លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង និង​ក្រុម​ការងារ​រដ្ឋបាល​សង្កាត់​នាំយក​រថយន្តបូម​ធូ​លី និង​លាង​សម្អាត​ផ្លូវ និង​ធ្វើ​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​
​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង និង​ក្រុម​ការងារ​រដ្ឋបាល​សង្កាត់​នាំយក​រថយន្តបូម​ធូ​លី និង​លាង​សម្អាត​ផ្លូវ​ចុះ​បូម​ធូលី បាញ់​ទឹក​លាង​សម្អាត និង​ធ្វើ​អនាម័យ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ រហូត​ដល់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ក្បាលស្ពាន​) ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត និង​តាម​ដងផ្លូវ​មួយចំនួន​ទៀត​ក្នុង​មូលដ្ឋាន​។​

​ក្នុង​សកម្មភាព​នាំ​យក​រថយន្ត​ជាច្រើន​គ្រឿង​ចុះ​បូម​ធូលី បាញ់​ទឹក លាង​សម្អាត​ផ្លូវ និង​ធ្វើ​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​នា​ព្រឹក​នេះ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពីៈ​
១-​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​
២-​លោក​វរសេនីយ៍ឯក ខឹម ចិត្ត្រា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​
៣-​លោក អ៊ុយ ច័ន្ទ​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ក្រុង​ប៉ោយ​ប៉ែត​
៤-​លោក សុខ ពេញ​ណន ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង នៃ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​
៥-​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត​
៦-​លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ប៉ោយ​ប៉ែត
៧-​ក្រុមការងារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ខូ​អិល​ធី​ឌី
៨-​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត
៩-​មន្ត្រី​ការិយាល័យ​បរិស្ថាន​ក្រុង​ប៉ោយ​ប៉ែត​
១០-​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ក្រុង​ប៉ោយ​ប៉ែត​
១១-​ក្រុមការងារ​ក្រុមហ៊ុន ស៊ីន​ទ្រី (CINTRI) សាខា​ក្រុង​ប៉ោយ​ប៉ែត​
១២-​រួម​នឹង​លោក លោកស្រី​ជា​មន្ត្រីរដ្ឋបាល​ក្រុង លោក លោកស្រី​ជា​ចៅសង្កាត់រង លោក លោកស្រី​ជា​មេភូមិ​-​អនុ​ភូមិ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ទាំង​ពីរ​សង្កាត់ (​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល​) បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​ទឹកមុខ​ប្រកបដោយ​ក្តី​រីករាយ និង​ស្នាមញញឹម​ក្នុង​អត្ថន័យ​ភាតរភាព​បំផុត​។​

​សូមជម្រាបថា រថយន្ត​បូម​ធូលី និង​លាង​សម្អាត​ផ្លូវ រួម​នឹង​រថយន្ត​បាញ់​ទឹក​ជាច្រើន​គ្រឿង​បាន​មក​ពី​ការចូលរួម​ពី រថយន្ត​បាញ់​ទឹកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​រថយន្ត​បូម​ធូលី និង​លាង​សម្អាត​ផ្លូវ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ឧបត្ថម្ភ​ដោយ ពាណិជ្ជករ អាជីវករ ក្រុង​ប៉ោយប៉ែត រួម​នឹង​រថយន្ត​បូម​ធូលី និង​លាង​សម្អាត​ផ្លូវ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ខូ​អិល​ធី​ឌី ចំនួន ២​គ្រឿង មក​ពី​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​គ្រប់​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់ និង​ស្មារតី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ចំពោះ​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពសុខដុមរមនា ផា​សុកភាព អនាម័យ​បរិស្ថាន និង​សោភ័ណភាព​ក្រុង​។ ទន្ទឹមនឹងនេះ លោក គាត ហ៊ុល គឺជា​ថ្នាក់​ដឹកនាំ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែ​ត​មិនអាច​ខ្វះ​បាន ដោយ​រូបលោក​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ជាមួយ​កិច្ចការ​កសាង អ​ភ​វឌ្ឍន៍ សេដ្ឋកិច្ច មនុស្សធម៌ ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រួម​នឹង​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដោយ​មិន​គិត​ពី​ការនឿយហត់ និង​ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន​មាន​ចំនួន​ដ៏​ច្រើន​លើសលប់​ម្តងណា​ឡើយ​។ //

 

sp190503a01 sp190503a02 sp190503a03 sp190503a04 sp190503a05 sp190503a06 sp190503a07 sp190503a08 sp190503a09 sp190503a10 sp190503a11 sp190503a12 sp190503a13 sp190503a14 sp190503a15 sp190503a16 sp190503a17 sp190503a18 sp190503a19 sp190503a20 sp190503a21 sp190503a22 sp190503a23 sp190503a24 sp190503a25 sp190503a26 sp190503a27 sp190503a28 sp190503a29 sp190503a30