ខេត្តតាកែវ-ដោយៈសុភ័ក្ត្រ
ការដាក់កុងត្រូលតាមដង ផ្លូវតាមបណ្តោយផ្លូវជាតិលេខ ២ចាប់ពីច្រកព្រំដែនភ្នំដិន ស្រុក គីរីវង់ រហូតដល់ទីរួមខេត្ត តាកែវត្រូវបានគេកត់សម្គាល់ ថាជារឿងធម្មតាព្រោះពួកគាត់ បានសង្កេតឃើញឡើងស៊ាំភ្នែក អស់ទៅហើយ ចំពោះអំពើពុក រលួយរបស់មន្ត្រីគយកុងត្រូល តាមដងផ្លូវទាំងនេះ។
គួរបញ្ជាក់ផងដែរថា ចាប់ពីព្រំដែនតាកែវ-វៀតណាម ក្នុង ស្រុកគីរីវង់ ដល់ទីរួមខេត្តតា កែវ បើគេរាប់ត្រួសៗមានទី ស្នាក់ការកុងត្រូលគយចំនួនបី កន្លែងគឺគយនៅត្រង់ចំណុចភ្នំ ដិនមួយកន្លែង, គយនៅ ចំណុច ភូមិយួនក្នុងភូមិសាស្ត្រស្រុកគីរី វង់ដដែលចំនួន១កន្លែងទៀត និងស្នាក់ការសាខាគយខេត្ត តាកែវចំនួន១កន្លែងទៀតនេះ មិនទាន់រាប់ចាប់ពីខេត្តតាកែវ ដល់ភ្នំពេញផ្លូវជាតិលេខ២ និង លេខ ៣ផង ។
ប្រជាពលរដ្ឋបានមានមតិ រិះគន់ថាពួកគាត់គាំទ្រក្នុងការ ត្រួតពិនិត្យទំនិញ គ្រប់ប្រភេទ ដែលឈ្មួញនាំចូល ឬនាំចេញ ហើយតម្រូវឱ្យបង់ពន្ធនាំចេញ- ចូលត្រឹមត្រូវមានវិក្ក័យបត្រ ច្បាស់លាស់ដើម្បីធានាថាថវិកា ទាំងអស់នេះចូលមកជាថវិកា ជាតិជាប្រយោជន៍រួមក្នុងការជួយ ដល់រដ្ឋាភិបាលសំរាប់ចំណាយ ផ្សេងៗពិសេសប្រាក់បៀវត្សរ៍ មន្ត្រីរាជការជាដើមប៉ុន្តែអ្វីដែល មន្ត្រីគយទាំងនោះកំពុងធ្វើគឺ អនុវត្តផ្ទុយទៅច្បាប់ក៏ដូចជា អនុសាសន៍ឬគោលការណ៍របស់ ប្រមុខរាជរដ្ឋាភិបាលដោយពួក គេបានឃុបឃិតគ្នាជាមួយឈ្មួញ មិនពិនិត្យទំនិញឬបង់ពន្ធជូនរដ្ឋ តាមគោលការណ៍ច្បាប់នោះទេ គ្រាន់តែឈ្មួញឈប់ឡានដើម្បី យកលុយទៅបង់ឱ្យមន្ត្រីគយ ទាំងអស់នោះគឺបានហើយទាំង អស់នេះគឺជាលុយក្រៅផ្លូវការ ពុំមានវិក្ក័យបត្រអ្វីទេ ។
មហាជនបានសម្តែងទៀត ថាមន្ត្រីគយទាំងនោះមានទ្រព្យ សម្បត្តិហូរហៀរជិះឡានទំនើបៗ ដោយពួកគេទទួលបានចំណូល ក្រៅផ្លូវការរាប់សិបលានក្នុង១ ថ្ងៃៗ ដោយពួកគេពុំបានគិតពី ប្រយោជន៍ជាតិនោះទេ ពួកគេ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញចំណូលថវិកាជាតិ ។
ពេលខ្លះទំនិញដែលត្រូវបង់ ពន្ធ ១០០ភាគរយពួកគេឱ្យបង់ ត្រឹមតែ៣០ភាគរយជាថ្នូរនិង លាភសក្ការៈផ្ទាល់ខ្លួនរឿងបែប នេះ មហាជនបានដឹងស្ទើរគ្រប់ៗ គ្នារួចស្រាប់ទៅហើយ ។
គួររំលឹកផងដែរថាមេគយ ប្រចាំខេត្តតាកែវត្រូវបានគេល្បី ឈ្មោះនោះគឺលោក អេន សំអុន ដែលជាអ្នកចាត់តាំងមន្ត្រីគយ របស់ខ្លួនជាច្រើននាក់បង្កើតកុង ត្រូលទាំងផ្លូវទឹក និងផ្លូវគោក ដើម្បីប្រមូលលុយចូលហោប៉ៅ របស់ខ្លួនធ្វើមានធ្វើបានយ៉ាង សុខស្រួលដោយមិនខ្វល់ពីចំណូល ជាតិធ្លាក់ចុះខាតបង់ថវិកាជាតិ ៕