​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០២៤

សូម​គោរព​ជម្រាបជូន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤៖
​សម្ពាធ​ទាប​គ្របដណ្តប់​មកលើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។

​ស្ថានភាព​បែប​នេះ​នឹង​ធ្វើឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤
១-​តំបន់​វាលទំនាប​៖
– សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចឹម​មាន​ល្បឿន​មធ្យម ២,៥០​ម៉ែត្រ​/​វិនាទី​។ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​ភ្នំពេញ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។

២-​តំបន់​ខ្ពង់រាប​៖
– សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចឹម​មាន​ល្បឿន​មធ្យម ២,០០​ម៉ែត្រ​/​វិនាទី​។ ខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​។

៣-​តំបន់​មាត់សមុទ្រ​៖
-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី មាន​ល្បឿន​មធ្យម ៣,៥​ម៉ែត្រ​/​វិនាទី​។ ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។​
-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ​។