​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​៦​ខេត្ត​

​ខេត្តតាកែវ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​គេហទំព័រ​វិទ្យុ​អាស៊ីសេរី បានអោយដឹងថា ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១ កុម្ភៈ អំពាវនាវ​ឲ្យ​មនុស្សមា​ន​វ័យ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ រស់​នៅក្នុង​ខេត្ត​ចំនួន​៦ មក​ទទួល​សេវា​វះកាត់​បាយ​ភ្នែក ឬ​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មន្ទីរពេទ្យ​ថែមទាំង​ចេញ​ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​បាយ​ទឹក​ក្នុងពេល​ស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទៀតផង​។​ ​លោកគ្រូ​ពេទ្យ តែ សេរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បញ្ជាក់ថា អ្នកជំងឺ​បាយ​ភ្នែក​រស់នៅ​ខេត្ត​ទាំង​៦ ដែល​អាច​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​វះកាត់​ដោយ​ឥតគិតថ្លៃ​នោះ គឺ​អ្នក​រស់នៅ​ខេត្ត​កែប កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ធំ​។​ ​លោក​ឲ្យដឹងថា អ្នកជំងឺ​ត្រូវ​យក​ឯកសារ​បញ្ជាក់​អំ​ពី​អាយុ និង​លំនៅឋាន​ជាប់​មក​ជាមួយ …

​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​៦​ខេត្ត​ Read More

​ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ការកាយ​ដី​នៅ​ភ្នំ​កកោះ​ខេត្ត​កំពត ផង​ទាន‌​!

​ខេត្ត​កំពត​-​ដោយៈ​ប៉ាកកា​មាស​ ​យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​បាន​អោយ​សារព័ត៌មាន “​ពុទ្ធិ​ខ្មែរ​” ដឹងថា អាជីវកម្ម មាន​អាជ្ញាប័ណ្ណ​កាយ​ដី ថ្ម មួយ​កន្លែង​ស្ថិតនៅ​ភ្នំ​កកោះ ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​កាលពីមុន​អាជ្ញាប័ណ្ណ​នេះ​គឺ​ឈ្មោះ ញាន ភ័​ណ្ឌ ជា​អ្នកគ្រប់គ្រង​ធ្វើ​អាជីវកម្ម តែ​ដល់​ពេល​ចប់​អាជ្ញាប័ណ្ណ​ហើយ​នោះ ម្ចាស់​អាជ្ញាប័ណ្ណ​អាងខ្នង អាង​ខ្សែ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត មិន​ព្រម​បង់ពន្ធ​ថ្លៃ​សួយ​សារ​ជូន​រដ្ឋ​ទេ ពោល​គឺ​ជំពាក់ ទោះ​ដល់​ធ្វើ​អាជ្ញាប័ណ្ណ​ថ្មី ។ មន្ត្រី​រ៉ែ​និង​ថាមពល ក៏​ដូច​ក្រសួង​រ៉ែ​និង​ថាមពល មិន​ផ្តល់​អាជ្ញាប័ណ្ណ​អោយ​ទេ ទើប​លោក មាស សា​វន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អតីត​ជា​អនុប្រធាន​មន្ទី​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្ត​កំពត …

​ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ការកាយ​ដី​នៅ​ភ្នំ​កកោះ​ខេត្ត​កំពត ផង​ទាន‌​! Read More

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ រួម​នឹង​ចាងហ្វាង​កាសែត​ជា​សមាជិក​ជា​ច្រើន នាក់ ចូលរួម​ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​អ្នក​ម្តាយ​លោក រស់ សុ​ឃិត​

រាជធានី​ភ្នំពេញ​¬-​ដោយៈ​ប៉ាកកា​មាស​ ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ លោក​ហ៊ុន សុខា បាន​ដឹកនាំ​ចាងហ្វាង​កាសែត និង​ប្រធាន​សមាគម​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ទៅ​ចូលរួម​ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​ឧបាសិកា​អៀង សំអឿន ត្រូវ​ជា​អ្នក​ម្តាយ​របស់​លោក រស់ សុ​ឃិត ចាងហ្វាង​កាសែត “​ជាតិខ្មែរ​” នៅឯ​លំនៅដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិតក្នុង​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ ​ពិធីបុណ្យ​ដ៏​អធិកអធម​នេះ​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​២២ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​វេលា​រសៀល ដោយ​មាន​ភ្ញៀវ​ចូលរួម​សរុប​៣០០​នាក់ ហើយ​ក្នុងនោះ​ក៏​មាន​អ្នកសារព័ត៌មាន​ជាង​៤០​នាក់ …

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ រួម​នឹង​ចាងហ្វាង​កាសែត​ជា​សមាជិក​ជា​ច្រើន នាក់ ចូលរួម​ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​អ្នក​ម្តាយ​លោក រស់ សុ​ឃិត​ Read More

ដី​ចំណី​មាត់សមុទ្រ​នៅ​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ត្រូវបាន​អតីត​មន្ត្រីជលផល​ចូល​និវត្ត​ន៏​ម្នាក់ កំពង់​ចាក់គ្រឹះ​សសរ​បេតុង​សាងសង់​ផែ រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ

​ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​បើទោះបីជា​មាន​ការហាម​ប្រាម​ដាច់​ខាត​ពី​អាជ្ញាធរខេត្ត ចំពោះ​ការសាងសង់​សំណង់​ផ្សេងៗ នៅ តាម​ជើង​ទំនប់ ឬ សង់​លើ​ទឹក​ដោយ​មិនមាន​ច្បាប់​អនុញ្ញាតិ (​អាច​រក្សា​ទុក​បាន​ត្រឹមតែ​សំណង់​ចាស់​ដែល មាន​ស្រាប់​)  សកម្មភាព​ចាក់​ដី​លប់​ព្រែក លប់​ដីព្រៃ​លិច​ទឹក និង​ចាក់គ្រឹះ​បេតុង​រំលោភ​យក​ដី​មាត់​ឆ្នេរ មាត់សមុទ្រ​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​នេះ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ។​ ​ជាក់ស្តែង នា​ពេល​ថ្មីៗ នេះ (​ចុង​ខែ​មករា​) ដី​មាត់សមុទ្រ​ទំនប់រលក​មួយកន្លែង មាន​ទីតាំង​នៅ​ទល់មុខ​កង​នាវា​ជើង​ទឹក​ផ្នែក​ដឹកជញ្ជូន ស្ថិតនៅក្នុង​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​អតីត​មន្ត្រីជលផល ចូល​និវត្ត​ន៏​ម្នាក់ កំពុង​ចាក់គ្រឹះ​សសរ​បេតុង​ថ្ម​សាងសង់​ផែ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។​ …

ដី​ចំណី​មាត់សមុទ្រ​នៅ​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ត្រូវបាន​អតីត​មន្ត្រីជលផល​ចូល​និវត្ត​ន៏​ម្នាក់ កំពង់​ចាក់គ្រឹះ​សសរ​បេតុង​សាងសង់​ផែ រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ Read More

តំបន់​ព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​ខិលខូច​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​

ខេត្ត​កំពង់ធំ​-​ដោយ​:​ប៉ាកកា​មាស​ ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​លាតសន្ធឹង​ធំធេង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដោយ​មាន​ឈើ​មានតម្លៃ​រាប់មិនអស់ តែ​អនិច្ចា​ណាស់ តំបន់​ព្រៃ​ឡង់​រាប់ម៉ឺន​ហិកតា ត្រូវបាន​ជន​ទុច្ចរិត​បំផ្លិចបំផ្លាញ គ្មាន​មេត្តា​ចំពោះ​ព្រៃឈើ​ដ៏​មហាសាល​នេះ​។ លើសពីនេះទៅទៀត ពេល​សារពត៌មាន បណ្តាញ​អ្នក​ស៊ី​ប​ការ​ពិសេស បាន​ចុះ​ទៅ​តំបន់​ព្រៃ​ឡ​ង់ មើលឃើញ​ពី​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំ​សម្បើម​បែបនេះ​ទើប អង្គភាព​សារព័ត៌មាន សហការ​ជាមួយ​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន អង្គការ​ការពារ​បរិ​ស្ថាន និង​ធនធានធម្មជាតិ ចុះ​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ច្រក​តោ​ល ច្បស់​រាក់ អូ​ថា្ល​ន់ អូ​តា​អុង អូ​តា​លៃ អូ​ឈ្នូរ តំណាក់​កកោះ តំបន់​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន ៩៥ ដែលមាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំនុច​ព្រះអាទិត្យ​ទេ ចុះ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ទាំងនេះ​ចុះទៅ​កាប់​ឈើ​នៅ​តំបន់​ខាងលើ​ទៅ …

តំបន់​ព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​ខិលខូច​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ Read More

ឈ្មួញ​ឈើ​ជើង​ខ្លាំង​ពីរ​នាក់ កំពង់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម តាម​ច្រករបៀង​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី

​ខេត្ត​មណ្ឌលគិរី​-​ដោយ​:​សុភ័ក្ត្រ ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្រុក​អូររាំង បាន​អោយ​សារព័ត៌មាន​ពុទ្ធិ​ខ្មែរ ដឹងថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​កើតមាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នឹង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញ បន្ទុក​ចេញពី​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​ស្រុក​កែវ​សីមា នឹង​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បន្តថា ការដឹកជញ្ជូន​ឈើប្រណឹត​យ៉ាង​សកម្ម​ជា​រៀងរាល់​ថ្ងៃមិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ យ៉ាងហោច ណាស់​គេ​សង្កេតឃើញ​មាន​រថយន្ត​ពី​៦​គ្រឿង ទៅ​១០​គ្រឿងក្នុង​១​ថ្ងៃៗ​ផ្ទុក​សុទ្ធតែ ឈើប្រណឹត​ជាប្រ​ភេទ ឈើ​លេខ​១ ដឹកជញ្ជូន​យកមក​លក់​ឲ្យឈ្មោះ​ហ៊ុន ជា នឹង​ឈ្មោះ លឹម ប៊ុណ្ណា េះ ( ហៅ​ខ្នា )    ជា​មេ​ឈ្មួញ​មាន​លុយ​មាន អំណាច​ឈរ​ចាំ​ទិញ គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស បេ​អឹម ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តាម​ដងផ្លូវ​នោះ​បង្កា​ប​ម្ដង ណា​នោះ​ទេ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​អូររាំង …

ឈ្មួញ​ឈើ​ជើង​ខ្លាំង​ពីរ​នាក់ កំពង់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម តាម​ច្រករបៀង​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី Read More

USAID ជួយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា ដាក់បញ្ចូល​កម្មវិធី បម្រែបម្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សា​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ទី​១៦​និង​១៧ ខែ​មករា សាកលវិទ្យាល័យ​ចំនួន​៨​នៅ​ប្រទេស​កម្ពុជា​បាន​ជួបជុំគ្នា​ដើម្បី ជំរុញ ការអប់រំ​លើ​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស តាមរយៈ​ការ​សម្ភោ​ធ​កម្មវិធីសិក្សា​អំពី​បម្រែបម្រួល អាកាសធាតុ ដែល​បង្កើតឡើង​ដោយ​មាន​ការគាំទ្រ​ពី​កម្មវិធី​ការបញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង ទ្វីប​អាស៊ី របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID LEAF)  គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ (USAID SFB)   និង​ដៃគូ​សាកលវិទ្យាល័យ​នៅ​អាស៊ី​។​ ​បណ្តា​អ្នក​អប់រំ​បាន​ប្រកាស​សម្ភោ​ធ​កម្មវិធី​សិក្សា​នេះ នៅក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​កា​ជំរុញ​ការអប់រំ​ពី បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) រៀបចំ ឡើង​ដោយ USAID LEAF, USAID SFB, RUPP និង …

USAID ជួយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា ដាក់បញ្ចូល​កម្មវិធី បម្រែបម្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធីសិក្សា​ Read More

​សហគ្រិន​កម្ពុជា​រៀន​ពី​ការអនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួតប្រជែង​បាន​ខ្លាំង​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​សហគ្រិន​ធុន​តូច​និង​មធ្យម​ជា​ង​១២៥​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈពេល​១​ថ្ងៃ ពេញ នា​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ លើ​ការអនុវត្តន៍​ល្អ​ក្នុង​មុខ​ជំនួញ​។ បទ​បង្ហាញ​នេះ​ត្រូវបាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ពហុ​ជាតិ​របស់​សហរដ្ឋ​អា​មេ​រិច​។​ ​ក្រោម​ការឧបត្ថម្ភ​របស់​សម្ព័ន្ធភាព​ពាណិ​ជ្ជ​កម្ម​អាមេរិច អាស៊ាន​ដើម្បី​សហគ្រាស​តូច​និង​មធ្យម ដែល​មាន​ភាព​ប្រកួតប្រជែង ភាព​ជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិច​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អា​មេ​រិច​-​អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលា​នេះ​មានការ​បណ្តុះបណ្តាល​ពី​ធុរកិច្ច​ល្អ ការអនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​និង​ច្បាប់ និង​ដំណោះស្រាយ​ដែល​រួមមាន​ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺ​ណែ​ត និង​មធ្យោបាយ​ផ្នែក​ភស្តុភា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។ ​អ្នក​រៀបចំ​សិក្ខាសាលា​បាន​ធ្វើ​ការសហការ​ជាមួយ​ក្រុមការងារ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាស៊ាន តាមរយៈ​នាយកដ្ឋាន​សិប្បកម្ម និង សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា រួម​ទាំង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា …

​សហគ្រិន​កម្ពុជា​រៀន​ពី​ការអនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួតប្រជែង​បាន​ខ្លាំង​ Read More

ពិ​ព័​រណ៌​ស្តី​ពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក ឆ្នាំ ២០១៥

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា ពិព័រណ៍​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ ២០១៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ពី​ម៉ោង ៣:០០ រសៀល​ដល់​ម៉ោង ៧:០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។​ ​តំណាង​ចំនួន ២០ រូប​មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធីសិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខខ័ណ្ឌ​ក្នុង​ការទទួ​លអោយ​ចូលរៀន និង​ឱកាស​ទទួលបាន​អាហារូបករណ៍ នៅក្នុង​សហរដ្ឋអាមេរិក​។ អ្នករៀបចំ​ពិ​ព័​រណ៌​ដទៃទៀត​នៅ​ទីនោះ​នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស និស្សិត កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្នែក​ការសិក្សា និង​ប្រឹក្សា​ស្តី​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។​ ​សិស្ស​វិទ្យាល័យ …

ពិ​ព័​រណ៌​ស្តី​ពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក ឆ្នាំ ២០១៥ Read More

​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក និង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​លើក​កំពស់​ការយល់ដឹង តាមរយៈ​ការប្រគំ​តន្ត្រី​ស្តីពី “​ព្រៃ​នៃ​ជីវិត​”

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ដោយ​មាន​កង្វល់​ពី​ការថយចុះ​នៃ​ចំនួន​សត្វព្រៃ​នៅ​កម្ពុជា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត អាមេរិក (AYC) ដោយ​សហការ​ជាមួយនឹង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (WA) និង​ដោយ​មាន​ការឧបត្ថម្ភ ថវិកា​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​ការប្រគំ​តន្ត្រី និង​ពិធី​មួយ​ដែល​មាន​លក្ខណៈ​ជា​ការអប់រំ ដែល​គេ​ហៅថា “​ព្រៃ​នៃ​ជីវិត​” នៅ​ថ្ងៃ​សៅរ៍ ទី ៣១ ខែ​មករា ឆ្នាំ ២០១៥ ពី​ម៉ោង ៥:៣០ ល្ងាច ដល់​ម៉ោង ៩:៣០ យប់ នៅ​ផ្សា​រាត្រី ក្បែរ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។ ​ការប្រគំ​តន្ត្រី​នេះ​មាន​បំណង​លើក​កំពស់ ការយល់ដឹង​ស្តីពី​ការជួញដូរ​សត្វព្រៃ …

​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក និង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​លើក​កំពស់​ការយល់ដឹង តាមរយៈ​ការប្រគំ​តន្ត្រី​ស្តីពី “​ព្រៃ​នៃ​ជីវិត​” Read More