ខេត្តសៀមរាប-ដោយ:សុភ័ក្ត្រ
លោក ម៉ុង ប៊ុនលីម អតីតនាយផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។
ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ត្រូវបានធ្វើឡើងនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នេះ។
សូមបញ្ជាក់ថា ការដំឡើងតួនាទីរបស់មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបគឺមានការឯកភាពពីក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះដែរ កន្លងមក លោក ម៉ុង ប៊ុនលីម ក្នុងតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បាន ខិតខំប្រឹងប្រែងថែរក្សាដើមឈើគ្រញូង នៅចម្ការពូជធំៗ ដែលមាននៅក្នុងទឹកដីខេត្តសៀមរាប ៕

