ពិ​ព័​រណ៌​ស្តី​ពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក ឆ្នាំ ២០១៥

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​
​ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា ពិព័រណ៍​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ ២០១៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ពី​ម៉ោង ៣:០០ រសៀល​ដល់​ម៉ោង ៧:០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។​

​តំណាង​ចំនួន ២០ រូប​មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធីសិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខខ័ណ្ឌ​ក្នុង​ការទទួ​លអោយ​ចូលរៀន និង​ឱកាស​ទទួលបាន​អាហារូបករណ៍ នៅក្នុង​សហរដ្ឋអាមេរិក​។ អ្នករៀបចំ​ពិ​ព័​រណ៌​ដទៃទៀត​នៅ​ទីនោះ​នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស និស្សិត កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្នែក​ការសិក្សា និង​ប្រឹក្សា​ស្តី​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។​

​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំងអស់ ដែល​មាន​ការចាប់អារម្មណ៍​ចង់​សិក្សា​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​ស្វាគមន៍​អោយ​ចូលរួម​។ ឪពុក​ម្តាយ​របស់​សិស្ស និស្សិត​ក៏​ត្រូវបាន​ស្វាគមន៍ ហើយ​គួរតែ​ចូលរួម​ផង​ដែរ​។​

​ដោយ​មាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក ពី​ព័​រណ៌​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល Education USA នៅ​កម្ពុជា ដែល​មាន​បំណង​លើក​កំពស់​គុណភាព​នៃ​ការសិក្សាអប់រំ និង​ពង្រីក​ឱកាស​ក្នុង​អាជីព និង​ការសិក្សា សំរាប់​ប្រជាជន​កម្ពុជា​។ ពិ​ព័​រណ៌​នេះ​គឺជា​វិធី​ពិសេស​មួយ​សំរាប់​អោយ​ប្រជាជន​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការទទួល​បាន​ការសិក្សា​ពី​សាកលវិទ្យាល័យ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​របស់ Education USA តាម​ទូរស័ព្ទ​លេខ ០១២ ៨៧៦ ៧៤៩ ឬ​ចូល​មើល​គេហទំព័រ ដែល​មាន​អាសយដ្ឋាន​
http://cambodia.usembassy.gov/educationusa_fair.html ៕