ដាក់​ឱ្យ​អនុវត្ត​នូវ​វិធានការ​គន្លឹះ​ជាក់ស្តែង​ ​ដើម្បី​ពង្រឹង​រដ្ឋបាល​សាធារណៈ ចំនួន ៣ ចំណុច

ការដាក់​ឱ្យ​អនុវត្ត​នូវ​វិធានការ​គន្លឹះ​ជាក់ស្តែង​
​ដើម្បី​ពង្រឹង​រដ្ឋបាល​សាធារណៈ ទាំង​ ៣ ចំណុច រួមមាន​៖
១. ការដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និង​បរិ​យាប​ន្ន​
២. ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ ប្រកប​ដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​
៣. ការរៀបចំ​ដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធ​កម្ម ក្នុង​រដ្ឋបាល​សាធារណៈ ប្រកប​ដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​

​ប្រភព​៖ ប្រសាសន៍​ថ្នាក់ដឹកនាំ ក្នុង “​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​” ១០​មិថុនា​២០២៤