល​ក្រុង​ប៉ោយប៉ែ​ត​អសមត្ថភាព​បណ្តែតបណ្តោយ​ឱ្យ​ជនជាតិ​ចិន​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន​ដោយ​គ្មាន​វត្ត​មាន​អក្សរ​ជាតិ​យ៉ាង​អនាធិបតេយ្យ​ Read More

សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​​អំពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ផលិតផល​ប្រេងឥន្ធនៈ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់ អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” ទទួលបាន ស្តី​អំពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ផលិតផល​ប្រង​ឥន្ធនៈ​របស់​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​អត្ថន័យ​ពិស្តារ ដូចខាងក្រោម ÷ ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម …

សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​​អំពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ផលិតផល​ប្រេងឥន្ធនៈ​ Read More

អាសូរ​ប្រាក់រៀល​ខ្មែរ​! មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួលយក​លុយ​ជាតិ​ខ្លួនឯង​!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​គណនី​ហ្វេ​សប៊ុក (Account Facebook) មួយ​ឈ្មោះ “Khmerlove Khmerlove Khmerlove” បាន​សរសេរ​សារ​បញ្ចេញ​កំហឹង​យ៉ាង​ក្តៅគគុក​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​មួយ​នេះ ដោយ​ចោទ​មន្ត្រី​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ថា​មិន​ទទួល​ប្រាក់​រៀល (​ធនបត្រ​) ដែល​ម្ចាស់​គណនី​ខាងលើ​បាន​ឱ្យ​ថ្លៃ​លិខិតឆ្លងដែន​ជា​ប្រាក់​រៀល​ចំនួន ៤០០,០០០ (​បួន​សែន​រៀល​) តែ​ខាង​មន្ត្រី​ធ្វើ​លិខិតឆ្លងដែន​មិន​ទទួលយក ហើយ​តម្រូវ​ឱ្យ​ទៅ​ដូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក​វិញ​ទើប​ទទួល​យក​។​ ​ក្នុង​គណនី​ហ្វេ​សប៊ុក​ដដែល បាន​លើកឡើង​ទៀត​ថា “​អាសូរ​ប្រាក់រៀល​ខ្មែរ មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួល​លុយ​ជាតិ​ខ្លួនឯង​!” ការលើក​ឡើង​ដូច្នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យក្ខ (Facebook) ជាច្រើន​ពាក់​នាក់​បាន​ចែកចាយ​បន្ត (Share) និង​បញ្ចេញ​ទស្សនៈ​ប្រតិកម្ម​រិះគន់ (Comment) យ៉ាង​ចាស់ដៃ …

អាសូរ​ប្រាក់រៀល​ខ្មែរ​! មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួលយក​លុយ​ជាតិ​ខ្លួនឯង​! Read More