ឯកឧត្តម វង សូ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ៤០០​គ្រួសារ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​

​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ចំនួន ៤០០​គ្រួសារ ក្រោម​អធិបតីភាព ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

​ពិធី​នេះ​ដែរ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សំចត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម វង សូ​ត បាន​នាំមក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ចំនួន ៤០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ភួយ​១ កន្ទេល​១ មុង​១ មី ១​កេះ អង្ករ​មួយ​បាវ​ទម្ងន់ ២០​គីឡូក្រាម រួម​នឹង​ថវិកា​ចំនួន ៤០,០០០​រៀល​។ ជាមួយគ្នានេះដែរ គណៈអធិបតី​បាន​ផ្តល់ជូន​ថវិកា​ដល់​សង្កាត់​ទាំង​៣ (​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​និមិត្ត​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត ក្នុង​មួយ​សង្កាត់​ទទួល​ថវិកា​ចំនួន ១​លាន​រៀល និង​ផ្តល់​ជូន​មជ្ឈមណ្ឌល​សំចត​ថវិកា​ចំនួន ១​លាន​រៀល សរុប​ជា​ថវិកា​ទាំងអស់​ចំនួន ២០​លាន​រៀល​។​

​គួរ​បញ្ជាក់ដែរថា មជ្ឈមណ្ឌល​សំចត​ជួយ​ជនរងគ្រោះ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត បាន​កសាង​លើ​ផ្ទៃដី​ទំហំ ១​ហិកតា ស្ថិតនៅក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​គោលបំណង​ក្នុង​ការរៀបចំ​ឱ្យមាន​អគារ​មជ្ឈមណ្ឌល​សំចត​ជួយ​ជនរងគ្រោះ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​នេះ​ធ្វើ​ឡើង​គឺ​ជា​ការគិតគូរ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ក្នុង​ការសម្រួល​នឹង​រៀបចំ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​ចំពោះ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រលប់​មក​វិញ​យ៉ាង​គំហុក​ឱ្យមាន​កន្លែង​ស្នាក់នៅ​បាន​ល្អប្រសើរ សមរម្យ និង​មាន​សុខ​សុវត្ថិភាព​។​

​ជំហាន​ដំបូង​នៃ​ការរៀបចំ​មជ្ឈមណ្ឌល​សំចត​នេះ​ជា​បន្តបន្ទាប់​នឹង​មាន​រៀបចំ​ឱ្យ​បានល្អ​សមរម្យ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពហុ​វិស័យ​ពាក់ព័ន្ធ​ទាំង​អស់​សម្រាប់​ជួយ​សម្រួល​ដល់​ពលករ និង​ប្រជាពលរដ្ឋ​កម្ពុជា​។ គម្រោង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​មាន​ផ្នែក​ស្នាក់​នៅ​អចិន្ត្រៃយ៍​បណ្តោះអាសន្ន​មាន កន្លែង​ម្ហូបអាហារ កន្លែង​អប់រំ​បណ្តុះបណ្តាល ថែទាំ និង​បម្រើ​ជូន​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្រោម​ការគ្រប់គ្រង​ច្បាស់លាស់​។​

 

pu190131a01 pu190131a02 pu190131a03 pu190131a04 pu190131a05 pu190131a06 pu190131a07 pu190131a08 9 pu190131a09 pu190131a10 pu190131a11 pu190131a12 pu190131a13 pu190131a14 pu190131a15 pu190131a16 pu190131a17 pu190131a18 pu190131a19 pu190131a20 pu190131a22 pu190131a23 pu190131a24 pu190131a25 pu190131a26 pu190131a27 pu190131a28 pu190131a29 pu190131a30