ខេត្តកំពត-ដោយ ៖ សៀម ភឿក
នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាចបានរៀបចំ ប្រារឰពិធីបំពាក់ឋានន្តរស័ក្តិជូន មន្ត្រីនគរបាលក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថ្លាង ភារិន្ទ ស្នងការដ្ឋាននគរ បាលខេត្តកំពតបានបំពាក់ឋានន្តរ ស័ក្តិជូនមន្ត្រីនគរបាលរង ចំនួន ៥៣នាក់ ក្នុងនោះអធិការដ្ឋាន ស្រុកមានចំនួន ៣៧ នាក់ នគរ បាលការពារព្រំដែនគោកវរៈ ៦០១ ចំនួន ១៧ នាក់ សរុបនៅ ការអញ្ជើញចូលរួមក្នុងពិធីនេះ មានចំនួន ១៦០ នាក់ ។
នៅក្នុងកម្មវិធីនោះដែរ លោក អ៊ុម ស៊ីណាត ក៏បានថ្លែង មតិជូនដល់មន្ត្រីនគរបាលជួយ ពង្រឹងផ្នែកសន្តិសុខសង្គមចរា- ចរណ៍និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលទាំង អស់មេត្តាជួយសហការដើម្បី ទប់ស្កាត់នៅរាល់បទល្មើស ផ្សេងៗដែលកើតមានឡើងនៅ តាមមូលដ្ឋានរបស់ខ្លួន ។
ក្នុងឱកាសនោះដែរ លោក អ៊ុម ស៊ីណាត មានប្រសាសន៍ បន្តទៀតថាលោកខិតខំរៀបចំ សណ្តាប់ធ្នាប់សាធារណៈឱ្យមាន របៀបរៀបរយឡើងវិញនៅ តាមដងផ្លូវជាតិលេខ៣៣ មុខ ផ្សារកំពង់ត្រាចនិងមុខរបងវត្ត កំពង់ត្រាចឱ្យស្រេចបាច់នៅ ពេលដែលរៀបចំបេនឡានស្រុក កំពង់ត្រាចហើយជាស្ថាពរ ។
ចំណែកឯផ្លូវបែកទៅស្រុក ដងទង់និងផ្លូវចូលទៅមន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច លោក កំពុងធ្វើការស្នើសុំពីមន្ទីរសាធា រណៈការខេត្តកំពតរួចជាស្រេច ហើយសម្រាប់ផ្លូវចូលទៅស្រុក ដងទង់ គឺក្រាលកៅស៊ូបានចំនួន ៥ ខែ រីឯផ្លូវចូលមន្ទីរពេទ្យ គឺ ក្រាលបេតុងឱ្យហើយរួចស្រេច នៅឆ្នាំ២០១៥ខាងមុខនេះ ។
បន្ទាប់ពីលោកអភិបាល ស្រុកកំពង់ត្រាចបានផ្តល់មតិរួច មក លោកឧត្តមសេនីយ៍ត្រីថ្លាង ភារិន្ទ ស្នងការដ្ឋាននគរបាល ខេត្តកំពតបានថ្លែងមតិជូនដល់ មន្ត្រីក្រោមឱវាទទាំងអស់ឱ្យ ខិតខំយកចិត្តទុកដាក់នៅបទ បញ្ជា ៩ចំណុច របស់ខ្លួន ដើម្បី ធ្វើការទប់ស្កាត់រាល់អំពើបទ ល្មើសក្នុងសង្គមយោងទៅតាម លក្ខណៈសម្បត្តិ ៩យ៉ាងភូមិ-ឃុំ មានសុវត្ថិភាព។
លោក ថ្លាង ភារិន្ទ មាន ប្រសាសន៍ផ្តែផ្តាំដល់មន្ត្រីមូល ដ្ឋានទាំងអស់ឱ្យខិតខំប្រឹងប្រែង គោរពច្បាប់ការងារខ្លួនឯងឱ្យ បានម៉ត់ចត់នឹងម៉ឺងម៉ាត់រាល់ ពេលចុះបំពេញភារកិច្ចជូនប្រ- ជាពលរដ្ឋមតិផ្តាំផ្ញើរបស់លោក ឧត្តមសេនីយ៍ត្រី ថ្លាង ភារិន្ទ ធ្វើឱ្យប្រជាពលរដ្ឋដែលបាន អញ្ជើញចូលរួមស្តាប់នៅក្នុង ពិធីនោះហាក់ដូចជាមានការ កក់ក្តៅរាល់ប្រសាសន៍របស់ លោកដែលដាក់វិធានការល្អៗ ជូនមន្ត្រីប៉ុស្តិ៍គ្រប់ៗរូបបន្តមក ទៀត លោកឧត្តមសេនីយ៍ក៏ បានឡើងបំពាក់ឋានន្តរស័ក្តិជូន ដល់មន្ត្រីទាំង ៥៣រូប ឱ្យសិទ្ធិ បំរើការងារជូនសង្គមជាតិ ៕