
ផលិតកម្មទីក្រុងភាពយន្ត ថោន សូមធ្វើការបំភ្លឺពីករណី សាកសពសិប្បនិមិត្ត (រូបម៉ារ៉ាកាំង ឬក្រណាត់ខ្មៅ) ចងព្យួរតាមដើមឈើនានានៅកំពង់ភ្លុក ខេត្តសៀមរាប
ខេត្តសៀមរាប-ដោយ: សុភ័ក្ត្រ ក្នុងអំឡុងពេលថ្មីៗនេះ ផលិតកម្មទីក្រុងភាពយន្ត ថោន បានចាប់ផ្តើមថត និងផលិតខ្សែភាពយន្តខ្មែរថ្មី រឿង ខ្មោច គ ដែលមានឈុតគួរឱ្យរន្ធត់មួយស្ថិតក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយក្រុមការងារបានយកសាកសពសិប្បនិមិត្ត (រូបម៉ារ៉ាកាំង ឬក្រណាត់ខ្មៅ) ចងព្យួរតាមដើមឈើនានា សម្រាប់ការសម្តែង និងថតភាពយន្ត។ ទោះបីជាយ៉ាងណា អាជ្ញាធរឃុំកំពង់ភ្លុក បានរាយការណ៍ថា រូបភាពនៃសាកសពសិប្បនិមិត្តចងព្យួរនៅតាមដើមឈើនៅទីនោះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថាជាសាកសពមែនទែន ដែលបង្កឱ្យមានការភ័យខ្លាច និងយល់ច្រឡំយ៉ាងខ្លាំង។ ផលិតកម្មទីក្រុងភាពយន្ត ថោន សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំឱ្យមានការយល់ច្រឡំ និងភ័យខ្លាចអ្វីទាំងអស់ …
ផលិតកម្មទីក្រុងភាពយន្ត ថោន សូមធ្វើការបំភ្លឺពីករណី សាកសពសិប្បនិមិត្ត (រូបម៉ារ៉ាកាំង ឬក្រណាត់ខ្មៅ) ចងព្យួរតាមដើមឈើនានានៅកំពង់ភ្លុក ខេត្តសៀមរាប Read More