រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៦៩ សសរ ចុះថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សម្រេចបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។
ក្រុមការងារចម្រុះដែលមានសមាសភាព ២២រូប ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី មានសមាសភាពដូចខាងក្រោម÷
១-ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន
២-ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធាន
៣-ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាអនុប្រធាន
៤-ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាអនុប្រធាន
៥-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ជាសមាជិក
៦-ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាសមាជិក
៧-ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
៨-ឧត្តមសេនីយ៍ឯក ឌៀង សារុន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
៩-ឧត្តមសេនីយ៍ឯក យ៉ាត ទូច ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិកអចិន្ត្រៃយ៍
១០-ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
១១-ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ជាសមាជិក
១២-ឯកឧត្តម គង់ ចំរើន ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាសមាជិក
១៣-ឯកឧត្តម នៅ រ៉ា ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាសមាជិក
១៤-ឧត្តមសេនីយ៍ឯក យិន ចាន់ធួន មេបញ្ជាការ កងអន្តរាគមន៍ ៥៩៤ (ប្រចាំការភ្នំពេញ) ជាសមាជិក
១៥-ឧត្តមសេនីយ៍ឯក អ៊ិន សារិន មេបញ្ជាការរង កងអន្តរាគមន៍ទី៨ (ប្រចាំការតាខ្មៅ) ជាសមាជិក
១៦-លោក ស៊ុយ ឈុនហាក់ មេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
១៧-តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយរូប ជាសមាជិក
១៨-តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយរូប ជាសមាជិក
១៩-តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មួយរូប ជាសមាជិក
២០-តំណាងក្រសួងយុត្តិធម៌ មួយរូប ជាសមាជិក
២១-តំណាងក្រសួងព័ត៌មាន មួយរូប ជាសមាជិក
២២-តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មួយរូប ជាសមាជិក។
ក្រុមការងារចម្រុះ មានភារកិច្ច÷
-ទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យសម្រេច ឬធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាមានបាតុករច្រើននាក់ដែលមានបំណងមកដាក់ពាក្យបណ្តឹងតវ៉ាផ្សេងៗ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
-ព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីភារកិច្ចរបស់ក្រុមការងារចម្រុះ និងច្បាប់ជាធរមានផ្សេងៗ។
-ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាស ដែលកេងចំណេញមកលើក្រុមតវ៉ា។
-អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ ៕