រាជធានីភ្នំពេញ-ដោយ: លាង សុភ័ក្ត្រ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដូចខាងក្រោម៖
☆-តែងតាំងទេសរដ្ឋមន្ត្រី
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ទេសរដ្ឋមន្ត្រី
២-ឯកឧត្តម ហ៊ឹម ឆែម ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៤-ឯកឧត្តម ត្រាំ អ៊ីវតឹក ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកម្មពិសេស)
៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជា ទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកម្មពិសេស)
☆-កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
២-ឯកឧត្តម កើត រិទ្ធ ជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣-ឯកឧត្តម ជា វ៉ាន់ដេត ជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
៤-ឯកឧត្តម ឈិត សុខុន ជា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
៥-ឯកឧត្តម ព្រុំ សុខា ជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ បានធ្វើនៅថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៕