រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ខណ្ឌ​បឹង​កេងកង ដោយ​កាត់​យក​សង្កាត់​ចំនួន​០៧ ពី​ខណ្ឌ​ចំការមន នៃ​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ ដោយ​កាត់​យក​សង្កាត់​ចំនួន​០៧ ពី​ខណ្ឌ​ចំការមន នៃ​រាជធានី​ភ្នំពេញ​គឺ ÷
១- សង្កាត់​បឹង​កេងកង​ទី​១
២- សង្កាត់​បឹង​កេងកង​ទី​២
៣- សង្កាត់​បឹង​កេងកង​ទី​៣
៤- សង្កាត់​អូ​ឡាំ​ពិ​ច
៥- សង្កាត់​ទំនប់ទឹក
៦- សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ និង​
៧- សង្កាត់​ទួល​ស្វាយព្រៃ​ទី​២

​នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០៣ អនក្រ​.​បក ចុះ​ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្នុង​អនុក្រឹត្យ​ខាងលើ នៅក្នុង​មាត្រា ២ បាន​បញ្ជាក់បន្ថែម​ថា ត្រូវបាន​ផ្ទេរ​ទីតាំង​សាលា​ខណ្ឌ​ចំការមន​ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ទៅ​ឱ្យ​សាលា​ខណ្ឌ​បឹង​កេងកង​។ ចំណែកឯ ទីតាំង​សាលា​ខណ្ឌ​ចំការមន ត្រូវ​ស្ថិត​នៅក្នុង​សង្កាត់​ទន្លេបាសាក់​វិញ​។ ជាមួយគ្នានេះ ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ត្រូវ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​បង្កើត​ខណ្ឌ​បឹង​កេងកង រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ខណ្ឌ​ថ្មី​មួយទៀត​គឺ​ខណ្ឌ​កំបូល ដោយ​កាត់​យក​សង្កាត់​ចំនួន​០៦ ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កាត់​យក ១​សង្កាត់ ពី​ខណ្ឌ​ដង្កោ នៃ​រាជធានី​ភ្នំពេញ ដោយ​ខណ្ឌ​កំបូល មាន​សង្កាត់​ចំនួន​០៧ គឺ ÷
១- សង្កាត់​កំបូល
២- សង្កាត់​កន្ទោក
៣- សង្កាត់​ឪឡោក
៤- សង្កាត់​ស្នោរ
៥- សង្កាត់​ភ្លើង​ឆេះ​រទេះ
៦- សង្កាត់​បឹង​ធំ និង​
៧- សង្កាត់​ប្រទះ​ឡាង

​បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ខណ្ឌ​សរុប​ចំនួន​១៤ គឺ ÷
១- ខណ្ឌ​ព្រែក​ព្នៅ
២- ខណ្ឌ​ជ្រោយចង្វារ
៣- ខណ្ឌ​សែន​សុខ
៤- ខណ្ឌមានជ័យ
៥- ខណ្ឌ​ឫស្សីកែវ
៦- ខណ្ឌ​៧​មករា
៧- ខណ្ឌ​ច្បារអំពៅ
៨- ខណ្ឌ​ទួលគោក
៩- ខណ្ឌដូនពេញ
១០- ខណ្ឌចំការមន
១១- ខណ្ឌ​ពោធិ៍​សែន​ជ័យ
១២- ខណ្ឌដង្កោ
១៣- ខណ្ឌ​បឹង​កេងកង
១៤- ខណ្ឌ​កំបូល​

pu190131c1 pu190131c2