ដីភ្នំ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ចំណុច​ខាងត្បូង​វត្ត​វាល​ពួច​ត្រូវបាន​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​បើទោះបីជា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​អាជ្ញាធរខេត្ត​យ៉ាងណាក៏ដោយ​ក៏​សកម្មភាព​លួច​កាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​របស់​រដ្ឋ​

ដីភ្នំ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ចំណុច​ខាងត្បូង​វត្ត​វាល​ពួច​ត្រូវបាន​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​យ៉ាង​អនាធិបតេយ្យ​ Read More

យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុគ្រោះ​កាត់​ដី​អតីត​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្តកំពង់ធំ​ចំនួន​១.៦៨​ហិកតា ឱ្យ​ពួកគាត់​បាន​ជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ផង​

ខែត្រ​កំពង់ធំ​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​លិខិត​ស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ បាន​លើកឡើង​ថា ខ្ញុំបាទ​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ពីមុន​មាន​ចំនួន ១៤​គ្រួសារ មាន​ខ្នង​ផ្ទះ​ចំនួន ៥​គ្រួសារ ដែល​មាន​មនុស្ស​រស់​នៅ និង​ដី​មិនទាន់​មាន​ផ្ទះ ០៩​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​ ​តំណាង​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ រួមមាន​÷ លោក គុណ ប៊ុនថន​, អ្នកស្រី ជឹម សុខន​, លោក …

យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុគ្រោះ​កាត់​ដី​អតីត​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្តកំពង់ធំ​ចំនួន​១.៦៨​ហិកតា ឱ្យ​ពួកគាត់​បាន​ជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ផង​ Read More

រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់ជំនួយ​ជា​សម្ភារ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ ​សម្ភារ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៧​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់ជូន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​ ​សម្ភារ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជា​ជំនួយ​រួមមាន ÷ ​ហិប​ឆ្នោត​ចំនួន ១១.០០០​ហិប និង​រថយន្ត​ប្រភេទ Pickup ចំនួន ៤០​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន ៨០០​លាន​យេន សម្រាប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លេខ ១១៤ គ​.​ជ​.​ប …

រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់ជំនួយ​ជា​សម្ភារ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ Read More

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក បេស​សូ ខេន​អ៊ិ​ឈិ ភារធារី​ស្តីទី​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​ ​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ សិស្សានុសិស្ស​ចំនួន ៦,០៤៩​នាក់ សម្តេច​តេជោ ហ៊ុន …

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ Read More

សេវា​ព័ត៌មាន​សម្រាប់​ម្ចាស់ឆ្នោត​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លេខ ០៦៩ គ​.​ជ​.​ប ចុះ​ថ្ងៃ​សុក្រ ១០​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បានឱ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ថា ក្នុង​រឿង​បោះឆ្នោត​តួអង្គ​ពីរ​ដែល​សំខាន់ ត្រូវ​ដើរ​ទន្ទឹម​គ្នា គឺ​ម្ចាស់​ឆ្នោត និង គ​.​ជ​.​ប​។ ក្នុងន័យនេះ គ​.​ជ​.​ប …

សេវា​ព័ត៌មាន​សម្រាប់​ម្ចាស់ឆ្នោត​ Read More

​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” នៅ​ខេត្ត​មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ក្រសួង​បរិស្ថាន​បាន​រៀប​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” រយៈពេល ២​ថ្ងៃ នៅ​ខេត្ត​មណ្ឌលគិរី​។​ ​វេទិកា​នេះ​មាន​វត្តមាន ឯកឧត្តម សូ ខន​ឫទ្ធី​គុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី និង មាន​ការចូលរួម​ពី ឯកឧត្តម ញ៉​ន សិទ្ធ អភិបាលរង​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក​-​លោក​ស្រី​មក​ពី​អគ្គនាយកដ្ឋាន​ក្រសួង​បរិស្ថាន មន្ត្រី​ដែន​ជម្រក​តំបន់​ការពារ​ធនធាន​ធម្មជាតិ គណៈកម្មាធិការ​សហគម​ន៍ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ប្រមាណ​ជាង ២០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ អេ​ម៉ារី​អូរ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ …

​វេទិកា​ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” លើ​ប្រធានបទ “​ការរៀបចំ​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​” នៅ​ខេត្ត​មណ្ឌលគិរី​ Read More

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ផ្តល់​ពូជស្រូវ​ផ្ការំដួល និង​ជីសរីរាង្គ​សញ្ញា​រូប​ក្ងាន​ដល់​កសិករ​ចំនួន ១០០​គ្រួសារ​នៅ​ឃុំ​ពីរ ក្នុង​ស្រុក​កោះ​ញែក​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ប្រជា​កសិករ​ចំនួន ១០០​គ្រួសារ​ស្ថិតនៅ​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​ទទួល​ស្រូវពូជ​ចំនួន ១,០០០​គីឡូក្រាម (​មួយ​តោន​) និង​ជីសរីរាង្គ​សញ្ញា​រូប​ក្ងាន​ចំនួន ២,៥០០​គីឡូក្រាម ពី ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​អាជ្ញាធរ​ស្រុក​ជាច្រើន​នាក់​។ ពិធី​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។​ ​ឯកឧត្តម …

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ផ្តល់​ពូជស្រូវ​ផ្ការំដួល និង​ជីសរីរាង្គ​សញ្ញា​រូប​ក្ងាន​ដល់​កសិករ​ចំនួន ១០០​គ្រួសារ​នៅ​ឃុំ​ពីរ ក្នុង​ស្រុក​កោះ​ញែក​ Read More

ខ្លឹមសារ​នៃ​ការ​បួស (​បព្វ​ជ្ជា​)

​ការចេញ​ចាក​ផ្ទះ​ចូលកាន់​ផ្នួស​បួស​ជា​បព្វជិត នៅក្នុង​ព្រះពុទ្ធសាសនា គឺ​ដោយ​អាស្រ័យ​សទ្ធា និង​ឆន្ទៈ​ក្នុង​ការប្រព្រឹត្ត​បដិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់ មានបំណង​សិក្សាអប់រំ​នៅក្នុង​ព្រះធម៌​វិន័យ​នេះ​ជា​ឧបនិស្ស័យ​ដ៏​ប្រពៃ​ខ្ពង់ខ្ពស់​ឈាន​ចូល​ទៅ​រក​ខ្លឹមសារ​នៃ​ការ​បួស​។​ ​ដើម្បីឱ្យ​ការ​បួស​បានសម្រេច​នូវ​ប្រយោជន៍ យ៉ាង​ពិតប្រាកដ​នោះ ត្រូវតែ​យល់​ឱ្យ​ច្បាស់​អំពី​ខ្លឹមសារ​នៃ​ការ​បួស សូម្បី​តែ​ពាក្យ​ថា “​ការ​បួស​” ឬ​ពាក្យ​ថា “​បព្វ​ជ្ជា​” ក៏​ត្រូវតែ​យល់​ដឹង​។​ ​បព្វ​ជ្ជា (​ការ​បួស​) នេះ​តាម​ការ​សម្គាល់​ជាទូទៅ គឺ​មាន​មកជា​យូរយា​រហើយ តាំង​តែ​មុន​ព្រះពុទ្ធសាសនា​កើតឡើង​ម្ល៉េះ​។ នៅក្នុង​ពពួក​មនុស្ស​ទាំងឡាយ មាន​មនុស្ស​ខ្លះ​ចេះ​គិតពិចារណា​សម្លឹង​ឃើញ​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​នៅក្នុង​សង្គម មាន​ការប្រព្រឹត្ត​ទាំង​ល្អ ទាំង​អាក្រក់ ពេលខ្លះ​សង្គម​ក៏​មាន​សេចក្តីចម្រើន ពេល​ខ្លះ​ក៏​មាន​ការ​សាប​សូន្យ និង​ផ្លាស់ប្តូរ​ប្រែប្រួល​ទៅជា​ប្រការ​ផ្សេងៗ​មិន​មាន​ការ​ទៀងទាត់​ពិតប្រាកដ​រក​សារៈ និង​សេចក្តីសុខ​ឱ្យ​ឋិតថេរ​ពុំ​បាន​ឡើយ​។​ ​ការ​មាន​ជីវិត​រស់នៅ​កណ្តាល​នៃ​សង្គម​ក្រៅ​អំពី​សេចក្តី​ក្រវល់ក្រវាយ និង​ក្រៅ​អំពី​រក​សេចក្តីសុខ​ចាក​ការ​ស្ងប់​បាន​ដោយ​លំបាក​ហើយ​នោះ វា​នៅ​មាន​សភាព​មិន​ប្រសើរ​ម្យ៉ាងទៀត​គឺ ការ​មិន​ងាយ​មានឱកាស​ក្នុង​ការស្វែងរក​សេចក្តី​ពិត​នៃ​ជីវិត …

ខ្លឹមសារ​នៃ​ការ​បួស (​បព្វ​ជ្ជា​) Read More

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សម្រេចចិត្ត​លោត​ចុះ​ពី​រថយន្ត​ទាំង​បង្ខំ​ដើម្បី​រំដោះ​ខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​របស់​ឈ្មោះ មឿង ស្រី​ទូច រួម​នឹង​អង្គរក្ស​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​មន្ត្រី​កងរាជអាវុធហត្ថ លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ចុះ​បំពេញបេសកកម្ម​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត ក៏ដូចជា​ចុះ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទាក់ទង​ទៅនឹង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ សកម្មភាព​វាយបំផ្លាញ​ផ្ទះសំបែង​ចំនួន ៥​ខ្នង និង​វាយដំ​មនុស្ស​ឱ្យ​រងរបួស ៤​នាក់ រួម​នឹង​ដុត​ម៉ូតូ ១​គ្រឿង ដោយ​ស្នាដៃ​ឈ្មោះ មឿង ស្រី​ទូច និង​គូកន​ដែល​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​រដ្ឋ​កើតឡើង​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ពេល​ថ្មីៗ​នេះ​។​ ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ញា វិសិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា …

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សម្រេចចិត្ត​លោត​ចុះ​ពី​រថយន្ត​ទាំង​បង្ខំ​ដើម្បី​រំដោះ​ខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​របស់​ឈ្មោះ មឿង ស្រី​ទូច រួម​នឹង​អង្គរក្ស​ Read More

លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ក្រសួង​មហាផ្ទៃ​។​ ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​នេះ​មាន​ព្រះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​និមន្ត​ជា​អធិបតី និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ទាំងអស់ អង្គទូត រួម​នឹង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​ ​តាម​លទ្ធផល​ដែល​ផ្សព្វផ្សាយ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ថា ÷ ​លេខ​រៀង​ទី ១ បាន​ទៅ​លើ “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” …

លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ Read More